តំបន់ហ្គាហ្សា

ក្រុមប្រឹក្សាសន្តិភាពបើកកិច្ចប្រជុំដំបូងជាមួយការសន្យាផ្តល់ជំនួយជាង៥ពាន់លានដុល្លារសម្រាប់តំបន់ហ្គាហ្សា


មន្ត្រីអាម៉េរិកម្នាក់បានបង្ហើបប្រាប់ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិថា នៅពេលលោកប្រធានាធិបតី ដូណាល់ ត្រាំ កោះប្រជុំក្រុមប្រឹក្សាសន្តិភាពលើកដំបូងនៅថ្ងៃទី១៩ ខែកុម្ភៈ ត្រូវបានគេរំពឹងថា លោកនឹងដឹកនាំកិច្ចប្រជុំនេះ ដូចគ្នានឹងការប្រជុំគណៈរដ្ឋមន្ត្រីរបស់លោកដែរ ដើម្បីដោះស្រាយបញ្ហានៅតំបន់ហ្គាហ្សា។ ជាមួយការបើកកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាពលើកដំបូងនេះ ត្រូវបានគេរំពឹងថា នឹងមានការសន្យាផ្តល់ជំនួយរាប់ពាន់លានដុល្លារសម្រាប់ជួយតំបន់ហ្គាហ្សា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN។
តំបន់ហ្គាហ្សា
ដោយ

មន្ត្រីជាន់ខ្ពស់នៃរដ្ឋបាលលោក ដូណាល់ ត្រាំ បានឱ្យដឹងថា ក្រៅពីមេដឹកនាំ និងមន្ត្រីជាន់ខ្ពស់របស់អាម៉េរិក ប្រទេសចំនួន៤៨ត្រូវបានរំពឹងថា នឹងបញ្ជូនតំណាងមកចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាពលើកដំបូង ក្នុងនាមជាអ្នកសង្កេតការណ៍ និងជារដ្ឋសមាជិក ហើយក្នុងនោះក៏មានវត្តមានថ្នាក់ដឹកនាំកម្ពុជា វៀតណាម និងឥណ្ឌូនេស៊ីផងដែរ។ តំណាងរដ្ឋជាសមាជិក ដែលឡើងថ្លែងការណ៍ក្នុងកិច្ចប្រជុំនេះមានពេលត្រឹមតែ៩០វិនាទីតែប៉ុណ្ណោះ។

ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានបង្ហោះសារនៅលើបណ្តាញសង្គម Truth Social កាលពីថ្ងៃទី១៥ ខែកុម្ភៈ ថា រដ្ឋជាសមាជិកបានសន្យាផ្ដល់ជំនួយជាង៥ពាន់លានដុល្លារសម្រាប់មនុស្សធម៌ និងការកសាងតំបន់ហ្គាហ្សាឡើងវិញ។ លើសពីនេះ ក៏មានការបញ្ជូនបុគ្គលិកជួយសង្គ្រោះ និងកងកម្លាំងរក្សាស្ថិរភាពអន្តរជាតិ ដើម្បីធានាសន្តិសុខជូនប្រជាជនក្នុងតំបន់ផងដែរ។

ទោះបីជាមានការព្រួយបារម្ភថា ស្ថាប័នថ្មីនេះបង្កើតឡើងដើម្បីប្រជែងអំណាចជាមួយអង្គការសហប្រជាជាតិក៏ដោយ ប៉ុន្តែលោក ត្រាំ បានអះអាងកាលពីថ្ងៃទី១៦ ថា ក្រុមប្រឹក្សានេះនឹងធ្វើការងារលើសពីតំបន់ហ្គាហ្សា និងមានកិច្ចសហការជាមួយអង្គការសហប្រជាជាតិផងដែរ៕

អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស




អត្ថបទបន្ទាប់


តើដំណើរបេសកកម្មទៅក្រៅប្រទេសរបស់សម្តេចធិបតី អាចផ្តល់ផលប្រយោជន៍អ្វីខ្លះដល់កម្ពុជា?

អ្នកជំនាញមើលឃើញថា ការធ្វើដំណើរទស្សនៈកិច្ចរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាទៅក្រៅប្រទេសលើកនេះវាជាឱកាសមួយដ៏ល្អសម្រាប់កម្ពុជ…

ថៃកំពុងព្យាយាមប្រើបញ្ហាការឆបោកតាមអនឡាញ ដើម្បីវាយបកនឹងការលាតត្រដាងការពិតរបស់កម្ពុជា

ទំនងជាគ្មានមូលដ្ឋានច្បាប់អន្តរជាតិ និងអំណះអំណាងច្បាស់លាស់ក្នុងការការពារសកម្មភាពឈ្លានពាន និងកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់របស់យោធាខ្លួ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ