សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង និងទទួលបាននូវទស្សនៈថ្មីៗ ព្រមទាំងផ្លាស់ប្តូរចំណេះដឹងពាក់ព័ន្ធនឹងយន្ដការបរធនបាលកិច្ច (Trust Mechanism), ហិរញ្ញវត្ថុបៃតង (Green Finance), និងឥណទានកាបូន (Carbon Credit) និងបទពិសោធន៍អនុវត្តប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុរបស់សាធារណរដ្ឋកូរ៉េ។ សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីតំណាងជាន់ខ្ពស់នៃនិយ័តករ និងអង្គភាពក្រោមឱវាទ អ.ស.ហ., ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ធនាគារជាតិនៃកម្ពុជា, អង្គភាពស៊ើបអង្កេតហិរញ្ញវត្ថុកម្ពុជា, ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា, តំណាងសភាពាណិជ្ជកម្មកម្ពុជា, ថ្នាក់ដឹកនាំ/តំណាងក្រុមហ៊ុនបរធនបាល, ប្រតិបត្តិករបរធនបាលផ្តល់សេវារក្សាសុវត្ថិភាព ឬសេវារក្សាទុកក្នុងវិស័យបរធនបាលកិច្ច និងបរធនបាលរូបវន្តបុគ្គលឯករាជ្យ។