ទិន្នន័យបានបង្ហាញដ៏គួរឱ្យភ្ញាក់ផ្អើលថា ការចំណាយលើសង្រ្គាម ដែលបានផ្ទុះឡើងកាលពីថ្ងៃទី២៨ ខែកុម្ភៈ បានហក់ឡើងយ៉ាងគំហុក ដោយគ្រាន់តែក្នុងសប្តាហ៍ដំបូង នៃប្រតិបត្តិការយោធារបស់ខ្លួន អាម៉េរិក បានចំណាយអស់ថវិកាជាង ១១ពាន់លានដុល្លារបាត់ទៅហើយ។ សំណើកញ្ចប់ថវិកាជាថ្មី ជាង២០០ពាន់លានដុល្លារនេះ ធ្វើឡើងក្នុងគោលបំណងចម្បង ដើម្បីពន្លឿនខ្សែច្រវាក់ផលិតកម្មអាវុធយុទ្ធសាស្ត្រ ដែលកំពុងចាប់ផ្តើមខ្វះខាតយ៉ាងខ្លាំង។
យោងតាមទីភ្នាក់ងារព័ត៌មាន Reuters បានឱ្យដឹងថា រដ្ឋបាលលោក ត្រាំ កំពុងពិភាក្សាលើផែនការបញ្ជូនកងកម្លាំងថ្មើរជើងរាប់ពាន់នាក់ទៅកាន់តំបន់មជ្ឈិមបូព៌ា ដោយគោលដៅយុទ្ធសាស្ត្រសំខាន់ៗ រួមមាន ការវាយយកកោះខាក ដែលជាមជ្ឈមណ្ឌលនាំចេញប្រេងដ៏សំខាន់រហូតដល់៩០% របស់អ៊ីរ៉ង់, ការវាយដណ្ដើមគ្រប់គ្រងច្រកសមុទ្រ Hormuz ដើម្បីធានាសុវត្ថិភាពកប៉ាល់ដឹកប្រេង និងប្រតិបត្តិការពាក់ព័ន្ធនឹងឃ្លាំងរក្សាសារធាតុអ៊ុយរ៉ានីញ៉ូមរបស់អ៊ីរ៉ង់៕
ដោយ: តែម សុខុម