គណបក្សកាន់អំណាចថៃ

គណបក្សភឿថៃស្នើឱ្យតុលាការធម្មនុញ្ញពន្យារពេលសម្រេចលើជោគវាសនារបស់លោកស្រី ផែថងថាន


មកទល់ពេលនេះជោគវាសនាកៅអីនាយករដ្ឋមន្ត្រីរបស់លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា នៅមិនទាន់មានភាពច្បាស់លាស់នៅឡើយទេ ដោយកំពុងរង់ចាំការសម្រេចរបស់តុលាការធម្មនុញ្ញរបស់ថៃ។ តែយ៉ាងណាសមាជិកសភារបស់គណបក្សភឿថៃបានស្នើជាសាធារណៈឱ្យតុលាការធម្មនុញ្ញពន្យារពេលការសម្រេចចិត្តរបស់ខ្លួន ក្រោមហេតុផលថៃកំពុងមានបញ្ហាព្រំដែន និងវិបត្តិនយោបាយ។ បច្ចុប្បន្នគេនៅមិនទាន់ដឹងទេថា តើជោគវាសនារបស់លោកស្រី ផៃថងថាន និងលោក ថាក់ស៊ីន នឹងទៅជាយ៉ាងណានោះទេ ដោយគេគ្រាន់តែដឹងថា ត្រកូលនេះកំពុងប្រឈមនឹងរឿងក្តីធំៗយ៉ាងតិច៣។
គណបក្សកាន់អំណាចថៃ
ដោយ

សារព័ត៌មាន Thai Examiner បានរាយការណ៍ថា នៅពេលនេះថៃកំពុងស្ថិតក្នុងមាត់ជ្រោះនៃវិបត្តិនយោបាយដោយសាររឿងក្តី៣ធំៗ រួមមានការប្រមាថព្រះមហាក្សត្រ និងបញ្ហាសុចរិតភាពរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ពាក់ព័ន្ធនឹងការគេចពីពន្ធនាគារមកស្នាក់នៅមន្ទីរពេទ្យប៉ូលិស និងបញ្ហាព្យួរតំណែង លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា ពាក់ព័ន្ធនឹងរឿងលេចធ្លាយសារសំឡេងជាមួយសម្តេចតេជោ ហ៊ុន សែន។

ដើម្បីសម្រួលលើបញ្ហាពាក់ព័ន្ធការព្យួរតំណែងលោកស្រី ផែថងថាន កាលពីថ្ងៃទី១២ ខែសីហា សមាជិកសភាមកពីគណបក្សភឿថៃលោក ឆឺតឆៃ តាន់ធីស៊ីរី ( Cherdchai Tantisiri) បានស្នើឱ្យតុលាការធម្មនុញ្ញថៃពន្យារពេលប្រកាសសាលក្រមលើជោគវាសនារបស់លោកស្រី ផែថងថាន ក្រោមហេតុផលបច្ចុប្បន្នថៃកំពុងប្រឈមនឹងវិបត្តិជាច្រើនតាំងពីជម្លោះព្រំដែន ការអនុវត្តពន្ធគយជាមួយអាម៉េរិក និងបញ្ហាប្រឈមក្នុងស្រុកផ្សេងៗដូចជាការជួញដូរគ្រឿងញៀន និងជម្លោះដីធ្លីជាដើម។

អ្នកវិភាគមួយចំនួនចាត់ទុកការស្នើឱ្យតុលាការធម្មនុញ្ញថៃពន្យារពេលប្រកាសសាលក្រមនេះជាចំណាត់ការមួយ តែពួកគេជឿជាក់ថា តុលាការធម្មនុញ្ញថៃនឹងបញ្ចប់តំណែងនាយករដ្ឋមន្ត្រីរបស់លោកស្រី ផែថងថាន។ ក្រៅពីបញ្ហាពាក់ព័ន្ធត្រកូលថាក់ស៊ីន នាយករដ្ឋមន្រ្តីស្តីទីរបស់ថៃបច្ចុប្បន្ន ក៏កំពុងមានរឿងអាស្រូវពុករលួយផងដែរ ដូច្នេះហើយទើបគណបក្សភឿថៃត្រៀមលោក ឆៃកាសេម នីធីស៊ីរី ជាបេក្ខជនទី៣របស់ពួកគេសម្រាប់តំណែងនាយករដ្ឋមន្ត្រី។ មកដល់ពេលនេះលោក ស្រី ផែថងថាន នៅតែបន្តបង្ហាញខ្លួនជាសាធារណៈនៅក្នុងកម្មវិធីនានា ប៉ុន្តែតែងតែបដិសេធមិនធ្វើអត្ថាធិប្បាយលើពាក្យចចាមអារ៉ាមជុំវិញការលាលែងពីតំណែងរបស់លោកស្រី៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


TikTok គាំទ្រអ្នកប្រើប្រាស់ជំនាន់ឌីជីថលនៅប្រទេសកម្ពុជាជាមួយមុខងារទំនុកចិត្ត និងសុវត្ថិភាពថ្មី

ភ្នំពេញ ថ្ងៃទី១៣ ខែសីហា ឆ្នាំ ២០២៥ – TikTok កម្មវិធីចែករំលែកវីដេអូខ្លីៗឈានមុខគេដែលមានបេសកកម្មបំផុសគំនិតច្នៃប្រឌិត និងផ្តល់ភាពរីករាយ ប…

តើតាមរយៈការរុកកួនរបស់កងទ័ពថៃ អាចរុញច្រានធ្វើឱ្យកម្ពុជា និងថៃប៉ះទង្គិចប្រដាប់អាវុធជាថ្មីឬយ៉ាងណា?

នៅក្រោយពេលបទឈប់បាញ់បានចូលជាធរមាន ភាគីថៃបានបង្ហាញឥរិយាបទយ៉ាងគឃ្លើនដែលបានរំលោភមកលើបទឈប់បាញ់រវាងខ្លួន និងកម្ពុជាម្ដងហើយម្ដង ដូចជាប្រើជំ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ