មេដឹកនាំថៃ

បក្សភឿថៃ កំពុងបញ្ចុះបញ្ចូលបងថ្លៃប្រុសរបស់លោកស្រី ផែថងថាន ឱ្យឈរឈ្មោះជាបេក្ខភាពនាយករដ្ឋមន្ត្រី


លោក ភុមថាម វីឆាយ៉ាឆៃ (Phumtham Wechayachai) អនុប្រធានគណបក្សភឿថៃ បានទម្លាយឱ្យដឹងថា លោកពិចារណាជ្រើសតាំងលោក ណាត់ថាពុង គូណាកនវង្ស (Natthapong Kunakornwong) ដែលត្រូវជាស្វាមីរបស់លោកស្រី ភីនតុងតា ស៊ីវ៉ាត់ត្រា (Pintongta Shinawatra) បងស្រីបង្កើតរបស់លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ត្រា ឱ្យឈរឈ្មោះជាបេក្ខភាពនាយករដ្ឋមន្ត្រីរបស់គណបក្សភឿថៃ ប្រសិនបើទទួលបានការគាំទ្រពីសាធារណជនគ្រប់គ្រាន់។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតថៃ Khaosod។
មេដឹកនាំថៃ
ដោយ

ក្រោយលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា បានខ្ទាតចេញពីតំណែងនាយករដ្ឋមន្ត្រីក្រោមអំណាចសាលដីការរបស់តុលាការធម្មនុញ្ញកាលពីខែសីហា កន្លងទៅ ពេលនេះ គណបក្សភឿថៃ កំពុងសម្លឹងមើលលោក ណាត់ថាពុង គូណាកនវង្ស (Natthapong Kunakornwong) ស្វាមីរបស់លោកស្រី ភីនតុងតា ស៊ីណាវ៉ាត្រា (Pintongta Shinawatra) បងស្រីបង្កើតរបស់លោកស្រី ផែថងថាន ឱ្យធ្វើជាបេក្ខភាពនាយករដ្ឋមន្ត្រីរបស់គណបក្សភឿថៃ។

តែយ៉ាងណាលោក ភុមថាម វីឆាយ៉ាឆៃ (Phumtham Wechayachai) អនុប្រធានគណបក្សភឿថៃ បានអះអាងថា ការសម្រេចចិត្តយ៉ាងណាវាអាស្រ័យលើលោក ណាត់ថាពុង គូណាកនវង្ស ខ្លួនឯងផ្ទាល់ ប៉ុន្តែប្រសិនបើមានការគាំទ្រពីសាធារណជនច្រើន លោកអាចនឹងព្យាយាមចរចាជាមួយម្តាយក្មេក និងភរិយារបស់លោក ណាត់ថាពុង។

បើតាមការអះអាងរបស់អនុប្រធានគណបក្សភឿថៃ ខាងលើ លោកស្រី ឃុនយីង ប៉ុតចាម៉ាន ដាម៉ាពុង្ស (Khunying Potjaman Damapong) ម្តាយរបស់លោកស្រី ផែថងថាន ប្រធានគណបក្សភឿថៃ មិនដែលចង់ឱ្យលោកស្រី ផែថងថាន ក្លាយជានាយករដ្ឋមន្ត្រីនោះទេ ព្រោះលោកស្រីខ្លាចបរិយាកាសនយោបាយដ៏អាក្រក់នៅក្នុងប្រទេសថៃ។

ពាក់ព័ន្ធនឹងប្រជាប្រិយភាព និងការគាំទ្ររបស់ប្រជាពលរដ្ឋមកគណបក្សភឿថៃ លោក ភុមថាម បានអះអាងថា សំឡេងឆ្នោត១០លានសំឡេងរបស់ពលរដ្ឋ ដែលគាំទ្រគណបក្សភឿថៃ មិនដែលផ្លាស់ប្តូរនោះទេ បើទោះបីកន្លងមកមេដឹកនាំគណបក្សភឿថៃ ត្រូវបានទម្លាក់ដោយរដ្ឋប្រហារ និងអំណាចសាលដីការរបស់តុលាការក៏ដោយ។

ដោយសារស្ថានភាពនយោបាយគ្មានស្ថិរភាព និងចលាចលនាពេលបច្ចុប្បន្ន លោក ភុមថាម ជឿថា សំឡេងឆ្នោតគាំទ្រគណបក្សភឿថៃ ទាំង១០លានសំឡេងនឹងនៅតែរឹងមាំ ឬអាចលើសនេះ។ កត្តានេះធ្វើឱ្យលោកសង្ឃឹមថា នៅក្នុងការបោះឆ្នោតអាណត្តិក្រោយ គណបក្សភឿថៃ បើមិនជាប់លេខ១ ក៏ជាប់លេខ២ដែរ ហើយបើបរាជ័យលើកទី១ គណបក្សនឹងប្រឹងប្រែងឱ្យអស់ពីលទ្ធភាពជាលើកទី២។

ទោះជាយ៉ាងណាលោក ណាត់ថាពុង គូណាកនវង្ស (Natthapong Kunakornwong) កូនប្រសារបស់អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានបញ្ជាក់នៅថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះថា លោកមិនទាន់ពិចារណាចូលប្រឡូកក្នុងឆាកនយោបាយនៅឡើយទេ ទោះបីជាមានការរំពឹងទុកថា លោកអាចនឹងក្លាយជាបេក្ខភាពនាយករដ្ឋមន្ត្រីយ៉ាងណាក្ដី។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតថៃ The Nation៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ផ្សារទេសចរណ៍ «ភូមិខ្មែរអ្នកធ្វើ» ដ៏ធំដំបូងគេ នឹងបើកដំណើរការសាកល្បងនៅក្រោយថ្ងៃបុណ្យភ្ជុំបិណ្ឌខាងមុខ

ផ្សារទេសចរណ៍បែបខ្មែរដ៏ធំដំបូងគេ «ភូមិខ្មែរអ្នកធ្វើ» នៅកម្ពុជានឹងបើកដំណើរការសាកល្បងនៅថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០២៥ ពោលគឺនៅក្រោយថ្ងៃបុណ្យភ្ជុំ…

តើការបញ្ចុះអត្រាការប្រាក់របស់អាម៉េរិក បានជះឥទ្ធិពលយ៉ាងណាដល់ទីផ្សារភាគហ៊ុន និងមាស?

ក្រោយពន្យារពេលជាបន្តបន្ទាប់ ទីបំផុតធនាគារកណ្តាលអាម៉េរិក បានសម្រេចបញ្ចុះអត្រាការប្រាក់ពី៤,៣% មកនៅត្រឹម៤,១% ជាលើកដំបូងក្នុងរយៈពេល៩ខែកន្លងម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ