នយោបាយថៃ

គណបក្សភឿថៃ រិះគន់លោក អានុទីន ពាក់ព័ន្ធបញ្ហាគ្រោះទឹកជំនន់ និងឧក្រិដ្ឋកម្មអនឡាញ


ឥស្សរជនជាន់ខ្ពស់របស់គណបក្សភឿថៃ ដែលជាអតីតគណបក្សកាន់អំណាចកាលពី៣ខែមុន បានរិះគន់រដ្ឋាភិបាលរបស់លោក អានុទីន ឆានវីរៈគុល ជុំវិញភាពកំសោយនៃចំណាត់ការ ឬការបរាជ័យក្នុងការដោះស្រាយបញ្ហាទឹកជំនន់ និងរឿងឧក្រិដ្ឋកម្មអនឡាញ។ ក្រៅពីបញ្ហានេះ លោក អានុទីន ក៏កំពុងក្លាយជាផ្ទាំងស៊ីបសម្រាប់ការរិះគន់របស់ប្រជាជនថៃ ជុំវិញបញ្ហាមានទំនាក់ទំនងជាមួយមេឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធអនឡាញផងដែរ។
នយោបាយថៃ
ដោយ

គណបក្សភឿថៃ បានវាយប្រហារ និងរិះគន់ លោក អានុទីន ឆានវីរៈគុល យ៉ាងខ្លាំង ក្រោយនាយករដ្ឋមន្ត្រីអាណត្តិ៤ខែរូបនេះអសមត្ថភាពក្នុងការដោះស្រាយបញ្ហាទឹកជំនន់នៅភាគខាងត្បូងប្រទេស និងការមានទំនាក់ទំនងរវាងលោកជាមួយនឹងលោក បេន ស្មីត (Ben Smith) ដែលជាអ្នកមេក្លោងនៅពីក្រោយឧក្រិដ្ឋកម្មអនឡាញដ៏មានឥទ្ធិពលនៅប្រទេសថៃ។ បច្ចុប្បន្នគណបក្សប្រឆាំងកំពុងដាក់សម្ពាធលើលោក អានុទិន ដែលគ្រោងរំលាយសភា និងរៀបចំបោះឆ្នោតនៅដើមឆ្នាំក្រោយ។

លោកស្រី លីនធីផន វ៉ារីនវ៉ាចារ៉ូជ (Linthiporn Warinwatcharoj) និងលោក អនុសុន អ៊ីមសាដ (Anusorn Iamsaard) ឥស្សរជនគណបក្សភឿថៃ បានបង្កើនការរិះគន់លោក អានុទីន ដោយចោទប្រកាន់ថា រដ្ឋបាលរបស់លោក អានុទីន មានការធ្វេសប្រហែសលើការទប់ស្កាត់ និងដោះស្រាយបញ្ហាគ្រោះទឹកជំនន់ និងរឿងឧក្រិដ្ឋកម្មតាមប្រព័ន្ធអនឡាញ។

លោកស្រី លីនធីផន បានចាត់ទុកការបរាជ័យរបស់រដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាខាងលើមិនមែនជារឿងចៃដន្យនោះទេ តែវាជាលទ្ធផលដែលកើតចេញពីភាពអសកម្ម ដែលបានកើតឡើងក្នុងអំឡុងពេលកាន់តំណែងរបស់លោក អានុទីន ដែលជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃផងនោះ។ អ្នកនយោបាយដ៏មានឥទ្ធិពលរូបនេះបានរិះគន់លោក អានុទីន ថា បានអនុញ្ញាតឱ្យឧក្រិដ្ឋជនយកទឹកដីថៃ ប្រព្រឹត្តអំពើមិនគប្បីផ្សេងៗ ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិ។

៣ខែកន្លងមកនេះ លោក អានុទីន អង្គុយកៅអីនាយករដ្ឋមន្រ្តីដ៏ក្តៅ ដោយបានជួបបញ្ហាជាច្រើនរាប់ចាប់តាំងពីការចុះខ្សោយនៃសេដ្ឋកិច្ច គ្រោះទឹកជំនន់នៅភាគខាងត្បូង និងបញ្ហាជម្លោះព្រំដែនជាមួយប្រទេសកម្ពុជា ហើយបច្ចុប្បន្នលោកកំពុងរងការរិះគន់ជុំវិញបញ្ហាមានទំនាក់ទំនងជាមួយលោក បេនចាមីន មូប៊ឺហ្គឺ (Benjamin Mauerberger) ដែលត្រូវបានគេស្គាល់ថា ជា លោក បែន ស្មីត៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ថៃ បន្តដើរតួកម្សត់ធ្វើជាជនរងគ្រោះ ហើយជំរុញឱ្យអង្គការសហប្រជាជាតិ ចាត់វិធានការលើបញ្ហាមីននៅតាមព្រំដែនកម្ពុជា

ប្រទេសថៃ ដែលតែងតែធ្វើពុតជាជនរងគ្រោះរងគ្រោះ ទាំងដែលខ្លួនឯងជាអ្នករំលោភបំពានសព្វបែបយ៉ាងមកលើកម្ពុជា បានអំពាវនាវឱ្យការិយាល័យអង្គការសហប្រជាជា…

រយៈពេល ៣ថ្ងៃ វេទិការដ្ឋាភិបាលឌីជីថលឆ្នាំ២០២៥ និងព្រឹត្តិការណ៍ជាតិ-អន្តរជាតិពាក់ព័ន្ធ មានអ្នកចូលរួមទាំងជាតិ និងអន្តរជាតិប្រមាណ ២ម៉ឺននាក់

ភ្នំពេញ៖ រយៈពេល ៣ថ្ងៃ វេទិការដ្ឋាភិបាលឌីជីថលឆ្នាំ២០២៥ ពិព័រណ៌បច្ចេកវិទ្យាឌីជីថល និងព្រឹត្តិការណ៍ជាតិ-អន្តរជាតិពាក់ព័ន្ធ បានទាក់ទាញអ្នកច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ