គណបក្សនយោបាយ

បក្សភឿថៃ ជ្រើសតាំងក្មួយប្រុសរបស់អតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ជាបេក្ខភាពលេខរៀងទី១ សម្រាប់តំណែងនាយករដ្ឋមន្ត្រី


គណបក្សភឿថៃ ដែលបង្កើតឡើងដោយអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ បានជ្រើសតាំងក្មួយប្រុសរបស់លោក ថាក់ស៊ីន ជាបេក្ខភាពលេខរៀងទី១ សម្រាប់តំណែងនាយករដ្ឋមន្ត្រីនៅក្នុងការបោះឆ្នោតសកលក្នុងពេលដ៏ខ្លីខាងមុខ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA កាលពីថ្ងៃទី១៦ ខែធ្នូ។ តើបេក្ខភាពលេខរៀងទី១ សម្រាប់តំណែងនាយករដ្ឋមន្ត្រីរបស់បក្សភឿថៃ ជានរណា មានសមត្ថភាពបែបណា?
គណបក្សនយោបាយ
ដោយ

គណបក្សភឿថៃ បានជ្រើសរើសក្មួយប្រុសរបស់លោក ថាក់ស៊ីន គឺលោក យុទ្ធឆាណាន វង្សាវ៉ាត (Yodchanan Wongsawat) ដែលមានឋានៈជាសាស្ត្រាចារ្យវិស្វកម្មជីវវេជ្ជសាស្ត្រ ជាបេក្ខភាពលេខរៀងទី១ សម្រាប់តំណែងនាយករដ្ឋមន្ត្រីនៅក្នុងការបោះឆ្នោតសកលដែលនឹងធ្វើឡើងនៅថ្ងៃទី៨ ខែកុម្ភៈ ដើមឆ្នាំ២០២៦។

លោក យុទ្ធឆាណាន វង្សាវ៉ាត ដែលមានវ័យ៤៦ឆ្នាំ គឺជាកូនប្រុសច្បងរបស់អតីតនាយករដ្ឋមន្ត្រីថៃ លោក ស៊ុមឆៃ វង្សាវ៉ាត់ (Somchai Wongsawat) និងលោកស្រី យ៉ាវវ៉ាផា វង្សាវ៉ាត់ (Yaowapha Wongsawat) ដែលជាបងស្រីរបស់លោក ថាក់ស៊ីន។ បច្ចុប្បន្នលោក ថាក់ស៊ីន វ័យ៧៦ឆ្នាំដែលជាអ្នកនយោបាយជើងចាស់ដ៏មានឥទ្ធិពល និងដែលស្ថិតក្នុងចំណោមអ្នកមានបំផុតនៅក្នុងប្រទេសថៃ កំពុងជាប់ពន្ធនាគារនៅទីក្រុងបាងកក ពីបទពុករលួយអំឡុងពេលកាន់អំណាច៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ឡាវ និងវៀតណាមបង្កើតសកលវិទ្យាល័យរួមគ្នា ដើម្បីពង្រីកការផ្លាស់ប្តូរការអប់រំ និងអភិវឌ្ឍន៍ធនធានមនុស្ស

ឡាវ និងវៀតណាម ដែលមានទំនាក់ទំនងនយោបាយ និងការទូតដ៏ជិតស្និទនឹងគ្នា កំពុងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមលើវិស័យអប់រំ និងដាក់គោលដៅពង្រឹង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ