វិស័យពាណិជ្ជកម្ម

ក្រុមហ៊ុនគ្រាក់ៗរបស់ហ្វីលីពីន និងវៀតណាម រួមគ្នាបោះទុនវិនិយោគរហូតដល់ទៅ១៨៥ពាន់លានដុល្លារនៅវៀតណាម


ក្រុមហ៊ុនវិនិយោគពហុវិស័យគ្រាក់ៗរបស់ហ្វីលីពីន និងវៀតណាម មានគម្រោងរួមគ្នាបោះទុនវិនិយោគរហូតដល់ទៅប្រមាណ១៨៥ពាន់លានដុល្លារអាម៉េរិក លើគម្រោងអាជីវកម្មថ្មីៗក្នុងរយៈពេល១០ឆ្នាំខាងមុខនៅប្រទេសវៀតណាម ហើយប្រមាណ២ភាគ៣ នៃទុនវិនិយោគដ៏មហាសាលនេះនឹងផ្តោតលើគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងថាមពលកកើតឡើងវិញ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Business Times។
វិស័យពាណិជ្ជកម្ម
ដោយ

យោងតាមការសិក្សារបស់ទីភ្នាក់ងារវាយតម្លៃគុណភាពឥណទានអាម៉េរិក S&P Global Ratings បានបង្ហាញថា ក្រុមហ៊ុនគ្រាក់ៗរបស់ហ្វីលីពីន និងវៀតណាម បានរួមគ្នាបោះទុនវិនិយោគរហូតដល់ទៅ១៨៥ពាន់លានដុល្លារអាម៉េរិកក្នុងវៀតណាម នៅមួយទសវត្សរ៍ក្រោយ។ ការសិក្សានេះបានគ្របដណ្តប់លើក្រុមហ៊ុនធំៗរបស់ហ្វីលីពីន ដែលមានដូចជាក្រុមហ៊ុន Ayala Corp ក្រុមហ៊ុន SM Investments ក្រុមហ៊ុន JG Summit និង Aboitiz ព្រមទាំងក្រុមហ៊ុនរបស់វៀតណាម រួមមានក្រុមហ៊ុន Vingroup និងក្រុមហ៊ុន FPT Corp ជាដើម។

ទីភ្នាក់ងារវាយតម្លៃគុណភាពឥណទានខាងលើបានលើកឡើងថា នេះជាការវិនិយោគដ៏ធំបំផុតរបស់ក្រុមហ៊ុនទាំងនេះ ដែលមានទំហំច្រើនជាង២,៥ដង បើធៀបនឹងមួយទសវត្សរ៍កន្លងមកនេះ។

ក្រុមហ៊ុនធំៗរបស់ហ្វីលីពីន នឹងផ្តោតលើថាមពលកកើតឡើងវិញ ដោយមានការគាំទ្រពីគោលនយោបាយបៃតងរបស់រដ្ឋាភិបាល។ ទីភ្នាក់ងារវាយតម្លៃគុណភាពឥណទានអាម៉េរិក S&P Global Ratings បានប៉ាន់ប្រមាណថា ក្រុមហ៊ុនទាំងនេះនឹងអាចផ្គត់ផ្គង់បានចន្លោះពី ៤០% ទៅ៥០% នៃសមត្ថភាពផលិតថាមពលកកើតឡើងវិញរបស់វៀតណាមនៅឆ្នាំ២០៣០។

ទន្ទឹមនេះ ក្រុមហ៊ុនធំៗរបស់វៀតណាម នឹងទម្លាក់ទុនវិនិយោគប្រមាណ៦៧% លើគម្រោងហេដ្ឋារចនាសម្ព័ន្ធ ស្របតាមផែនការរបស់រដ្ឋាភិបាលវៀតណាម ក្នុងការធ្វើឱ្យប្រសើរឡើងនូវការដឹកជញ្ជូន និងភស្តុភារកម្ម។ ជាក់ស្ដែង ក្រុមហ៊ុន Vingroup បានស្នើគម្រោងផ្លូវដែកល្បឿនលឿនមួយក្រោមទុនវិនិយោគរហូតដល់ទៅ៦១,៣ពាន់លានដុល្លារ​ ហើយក្រុមហ៊ុន “ហ្វា ហ្វាត់ គ្រុប” (Hoa Phat Group) មានគម្រោងវិនិយោគលើវិស័យដែកថែបថ្មីៗចំនួន ៥៥០លានដុល្លារអាម៉េរិក។

តែយ៉ាងណាទីភ្នាក់ងារវាយតម្លៃគុណភាពឥណទានអាម៉េរិក S&P Global Ratings បានព្រមានថា ភាពជោគជ័យអាស្រ័យលើការអនុវត្តជាក់ស្ដែងដោយភាពប៉ិនប្រសប់ ដោយសារអាជីវកម្មថ្មីៗទាំងនេះមិនមែនជាអ្វី ដែលក្រុមហ៊ុនទាំងនេះខ្លាំងពូកែនោះឡើយ។ ជាក់ស្តែង ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី VinFast ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Vingroup នៅមិនទទួលបានប្រាក់ចំណេញនៅឡើយទេ។

យោងតាមការសិក្សារបស់ទីភ្នាក់ងារវាយតម្លៃគុណភាពឥណទានអាម៉េរិក S&P Global Ratings បានបង្ហាញថា ក្រុមហ៊ុនគ្រាក់ៗរបស់ហ្វីលីពីន និងវៀតណាម បានរួមគ្នាបោះទុនវិនិយោគរហូតដល់ទៅ១៨៥ពាន់លានដុល្លារអាម៉េរិកក្នុងវៀតណាម នៅមួយទសវត្សរ៍ក្រោយ។ ការសិក្សានេះបានគ្របដណ្តប់លើក្រុមហ៊ុនធំៗរបស់ហ្វីលីពីន ដែលមានដូចជាក្រុមហ៊ុន Ayala Corp ក្រុមហ៊ុន SM Investments ក្រុមហ៊ុន JG Summit និង Aboitiz ព្រមទាំងក្រុមហ៊ុនរបស់វៀតណាម រួមមានក្រុមហ៊ុន Vingroup និងក្រុមហ៊ុន FPT Corp ជាដើម។្ទឹមនេះ ក្រុមហ៊ុនហ្វីលីពីន ភាគច្រើនផ្ដល់ហិរញ្ញប្បទានសម្រាប់ការពង្រីកអាជីវកម្មរបស់ខ្លួនតាមរយៈរំហូរសាច់ប្រាក់ ខណៈដែលបណ្ដាក្រុមហ៊ុនវៀតណាម ពឹងផ្អែកខ្លាំងលើបំណុល ដែលធ្វើឱ្យហានិភ័យហិរញ្ញវត្ថុកើនឡើង។ ទោះជាយ៉ាងណា ក្រុមហ៊ុនធំៗបំផុតរបស់ប្រទេសទាំងពីរនេះអាចចូលទៅកាន់ទីផ្សារមូលបត្របំណុល និងឥណទានពិភពលោកបានដើម្បីកៀរគរប្រមូលដើមទុន៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


អ្នកជំនាញរំពឹងការតភ្ជាប់ជើងហោះត្រង់ពីឥណ្ឌា មកកាន់ខេត្តសៀមរាប ក្លាយជាមេដែកក្នុងការស្រូបទាញភ្ញៀវទេសចរឥណ្ឌា

បើគ្មានការប្រែប្រួលទេ ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា នឹងតភ្ជាប់ជើងហោះហើរត្រង់ពីទីក្រុងកុលកាតា (Kolkata) ប្រទេសឥណ្ឌា មកកាន់អាកាសយានដ្ឋានអន្តរជា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ