វិស័យកសិកម្ម

ហ្វីលីពីន ជះលុយជាង១ពាន់លានដុល្លារ ទិញអង្ករពីប្រទេសវៀតណាម


ប្រទេសហ្វីលីពីន បានចំណាយថវិកាជាង១ពាន់លានដុល្លារ លើការទិញអង្ករពីប្រទេសវៀតណាម នៅក្នុងឆមាសទី១ ឆ្នាំនេះ ដោយបានកើនឡើងជាង៤០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈដែលប្រទេសនេះបានកាត់បន្ថយពន្ធនាំចូលអង្ករពីវៀតណាម មកនៅត្រឹមតែ១៥% ប៉ុណ្ណោះសម្រាប់រយៈពេល៤ឆ្នាំ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានវៀតណាម VnExpress។
វិស័យកសិកម្ម
ដោយ

ទិន្នន័យពីការិយាល័យពាណិជ្ជកម្មវៀតណាម ប្រចាំប្រទេសហ្វីលីពីន បានឱ្យដឹងថា ប្រទេសវៀតណាម គឺជាអ្នកនាំចេញអង្ករច្រើនជាងគេបំផុតទៅកាន់ប្រទេសហ្វីលីពីន អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ នៅឆមាសទី១ឆ្នាំ២០២៤ វៀតណាមទទួលបានប្រាក់ចំណូលជាង១,២ ពាន់លានដុល្លារពីការនាំចេញអង្ករទៅកាន់ហ្វីលីពីន ពោលគឺកើនឡើង៤១% បើធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន។

កាលពីខែមិថុនា ប្រទេសហ្វីលីពីន បានកាត់បន្ថយពន្ធនាំចូលអង្ករពីវៀតណាម ពី៣៥% មកនៅត្រឹម១៥% រហូតដល់ឆ្នាំ២០២៨ ហើយត្រូវគេរំពឹងថា នឹងបង្កើនបរិមាណនាំចូលអង្ករពី៤ លានទៅជាង៤លានតោន ដែលវាជាឱកាសដ៏ល្អសម្រាប់អង្ករវៀតណាម ក្នុងឆមាសទីពីរឆ្នាំនេះ។

ប៉ុន្តែទោះបីជាឱកាសនាំចេញអង្ករកំពុងពង្រីកក៏ដោយ ក៏អាជីវកម្មជាច្រើននៅតែមានការប្រុងប្រយ័ត្នដោយសារការចំណាយលើផលិតកម្មកើនខ្ពស់គួបផ្សំនឹងឥទ្ធិពលនៃព្យុះដែលអាចកាត់បន្ថយការផ្គត់ផ្គង់ស្រូវនៅចុងឆ្នាំនេះ។

ការិយាល័យពាណិជ្ជកម្មវៀតណាម នៅហ្វីលីពីន បានផ្តល់អនុសាសន៍ថា អាជីវកម្មត្រូវមានតុល្យភាពចំណាយទើបអាចផ្តល់ជូនតម្លៃប្រកួតប្រជែង និងរក្សាចំណែកទីផ្សារបាន។ ស្របពេលនោះដែរ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម ស្ថានទូត និងការិយាល័យពាណិជ្ជកម្មវៀតណាម ក៏នឹងជួយគាំទ្រអាជីវកម្មលើសកម្មភាពមួយចំនួនដូចជាការជំរុញពាណិជ្ជកម្ម ការផ្សាយពាណិជ្ជកម្ម និងការកែលម្អគុណភាពផលិតផលដើម្បីបង្កើនតម្លៃនាំចេញផងដែរ៕

អត្ថបទ៖ សុខ មង្គល

_



អត្ថបទបន្ទាប់


ហ្វីលីពីននឹងតវ៉ាផ្លូវទូតប្រឆាំងនឹងប្រទេសចិន ជុំវិញឧប្បត្តិហេតុផ្លូវអាកាសនៅសមុទ្រចិនខាងត្បូង

រដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោក អេនរីក ម៉ាណាឡូ (Enrique Manalo) បានអះអាងនៅដើមសប្តាហ៍នេះថា ប្រទេសហ្វីលីពីននឹងតវ៉ាតាមផ្លូវការទូតប្រឆាំ…

ឡាវគ្រោងបង្កើតធនាគារមាស ដើម្បីធានាទុនបម្រុងជាមាស និងរក្សាស្ថិរភាពរូបិយប័ណ្ណជាតិ

ប្រទេសឡាវ ដែលជាប់ភូមិផងរបងជាមួយកម្ពុជា និងដែលមានប្រជាជនសរុបត្រឹមតែប្រមាណជិត៨លាននាក់ គ្រោងបង្កើតធនាគារមាស ដែលមានឈ្មោះថា ឡាវ ប៊ូលៀន ប៊…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ