ប៉ុន្ដែ លោកមិនបានបញ្ជាក់ថា វិធានការនេះ នឹងបញ្ចប់នៅពេលណានោះទេ។ នេះបើយោងតាមសារព័ត៌មាន ស៊ីអិនអេ។
លោក ម៉ាកូស ក៏បានបញ្ជាឱ្យភ្នាក់ងាររដ្ឋាភិបាលទាំងអស់កាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈ និងថាមពលរបស់ពួកគេចំនួន ១០-២០ ភាគរយ ហាមឃាត់ដំណើរទស្សនកិច្ចសិក្សារបស់មន្ត្រីរដ្ឋាភិបាល និងសកម្មភាពដំណើរកម្សាន្ដរបស់ក្រុមការងារ រួមទាំងការប្ដូរកិច្ចប្រជុំពីការប្រជុំផ្ទាល់ មកប្រជុំតាមអនឡាញជំនួសវិញ ប្រសិនបើករណីអាចធ្វើទៅបាន។
ប្រទេសហ្វីលីពីននាំចូលប្រេងឆៅភាគច្រើនរបស់ខ្លួនពីមជ្ឈិមបូព៌ា ហើយនៅតែពឹងផ្អែកលើរោងចក្រថាមពល ដែលដំណើរការដោយប្រេងដើម្បីបង្កើតអគ្គិសនី។ សង្គ្រាមរបស់ អាមេរិក និងអ៊ីស្រាអែល ទៅលើប្រទេសអ៊ីរ៉ង់ ក៏បានគំរាមកំហែងដល់សុវត្ថិភាព និងសន្តិសុខការងាររបស់ប្រជាជនហ្វីលីពីនជាងពីរលាននាក់ ដែលកំពុងធ្វើការនៅមជ្ឈិមបូព៌ាផងដែរ។
តម្លៃប្រេងសាំងនៅហ្វីលីពីន បានកើនដល់ប្រមាណ 0.93 ដុល្លារក្នុងមួយលីត្រ ហើយតម្លៃនេះ ត្រូវបានគេព្យាករថា នឹងអាចកើនបន្ថែមទៀត ពោលគឺនឹងឡើងដល់លើស ១ដុល្លារក្នុងមួយលីត្រ ចាប់ពីសប្ដាហ៍ក្រោយនេះ។