វិស័យស្រូវអង្ករ

ហ្វីលីពីននឹងផ្អាកនាំចូលអង្ករចំនួន៦០ថ្ងៃ ខណៈវៀតណាម នឹងរងផលប៉ះពាល់ខ្លាំងជាងគេ


ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន់ ម៉ាកូស (Ferdinand Marcos) បានបញ្ជាឱ្យផ្អាកការនាំចូលអង្ករទាំងអស់រយៈពេល៦០ថ្ងៃ ដើម្បីការពារផលប្រយោជន៍របស់កសិករ។ ការផ្អាកនេះត្រូវបានគេរំពឹងថា នឹងធ្វើឱ្យប៉ះពាល់ដល់ការនាំចេញអង្កររបស់វៀតណាម ខណៈប្រទេសនេះបាននាំចេញអង្ករធំបំផុតទៅប្រទេសហ្វីលីពីន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន នីកេអាស៊ា។
វិស័យស្រូវអង្ករ
ដោយ

ក្រោយទទួលបានសំណើពីក្រសួងកសិកម្ម ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន់ ម៉ាកូស កាលពីថ្ងៃទី៦ ខែសីហា បានបញ្ជាឱ្យផ្អាកការនាំចូលអង្ករពីប្រទេសនានាទាំងអស់រយៈពេល២ខែ ដើម្បីការពារកសិករក្នុងស្រុក ខណៈវិធានការនេះនឹងចូលជាធរមានចាប់ពីថ្ងៃទី១ ខែកញ្ញា តទៅ។ បើយោងតាមក្រសួងកសិកម្ម ហ្វីលីពីនជាប្រទេសនាំចូលអង្ករដ៏ធំមួយនៅលើពិភពលោកជាមួយនឹងការនាំចូលកើនឡើងជិត ៣០% ឡើងដល់ជិត៥លានតោន ក្នុងឆ្នាំ២០២៤ បើធៀបនឹងឆ្នាំ២០២៣។

ការផ្អាកនេះត្រូវបានធ្វើឡើងក្រោយពីក្រសួងកសិកម្មមើលឃើញថា ការនាំចូលអង្ករច្រើនបានធ្វើឱ្យតម្លៃស្រូវក្នុងស្រុកធ្លាក់ចុះយ៉ាងខ្លាំង ដោយទិន្នន័យរបស់រដ្ឋាភិបាលបានបង្ហាញថា តម្លៃស្រូវក្នុងស្រុកបានធ្លាក់ចុះរហូតដល់ទៅជិត ១៦% កាលពីខែកក្កដា ដោយសារការកាត់បន្ថយពន្ធលើការនាំចូលអង្ករ។ ការសម្រេចចិត្តផ្អាកការនាំចូលអង្ករនេះធ្វើឡើងស្របគ្នានឹងរដូវប្រមូលផលកសិកម្មនៅក្នុងប្រទេសនេះ។

ទន្ទឹមនឹងនេះ ក្រសួងកសិកម្ម ក៏បានស្នើឱ្យលោក ម៉ាកូស ដំឡើងពន្ធលើការនាំចូលអង្ករពី១៥% ទៅ២៥% ក្រោយពីហ្វីលីពីន បានកាត់បន្ថយពន្ធកាលពីខែកក្កដា ឆ្នាំ២០២៤ ដើម្បីបន្ធូរបន្ថយតម្លៃទំនិញប្រើប្រាស់ ប៉ុន្តែមកដល់ពេលនេះលោក ម៉ាកូស នៅមិនទាន់សម្រេចនៅឡើយទេ។

យ៉ាងណាក៏ដោយចុះ វិធានការទាំងនេះត្រូវបានរំពឹងថា នឹងធ្វើឱ្យប៉ះពាល់ដល់ការនាំចេញអង្កររបស់ប្រទេសវៀតណាមជាខ្លាំង ព្រោះប្រទេសនេះបាននាំចេញអង្ករច្រើនជាងគេបំផុតទៅកាន់ប្រទេសហ្វីលីពីន។ បើយោងតាមទីភ្នាក់ងារដំណោះស្រាយពាណិជ្ជកម្មរួមពិភពលោក (WITS) បង្ហាញថា ក្នុងឆ្នាំ២០២៣ វៀតណាម បាននាំចេញអង្ករទៅហ្វីលីពីនជាង៣លានតោនមានតម្លៃជិត២ពាន់លានដុល្លារ។ ហើយក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំ២០២៤ វៀតណាម បាននាំចេញអង្ករទៅហ្វីលីពីនជាង៣លានតោន ដែលមានតម្លៃជិត២ពាន់លានដុល្លារ ។ ហើយនៅឆ្នាំ២០២៥ គេបានព្យាករថា វៀតណាមទំនងជានាំចេញអង្ករទៅប្រទេសហ្វីលីពីនបានប្រមាណ៤,៣លានតោន៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


ក្រុមហ៊ុន Apple បោះទុនវិនិយោគ១០០ពាន់លានដុល្លារពង្រីកផលិតកម្មនៅអាម៉េរិក ដើម្បីផ្គាប់ចិត្តលោក ត្រាំ

ក្រោមសម្ពាធរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ បានជំរុញឱ្យក្រុមហ៊ុន Apple សម្រេចបោះទុនវិនិយោគរហូតដល់១០០ពាន់លានដុល្លារ បង្កើតរោងចក្រផលិតគ្រឿងបន្ល…

ធនាគារស្វីស UBS ព្យាករថា វិបត្តិ អចលនទ្រព្យ នៅចិន នឹងបន្តអូសបន្លាយពេលវែងជាងការរំពឹងទុក

ធនាគារស្វីស UBS បានព្យាករថា វិបត្តិក្នុងវិស័យអចលនទ្រព្យរបស់មហាយក្សចិន នឹងបន្តអូសបន្លាយពេលវែងជាងការរំពឹងទុក ទម្រាំចាប់ផ្ដើមងើបឡើងមកវិញដោ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ