សាលារាជធានីភ្នំពេញ

សាលារាជធានីភ្នំពេញចេញសេចក្ដីណែនាំការគ្រប់គ្រងសម្រាមឲ្យបានត្រឹមត្រូវ


សាលារាជធានីភ្នំពេញ បានដាក់សេចនូវសេចក្ដីណែនាំ អំពីការញែកសំរាមទៅតាមប្រភេទនីមួយៗឲ្យមានប្រសិទ្ធភាព ឲ្យបានត្រឹមត្រូវនិងមានសណ្តាប់ជាងមុន។ នេះបើយោងទៅតាមសេចក្ដីប្រកាសនៅលើគេហទំព័រផ្លូវការរបស់សាលារាធានីភ្នំពេញ ទី១៦ កញ្ញា ឆ្នាំ២០២១។
សាលារាជធានីភ្នំពេញ រូបភាព៖ Cambonomist
ដោយ


សព្វថ្ងៃនេះកម្ពុជាកំពុងតែទទួលរងទឹកភ្លៀងជារៀងរាល់ថ្ងៃ ដែលវាបង្កឲ្យមានបញ្ហាមួយចំនួន ទៅលើបរិស្ថាន ព្រមទាំងការរស់នៅ និងសុខភាពសាធារណៈ។ ដើម្បីឲ្យការអនុវត្តន៍ការគ្រប់គ្រង សំរាម សំណល់រឹង នៅរាជធានីភ្នំពេញ មានប្រសិទ្ធភាពខ្ពស់ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការណែនាំអំពីការញែក វេចខ្ចប់ ទុកដាក់ និងការបញ្ចេញសំរាម សំណល់រឹងដូចខាងក្រោម៖

១) សំរាម និងសំណល់រឹង ត្រូវសម្រិតទឹកចេញមុននិងធ្វើការបោះចោល។

២) សំរាម និងសំណល់រឹង ត្រូវញែកវាជា២ប្រភេទ សំរាមសើម និងសំរាមស្ងួត ។

៣) ហាមវេចខ្ចប់សំណល់ដែលបង្កគ្រោះថ្នាក់ ដូចជា អំបែងកញ្ចក់ និងសំណល់មុតស្រួចនានាជាមួយសម្រាមទូទៅ។ 

៤. ថង់សំរាម សំណល់រឹង ត្រូវចងមាត់ឱ្យបានជិត និងមិនត្រូវរហែកឡើយ។

៥ ផ្សារទំនើប ផ្សាររដ្ឋនិងឯកជន អគារពាណិជ្ជកម្ម សណ្ឋាគារ ផ្ទះសំណាក់ អាគារស្នាក់នៅ ភោជនីយដ្ឋាន កន្លែងកំសាន្ត សាលារៀន មន្ទីរពេទ្យ ត្រូវទុកដាក់សំរាមដោយខ្លួនឯងជាចាំបាច់។

៦. វត្តអារ៉ាម ព្រះវិហារ អាជីវកម្មលក់ដូរចល័ត ផ្ទះស្នាក់នៅទូទៅ និងផ្សារ ត្រូវមានធុងសំរាម ២ប្រភេទ -ធុងសំរាមខ្លួនឯង និង មានធុងសំរាមតាមតំបន់។

៧. ត្រូវទុកដាក់សំរាម សំណល់រឹងរបស់ខ្លួនឱ្យបានត្រឹមត្រូវទៅតាមទីកន្លែងដែលបានកំណត់។

៨ ហាមចោលសំរាម សំណល់រឹង នៅមាត់អណ្តូងលូ ប្រឡាយ តាមទីសាធារណៈ និងតាមអាងស្តុកទឹក និងហាមដុតសំរាម សំណល់រឹង នៅរាជធានីភ្នំពេញ ជាកំហិត។

៩ ត្រូវគោរពតាម ពេលវេលាច្បាស់លាស់នៅក្នុងការបញ្ចេញសំរាម។

១០ ត្រូវរក្សាសំរាមខ្លួនឯងអោយបានត្រឹមត្រូវ ប្រសិនបើមានការខកខានក្នុងការបញ្ចេញ។

១១. សំណល់ដើមឈើ និងមែកឈើ សំណល់សំណង់ អាចម៍ដី កំទេចថ្ម ខ្សាច់…. គ្រឿងសង្ហារឹម អេឡិចត្រូនិក គ្រឿងអគ្គិសនី សំបកកង់ និងវត្ថុកែច្នៃឡើងវិញបាន ត្រូវទុកដាក់ដោយឡែកឱ្យបានត្រឹមត្រូវ។ 

សូមជម្រាបថា បច្ចុប្បន្នសាលារាជធានីភ្នំពេញមានក្រុមហ៊ុនចំនួន៣ ដើម្បីផ្តល់សេវាសំអាត ប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹង ដែលក្រុមហ៊ុនទាំងនេះ ធ្វើការប្រមួលសំរាមទៅតាមតំបន់ផ្សេងៗពីគ្នានៅទូទាំងរាធានី។ 

សេចក្ដីណែនាំនេះផងដែរ នឹងចាប់អនុវត្តន៍ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះតទៅ៕

អត្ថបទ៖ ហួន ស្រីនីត

_



អត្ថបទបន្ទាប់


រោងចក្រកផលិតអាគុយរថយន្តអគ្គិសនីតម្លៃ ១ពាន់លានដុល្លាររបស់ក្រុមហ៊ុន Hyundai និង LG ចាប់ផ្ដើមសាងសង់ហើយ!

នៅទីបំផុត គម្រោងរោងចក្រផលិតអាគុយរថយន្ដអគ្គិសនីរបស់ក្រុមហ៊ុន Hyundai Motor Group និងក្រុមហ៊ុន LG Energy Solutions របស់ប្រទេសកូរ៉េខាង…

នាយករដ្ឋមន្រ្តីសិង្ហបុរី សម្រេចចាក់វ៉ាក់សាំងដូសជំរុញ និងណែនាំពលរដ្ឋវ័យចំណាស់ឲ្យចាក់តាមដែរ

នៅថ្ងៃទី ១៧ ខែកញ្ញានេះ នាយករដ្ឋមន្រ្តីសិង្ហបុរី លី ស៊ានឡុង បានចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី ៣ ដែលជាដូសជម្រុញរួចហើយ ដោយមានគម្លាតពីការចាក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ