វិស័យពាណិជ្ជកម្ម

អ្នកវិភាគអះអាងថា ផែនការទាក់ទាញក្រុមហ៊ុនអាម៉េរិក នៅក្រៅប្រទេសឱ្យមកបើកផលិតកម្មនៅអាម៉េរិករបស់លោក ត្រាំ ហាក់ជាប់គាំង


ផែនការទាក់ទាញផលិតកម្មរបស់សហរដ្ឋអាម៉េរិក ពីប្រទេសផ្សេងៗឱ្យមកបោះមូលដ្ឋានផលិតកម្មនៅលើទឹកដីអាម៉េរិកវិញ ដែលបានដាក់ចេញដោយរដ្ឋបាលលោក ដូណាល់ ត្រាំ តាំងពីអាណត្តិមុនមកដល់រដ្ឋបាល លោក ចូ បៃដិន ហើយបន្តមករដ្ឋបាលលោក ត្រាំ ជាថ្មី គេនៅមិនទាន់ឃើញសមិទ្ធផលអ្វីជាដុំកំភួនគួរឱ្យកត់សម្គាល់នៅឡើយទេ។ អ្នកវិភាគបានលើកឡើងថា ផែនការនេះហាក់កំពុងជាប់គាំងនៅកណ្តាលផ្លូវ ព្រោះការដាក់មូលដ្ឋានផលិតកម្មនៅអាម៉េរិក ត្រូវចំណាយដើមទុនខ្ពស់។
វិស័យពាណិជ្ជកម្ម
ដោយ

សារព័ត៌មាន អេភី បានរាយការណ៍ថា ផែនការទាក់ទាញក្រុមហ៊ុនអាម៉េរិក ដែលបានបោះទុនវិនិយោគនៅក្រៅប្រទេសឱ្យចូលមកបោះមូលដ្ឋានផលិតកម្មនៅអាម៉េរិកវិញរបស់រដ្ឋបាល​លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក ហាក់កំពុងជាប់គាំង បើទោះបីជាមានការឧបត្ថម្ភធនក៏ដោយ។ អ្នកវិភាគបានលើកឡើងថា លោក ត្រាំ បានផ្តួចផ្តើមផែនការនេះ​តាំងពីអាណត្តិទី១ រហូតដល់រដ្ឋបាល លោក ចូ បៃដិន ហើយបានបន្តអនុវត្តដល់អាណត្តិបច្ចុប្បន្ន ដោយនៅក្នុងអាណត្តិនេះ លោក ត្រាំ ថែមទាំងបានប្រើវិធានពន្ធបដិការសង្កត់លើប្រទេសដៃគូពាណិជ្ជកម្ម តែផែនការនេះនៅតែមិនទទួលបានជោគជ័យ។ បើតាមការអះអាងរបស់អ្នកវិភាគ ផែនការនេះបានជាប់គាំងពាក់កណ្តាលផ្លូវអស់រយៈពេលជិត៣ឆ្នាំមកហើយ។

វិទ្យាស្ថានសម្រាប់ការគ្រប់គ្រងការផ្គត់ផ្គង់បានគូសបញ្ជាក់ថា គិតត្រឹមខែមិថុនា សកម្មភាពផលិតកម្មនៅសហរដ្ឋអាម៉េរិក នៅតែបន្តធ្លាក់ចុះ។ វិទ្យាស្ថាននេះ បានអះអាងថា រោងចក្រផលិតកម្មនៅសហរដ្ឋអាម៉េរិក បានធ្លាក់ចុះជាបន្តបន្ទាប់តាំងពីឆ្នាំ២០២២ មកម្ល៉េះ។

លោក អេរិច ហាហ្គូភៀន (Eric Hagopian) នាយកប្រតិបត្តិនៃក្រុមហ៊ុន Pilot Precision Products ដែលមានមូលដ្ឋាននៅរដ្ឋម៉ាសាឈូសេត បាននិយាយថា តាំងពីវិបត្តិសេដ្ឋកិច្ចនៅក្នុងឆ្នាំ២០០៨ មក ផលិតកម្មនៅសហរដ្ឋអាម៉េរិកហាក់ស្ថិតក្នុងសភាពទ្រុឌទ្រោមនៅឡើយ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ប្រសិនបើកម្ពុជា មិនអាចចរចាបញ្ចុះពន្ធឱ្យមកនៅក្រោម៣៦% តើវាអាចធ្វើឱ្យប៉ះពាល់ដល់រោងចក្រសហគ្រាសនៅកម្ពុជា យ៉ាងណា?

មកទល់ពេលនេះ រោងចក្រសហគ្រាសនៅកម្ពុជា មិនទាន់ទទួលរងផលប៉ះពាល់ណាមួយពីការដាក់ពន្ធជាសកល១០% របស់រដ្ឋបាលលោក ដូណាល់ ត្រាំ នៅឡើយទេ ពោលគឺទាំង…

ក្រុមហ៊ុនជួញដូរមាសអន្តរជាតិ ព្យាករថា តម្លៃមាសនឹងហក់ឡើងដល់៤,៤៥០ដុល្លារក្នុង១តម្លឹងនៅឆមាសទី២ឆ្នាំនេះ

ក្រុមហ៊ុនជួញដូរមាសអន្តរជាតិ YlG Bullion International Co.,LTD បានព្យាករថា ហាងឆេងមាសនៅលើទីផ្សារពិភពលោកអាចនឹងហក់ឡើងថ្លៃរហូតដល់៣,៦៥០…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ