ដំណាំស្វាយចន្ទី

កសិករដាំស្វាយចន្ទីត្អូញត្អែរពីបញ្ហាចោរកម្ម ខណៈគ្រាប់ស្វាយចន្ទីកំពុងមានហាងឆេងល្អ


​​នៅពេលរដូវប្រមូលផលស្វាយចន្ទីចូលមកដល់ កសិករមួយចំនួនបានបង្ហាញក្ដីបារម្ភយ៉ាងខ្លាំងចំពោះបញ្ហាចោរកម្មដែលកំពុងកើតមាននៅក្នុងចម្ការ ហើយដើម្បីការពារទិន្នផលដែលខំថែទាំជាច្រើនខែ ម្ចាស់ចម្ការខ្លះបង្ខំចិត្តដាក់វេនគ្នាយាមទាំងយប់ទាំងថ្ងៃ។ សកម្មភាពលួចគ្រាប់ស្វាយចន្ទីនេះ បានកើតឡើងចំពេលដែលតម្លៃគ្រាប់ស្វាយចន្ទីកំពុងមានហាងឆេងខ្ពស់ តែទិន្នផលហាក់មានការថយចុះដោយសារឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ។
ដំណាំស្វាយចន្ទី
ដោយ

លោក ងួន គួយ កសិករដាំស្វាយចន្ទីនៅខេត្តស្ទឹងត្រែង បានឱ្យដឹងថា ស្របពេលគ្រាប់ស្វាយចន្ទីកំពុងមានហាងឆេងល្អ និងអាចលក់បានក្នុងតម្លៃខ្ពស់ ចម្ការស្វាយចន្ទីមួយចំនួននៅជិតចម្ការរបស់លោកបានជួបបញ្ហាចោរលួចគ្រាប់ស្វាយចន្ទីជាបន្តបន្ទាប់។ បើតាមកសិកររូបនេះ បញ្ហានេះបានធ្វើឱ្យម្ចាស់ចម្ការនានាសហការគ្នាយាម ដើម្បីទប់ស្កាត់សកម្មភាពចោរកម្ម ខណៈអាជ្ញាធរក្នុងមូលដ្ឋាន ក៏បានចូលរួមការពារសន្តិសុខ និងទប់ស្កាត់ផងដែរ។

ជុំវិញបញ្ហានេះលោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានគូសបញ្ជាក់ថា ទោះបីសមាគមពុំទាន់ទទួលបានរបាយការណ៍ផ្លូវការពីសមាជិកនៅតាមបណ្ដាខេត្តពាក់ព័ន្ធនឹងការលួចគ្រាប់ស្វាយចន្ទីក៏ដោយ ប៉ុន្តែលោកបានទទួលព័ត៌មានក្រៅផ្លូវការអំពីសកម្មភាពចោរកម្មនេះ។ តែទោះជាយ៉ាងណាក៏ដោយ លោក ស្នើឱ្យម្ចាស់ចម្ការគួរតែបង្កើនការប្រុងប្រយ័ត្ន និងរៀបចំឱ្យមានអ្នកយាមកាមឱ្យបានដិតដល់ក្នុងអំឡុងពេលប្រមូលផល និងគ្រាប់ស្វាយចន្ទីអាចលក់បានតម្លៃខ្ពស់នេះ។ បើតាមការអះអាងរបស់ប្រធានសមាគមរូបនេះ បញ្ហាការប្រែប្រួលអាកាសធាតុ កំពុងធ្វើឱ្យការប្រមូលផលគ្រាប់ស្វាយចន្ទីត្រូវបានពន្យារពេលនៅឆ្នាំនេះ។

គួររំលឹកថា កាលពីឆ្នាំ២០២៥ កម្ពុជា ផលិតគ្រាប់ស្វាយចន្ទីឆៅបានជាង១,២លានតោន និងបាននាំចេញទៅទីផ្សារអន្តរជាតិ ក្នុងទំហំទឹកប្រាក់ប្រមាណ១,៥០០លានដុល្លារ ពោលគឺកើនឡើង៧% បើធៀបនឹងឆ្នាំ២០២៤។ បច្ចុប្បន្នកម្ពុជា មានផ្ទៃដីដាំដុះស្វាយចន្ទីសរុបជាង៥៨ម៉ឺនហិកតា។ នេះបើយោងតាមទិន្នន័យពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕

អត្ថបទ៖ បូ ដូឡា




អត្ថបទបន្ទាប់


តើវិស័យធនាគារដើរតួនាទីសំខាន់កម្រិតណាក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ច និងការរស់នៅរបស់ពលរដ្ឋ?

វិស័យធនាគារ និងហិរញ្ញវត្ថុ ត្រូវបានចាត់ទុកជាឆ្អឹងខ្នងដ៏សំខាន់ក្នុងការស្ដារ និងជំរុញកំណើនពាណិជ្ជកម្ម ការវិនិយោគ និងសេដ្ឋកិច្ចជាតិ ជាពិសេ…

មិត្តហ្វូន ចាប់ដៃគូជាមួយមន្ទីរពេទ្យឈានមុខគេរបស់វៀតណាម ដើម្បីនាំយកសេវាថែទាំសុខភាពប្រកបដោយគុណភាពខ្ពស់មកកាន់កម្ពុជា

ក្នុងគោលបំណងជួយឱ្យប្រជាពលរដ្ឋអាចទទួលបានសេវាថែទាំសុខភាពទំនើបៗកាន់តែងាយស្រួល មិត្តហ្វូនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាយុទ្ធស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ