វិស័យសេដ្ឋកិច្ច

ធនាគារកណ្ដាលថៃ ព្រមានថា វិបត្តិនយោបាយកំពុងគំរាមកំហែងដល់សេដ្ឋកិច្ច និងចំណាត់ថ្នាក់ឥណទានរបស់ថៃ


ទេសាភិបាលធនាគារកណ្តាលថៃ លោក សេដ្ឋាពុត ស៊ូធីវ៉ាតណារូពុត (Sethaput Suthiwartnaruput) បានព្រមានថា ការជាប់គាំងនយោបាយ និងការពន្យារពេលអនុម័តកញ្ចប់ថវិកាជាតិសម្រាប់ឆ្នាំ២០២៦ កំពុងគំរាមកំហែងដល់សេដ្ឋកិច្ច និងចំណាត់ថ្នាក់ឥណទានរបស់ប្រទេសថៃ។
វិស័យសេដ្ឋកិច្ច
ដោយ

លោក សេដ្ឋាពុត ស៊ូធីវ៉ាតណារូពុត (Sethaput Suthiwartnaruput) បានព្រមានថា វិបត្តិនយោបាយកំពុងគំរាមកំហែងដល់សេដ្ឋកិច្ច និងចំណាត់ថ្នាក់ឥណទានរបស់ប្រទេសថៃ។ ទេសាភិបាលធនាគារកណ្តាលថៃ រូបនេះ បានលើកឡើងថា ធនាគារកណ្ដាលថៃ បានទម្លាក់ការព្យារកររួចហើយសម្រាប់កំណើនសេដ្ឋកិច្ចថៃ ពីរង្វង់២% នៅឆ្នាំ២០២៥ នេះ មកនៅត្រឹម ១,៧% នៅឆ្នាំ២០២៦ ហើយថា កំណើនសេដ្ឋកិច្ចថៃ អាចនឹងធ្លាក់ចុះទាបជាង១,៧% ប្រសិនបើប្រទេសថៃ នៅតែស្ថិតក្នុងស្ថានភាពមិនប្រាកប្រជាបែបនេះ។

លោកបានគូសបញ្ជាក់ថា មានឱកាសតិចណាស់ដែលធនាគារកណ្ដាលថៃ អាចនឹងបញ្ចុះអត្រាការប្រាក់បន្ថែមទៀត លើកលែងតែស្ថានភាពសេដ្ឋកិច្ចធ្ងន់ធ្ងរខ្លាំងជាងនេះ។ ទេសាភិបាលធនាគារកណ្តាលថៃ ដែលនឹងចុះចេញពីតំណែងនៅអំឡុងខែកញ្ញា នេះ ក៏បានព្រមានដែរថា ភាពចលាចលនយោបាយដែលអូសបន្លាយអាចគំរាមកំហែងដល់ចំណាត់ថ្នាក់ឥណទានរបស់ប្រទេសថៃ និងធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះដោយសារបំណុលគ្រួសារពលរដ្ឋកើនឡើងខ្ពស់ ទេសចរណ៍ធ្លាក់ចុះខ្សោយ និងពន្ធពាណិជ្ជកម្មរបស់សហរដ្ឋអាម៉េរិក។

សូមបញ្ជាក់ថាលោក វីតៃ វឌ្ឍនាកន (Vitai Ratanakorn) នឹងចូលកាន់តំណែងជាទេសាភិបាលធនាគារកណ្តាលថៃ បន្តពីលោក សេដ្ឋាពុត ស៊ូធីវ៉ាតណារូពុត នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ហើយត្រូវបានរំពឹងថា លោកនឹងជំរុញឱ្យបញ្ចុះអត្រាការប្រាក់បន្ថែមទៀតដើម្បីបង្កើនកំណើនសេដ្ឋកិច្ចថៃ ឡើងវិញ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


IMF បង្ហាញពីបញ្ហាប្រឈមធំៗ ដែលកម្ពុជា ត្រូវពើបប្រទះ និងត្រូវជំរុញការដោះស្រាយដើម្បីរក្សាកំណើនសេដ្ឋកិច្ច ៤,៨% នៅឆ្នាំនេះ

ស្ថាប័នរូបិយវត្ថុអន្តរជាតិ IMF នៅថ្ងៃទី ០៣ ខែកញ្ញានេះ បានទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ឆ្នាំ ២០២៥ មកនៅត្រឹមកំណើន ៤,៨% …

មេ WTO ថា ពន្ធបដិការរបស់លោក ត្រាំ កំពុងធ្វើឱ្យប៉ះពាល់ដល់ច្បាប់ទម្លាប់ពាណិជ្ជកម្មពិភពលោក ហើយលទ្ធផលនៃផលប៉ះពាល់នឹងលេចច្បាស់នៅឆ្នាំក្រោយ

ស្របពេលប្រទេសនានា នៅលើពិភពលោក កំពុងប្រឈមមុខនឹងគំនាបពន្ធបដិការពី១០%ឡើងទៅពីរដ្ឋបាលសហរដ្ឋអាម៉េរិក ប្រធានអង្គការពាណិជ្ជកម្មពិភពលោក (WTO) ល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ