ទីផ្សារអាស៊ាន

វិបត្តិនយោបាយបានជំរុញឱ្យវិនិយោគិនបរទេសសម្រុកដកប្រាក់ចេញពីទីផ្សារអាស៊ាន


បញ្ហាចម្រូងចម្រាសផ្នែកនយោបាយនៅប្រទេសមួយចំនួននៅអាស៊ីអាគ្នេយ៍ ជាពិសេសនៅប្រទេសឥណ្ឌូនេស៊ី និងថៃ កំពុងធ្វើឲ្យវិនិយោគិនបរទេសដកប្រាក់ពួកគេចេញពីទីផ្សារយ៉ាងច្រើនពីតំបន់អាស៊ាន។ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Edge Malaysia បញ្ហានយោបាយនៅក្នុងប្រទេសឥណ្ឌូនេស៊ីថ្មីៗនេះ បានជំរុញឱ្យវិនិយោគិនបរទេសដកប្រាក់ចេញពីប្រទេសនេះមិនក្រោម៦៥៣លានដុល្លារនោះឡើយ ខណៈបញ្ហានៅប្រទេសថៃ បានធ្វើឱ្យទុនវិនិយោគប្រមាណ៦៧០លានដុល្លារហូរចេញពីប្រទេសនេះ។
ទីផ្សារអាស៊ាន
ដោយ

ភាពចលាចល និងបញ្ហានយោបាយកំពុងជំរុញឱ្យស្ថានភាពហិរញ្ញវត្ថុនៅតំបន់អាស៊ីអាគ្នេយ៍រងការរង្គោះរង្គឺ និងបាត់សណ្តាប់ធ្នាប់ ហើយវិនិយោគិនបរទេសបាននាំគ្នាសម្រុកដកប្រាក់ចេញពីតំបន់នេះ។ វិនិយោគិនបរទេសបានដកប្រាក់រហូតដល់ទៅ៦៥៣លានដុល្លារចេញពីទីផ្សារភាគហ៊ុនរបស់ឥណ្ឌូនេស៊ី នៅក្នុងខែនេះ ដែលជាការដកចេញដ៏អាក្រក់បំផុតមិនធ្លាប់មាន បន្ទាប់ពីផ្ទុះការបាតុកម្មដ៏ហិង្សា និងមានការរុះរើគណរដ្ឋមន្រ្តីនៅក្នុងប្រទេស ដែលមានប្រជាជនច្រើនជាងគេបំផុតនៅក្នុងតំបន់អាស៊ានមួយនេះ។

ដោយឡែកស្ថានភាពទីផ្សារហ៊ុនរបស់ថៃ ក៏មិនខុសពីឥណ្ឌូនេស៊ី នោះដែរ ដោយកាលពីខែសីហា កន្លងទៅនៅពេលដែលប្រទេសនេះមានបញ្ហានយោបាយ រដ្ឋាភិបាលគ្មានក្បាលដឹកនាំ ដោយសារតែបញ្ហាក្តីក្តាំនៅតុលាការធម្មនុញ្ញរហូតដល់គណបក្សភឿថៃ រលំរលាយរដ្ឋាភិបាល វិនិយោគិនបានដកប្រាក់រហូតដល់ប្រមាណ៦៧០លានដុល្លារចេញពីប្រទេសនេះ។

លោក ស៊ីន យ៉ាវ ង៉ (Xin-Yao Ng) អ្នកគ្រប់គ្រងកម្មវិធីមូលនិធិនៅក្រុមហ៊ុន Aberdeen Investments បាននិយាយថា ស្ថានភាពនៅថៃ បច្ចុប្បន្នត្រូវបានគេមើលឃើញថា ហាក់មានស្ថានភាពប្រសើរបន្តិចនៅពេលដែលគណៈរដ្ឋមន្ត្រីថ្មីត្រូវបានបង្កើតឡើង ប៉ុន្តែឥណ្ឌូនេស៊ីហាក់ដូចជាកំពុងឈានឆ្ពោះទៅរកស្ថានភាពមួយកាន់តែអាក្រក់។ ការសម្រេចចិត្តរុះរើគណរដ្ឋមន្រ្តីរបស់លោកប្រធានាធិបតី ប្រាបូវ៉ូ ស៊ូប៊ីយ៉ានតូ ជាពិសេសការផ្លាស់ប្តូររដ្ឋមន្រ្តីហិរញ្ញវត្ថុចាស់វង្សារបស់ប្រទេសនេះ កំពុងធ្វើទីផ្សារមានភាពរកាំរកូស ដោយសារបរទេសមានទំនុកចិត្តខ្លាំងលើអតីតរដ្ឋមន្រ្តីរូបនោះ។ ដើម្បីដោះស្រាយបញ្ហានេះ ប្រទេសឥណ្ឌូនេស៊ី គ្រោងនឹងចាក់បញ្ចូលទឹកប្រាក់ប្រមាណ១២ពាន់លានដុល្លារទៅក្នុងប្រព័ន្ធធនាគារ ដើម្បីពង្រឹងការគាំពារសេដ្ឋកិច្ច និងរក្សាលំនឹងហិរញ្ញវត្ថុ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ធនាគារកណ្ដាលចិន ស្នើឱ្យកែប្រែច្បាប់ ដើម្បីសម្រួលដល់ការនាំចូល និងនាំចេញមាស ដើម្បីកាត់បន្ថយការពឹងផ្អែកលើប្រាក់ដុល្លារអាម៉េរិក

ធនាគារកណ្ដាលចិន កំពុងស្នើឱ្យរដ្ឋាភិបាលចិន កែប្រែច្បាប់ផ្ដល់អាជ្ញាបណ្ណសម្រាប់ការនាំចូល និងនាំចេញមាស ខណៈប្រទេសដែលមានតម្រូវការប្រើប្រាស់មាសដ៏…

ឥណ្ឌា ក្លាយជាអ្នកនាំចេញគីមីកសិកម្មធំបំផុតទី៣នៅលើពិភពលោកជាមួយទំហំជាង៣,៣ពាន់លានដុល្លារ

ប្រទេសឥណ្ឌា បានក្លាយជាប្រទេសនាំចេញគីមីកសិកម្មដ៏ធំបំផុតទី៣នៅលើពិភពលោកជាមួយនឹងតម្លៃនាំចេញប្រមាណ៣,៣ពាន់លានដុល្លារក្នុងឆ្នាំសារពើពន្ធ២០២៥ ដ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ