ទីផ្សារមាស

អ្នកជំនាញព្យាករថា តម្លៃមាសនឹងអាចហក់ឡើងដល់ ៦,០០០ដុល្លារក្នុង១តម្លឹង


ភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ា និងការសម្រុកទិញមាសស្តុកទុករបស់បណ្ដាធនាគារធំៗនៅលើពិភពលោក ជាពិសេសធនាគារចិន រួមទាំងការកើនឡើងកម្ដៅជម្លោះភូមិសាស្រ្តនយោបាយបានធ្វើឱ្យតម្លៃហាងឆេងមាសស្ទុះហក់ឡើងសាជាថ្មីម្ដងទៀត។ ជាក់ស្ដែងនៅប៉ុន្មានថ្ងៃចុងក្រោយនេះតម្លៃមាសនៅលើទីផ្សារអន្តរជាតិ បានកើនឡើងថ្លៃខ្លាំងឈានដល់ជាង ៥,៥០០ដុល្លារអាម៉េរិកក្នុងមួយតម្លឹង ខណៈអ្នកជំនាញរំពឹងថា តម្លៃមាសនឹងអាចហក់ឡើងបន្ថែមទៀត។
ទីផ្សារមាស
ដោយ

លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុ នៃក្រុមហ៊ុនមូលបត្រ ភីភីលីង បានវាយតម្លៃថា ប្រសិនបើស្ថានភាពរបស់ពិភពលោកក្នុងឆ្នាំ២០២៦ នៅតែបន្តមានភាពតានតឹង នោះតម្លៃមាសអាចនឹងហក់ឡើងលើស ៦ពាន់ដុល្លារក្នុង១តម្លឹង។ ទោះបីតម្លៃមាសអាចហក់ឡើងថ្លៃខ្ពស់ក៏ពិតមែន តែអ្នកជំនាញរូបនេះ ស្នើដល់អ្នកជួញដូរមាសទាំងអស់ឱ្យពិចារណា និងថ្លឹងថ្លែងពីស្ថានភាពជាក់ស្ដែងនៅលើទីផ្សារ ដើម្បីការពារហានិភ័យ ដែលអាចកើតមានឡើងផងដែរ។

​ស្រដៀងគ្នានេះ លោក សេក ធារម្យ អ្នកជំនាញជួញដូរហាងឆេងមាស និងរូបិយប័ណ្ណអន្តរជាតិ កត់សម្គាល់ឃើញថា ភាពតានតឹងនៃភូមិសាស្រ្តនយោបាយបានធ្វើឱ្យតម្លៃហាងឆេងមាសអន្តរជាតិ ហក់ឡើងថ្លៃជាបន្តបន្ទាប់។ បើតាមការវាយតម្លៃរបស់អ្នកជំនាញរូបនេះ ប្រសិនបើស្ថានភាពរបស់ពិភពលោកនៅតែបន្តមានភាពតានតឹង នោះតម្លៃហាងឆេងមាសនឹងបន្តឡើងថ្លៃរហូតដល់៦ពាន់ដុល្លារក្នុង១តម្លឹងនាពេលខាងមុខ។

​សូមបញ្ជាក់ថា តម្លៃហាងឆេងមាសនៅលើទីផ្សារអន្តរជាតិ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ បានហក់ឡើងដល់៥,៥២៤ដុល្លារអាម៉េរិកក្នុងមួយតម្លឹង តែបានធ្លាក់ចុះបន្តិចមកនៅត្រឹម៥,៣៨៧ដុល្លារក្នុង១តម្លឹងនៅមួយថ្ងៃបន្ទាប់៕

អត្ថបទ៖ បូ ដូឡា​




អត្ថបទបន្ទាប់


តើពលរដ្ឋភៀសសឹកអាចគួរធ្វើអ្វីខ្លះជាបណ្តោះអាសន្ន ដើម្បីទ្រទ្រង់ការរស់នៅពេលសង្រា្គមមិនដឹងចប់នៅពេលណា?

សង្រ្គាមឈ្លានពានរបស់យោធាថៃ មកលើកម្ពុជា បានបង្ខំឱ្យពលរដ្ឋខ្មែររស់នៅតាមបណ្ដាខេត្តជាប់ព្រំដែនជាង៦៣ម៉ឺននាក់ ត្រូវចាកចេញពីផ្ទះសម្បែងទៅរកទីកន្លែង…

តើថៃ អាចអូសបន្លាយសង្គ្រាមឈ្លានពានកម្ពុជា រហូតដល់ថ្ងៃបោះឆ្នោតនៅក្នុងប្រទេសថៃ ឬយ៉ាងណា?

មេដឹកនាំគណបក្សភូមិចៃថៃ ដែលកំពុងកាន់អំណាច បានលើកឡើងដើម្បីតោងយកប្រជាប្រិយភាពថា ប្រសិនបើគណបក្សខ្លួនបន្តដឹកនាំរដ្ឋាភិបាលថៃ នៅក្នុងអាណត្តិថ្ម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ