ទីផ្សារពោតក្រហម

តើមកទល់ពេលនេះ តម្លៃ និងទីផ្សារពោតក្រហមនៅកម្ពុជា មានការប្រែប្រួលយ៉ាងណា ក្រោយថៃ បិទច្រកព្រំដែនមិនឱ្យនាំចូល?


ស្របពេលពោតក្រហមនៅក្នុងខេត្តបាត់ដំបង មានការប្រមូលផលជាបណ្តើរៗ កសិករមួយចំនួននៅក្នុងខេត្តនេះ បានបង្ហាញការព្រួយបារម្ភចំពោះទីផ្សារ និងតម្លៃពោតក្រហមនៅឆ្នាំនេះ ក្រោយប្រទេសថៃ ដែលជាទីផ្សារដ៏ធំបានបិទច្រកព្រំដែនមិនឱ្យមានការនាំចូល។ បើតាមការអះអាងរបស់ក្រុមកសិករបច្ចុប្បន្នពោតក្រហមអាចបានក្នុងតម្លៃជាង៤០០រៀលក្នុងគីឡូក្រាម ដែលជាតម្លៃមួយទាបបើធៀបនឹងតម្លៃកាលពីឆ្នាំមុនដែលអាចលក់បានចន្លោះពី៦០០រៀលទៅ៧០០រៀលក្នុងគីឡូក្រាម។
ទីផ្សារពោតក្រហម
ដោយ

ពាក់ព័ន្ធបញ្ហាទីផ្សារពោតក្រហមនេះដែរ រាជរដ្ឋាភិបាល ក៏ដូចជាក្រុមហ៊ុនឯកជនមួយចំនួនបានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការជួយដោះស្រាយបញ្ហាទីផ្សារជូនកសិករ។

លោកស្រី សាប សាវិ កសិករដាំពោតក្រហមម្នាក់នៅឃុំតាសែន ខេត្តបាត់ដំបង បានលើកឡើងថា ក្រោយមានឈ្មួញកណ្ដាលមកក្រឡុកតម្លៃ មកទល់ពេលនេះតម្លៃពោតក្រហមស្រស់របស់កសិករនៅតំបន់លោកស្រីបានបន្តធ្លាក់ថ្លៃមកនៅត្រឹមជាង៤០០រៀលក្នុងមួយគីឡូក្រាមប៉ុណ្ណោះដោយកាលពីឆ្នាំមុនអាចលក់បានចន្លោះពី៦០០រៀលទៅ៧០០រៀលក្នុងមួយគីឡូក្រាម។ បើតាមការអះអាងរបស់កសិកររូបនេះ មកទល់ពេលនេះនៅតំបន់លោកស្រីមិនទាន់មានដំណឹងណាមួយពាក់ព័ន្ធនឹងការជួយប្រមូលទិញពោតក្រហមនៅឡើយទេ។

​ជាមួយគ្នានេះ លោក សឿង សំអឿន កសិករដាំពោតក្រហមនៅខេត្តបាត់ដំបងម្នាក់ដែរនោះបានរៀបរាប់ថា នៅដើមរដូវប្រមូលពោតក្រហមប៉ុន្មានថ្ងៃកន្លងមកនេះ តម្លៃពោតក្រហមហាក់មានការធ្លាក់ចុះជាបន្តបន្ទាប់ ក្រោយមានឈ្មួញកណ្ដាលចូលមកក្រឡុកតម្លៃនៅក្នុងតំបន់របស់លោក។ បើតាមការអះអាងរបស់កសិកររូបនេះ លោកនឹងកាត់បន្ថយការផលិតពោតក្រហមនៅឆ្នាំក្រោយ ប្រសិនបើឆ្នាំនេះលក់មិនបានផលចំណេញ ឬខាតដើម។ ទន្ទឹមនឹងនេះ លោក បានសំណូមពរដល់បណ្ដាភាគីពាក់ព័ន្ធ ជួយចុះមកប្រមូលទិញពោតក្រហមរបស់កសិករនៅជាយដែន ដើម្បីជួយដោះស្រាយបញ្ហាទីផ្សារ និងកាត់បន្ថយក្តីបារម្ភរបស់កសិករ។

​លោកស្រី ឯក សេងហុង កសិករដាំពោតក្រហមនៅខេត្តបាត់ដំបងម្នាក់ដែរនោះ បានអះអាងថា តម្លៃពោតក្រហមនៅឆ្នាំនេះហាក់មិនទាន់អាចផ្ដល់ប្រាក់ចំណេញដល់កសិករនៅឡើយទេ។ តែយ៉ាងណាលោកស្រី ក្ដីរំពឹងថា តម្លៃពោតក្រហមនៅឆ្នាំនេះនឹងមានភាពល្អប្រសើរ ក្រោយរដ្ឋាភិបាល និងក្រុមហ៊ុនឯកជនមានផែនការជួយប្រមូលទិញពោតក្រហមពីកសិករ។

​ពាក់ព័ន្ធគ្នានេះដែរលោក អ៊ិន សុវណ្ណមុន្នី អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានប្រាប់សារព័ត៌មានខេមបូណូមីសថា ទោះបីការប្រមូលផលពោតក្រហមមិនទាន់ឈានចូលមកដល់យ៉ាងណាក្ដី តែរាជរដ្ឋាភិបាលកំពុងដាក់ចេញវិធានការជួយសម្របសម្រួលទីផ្សារពោតក្រហមដល់កសិករ។

គួរបញ្ជាក់ថា កាលពីកន្លងទៅនេះ រាជរដ្ឋាភិបាល បានសន្យាជួយរកទីផ្សារពោតជូនដល់កសិករក្នុងរយៈពេលវែងតាមរយៈការជួយទិញសម្រាប់ផ្គត់ផ្គង់ផ្ទៃក្នុងជំនួសការនាំចូល ក៏ដូចជានាំចេញទៅកាន់ប្រទេសផ្សេងទៀតក្រៅពីថៃ៕

អត្ថបទ​៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


ក្រុមហ៊ុនក្នុងស្រុកដ៏ធំមួយដាក់ផែនការទិញអង្ករឱ្យបាន១លាន២សែនតោនក្នុង១ឆ្នាំ ដើម្បីជួយលើកកម្ពស់ទីផ្សារស្រូវអង្ករ

ក្នុងគោលបំណងលើកស្ទួយវិស័យកសិកម្មកម្ពុជា ឱ្យកាន់តែប្រសើរឡើង ពិសេសវិស័យស្រូវអង្ករ ឱ្យរក្សាបាននូវតម្លៃមួយមានស្ថិរភាព មានលំនឹងទីផ្សារច្បាស់លាស…

អាជ្ញាធរវៀតណាម បើកឱ្យជនបរទេសអាចកាន់កាប់លំនៅឋានដោយស្របច្បាប់ ដើម្បីជំរុញទីផ្សារអចលនទ្រព្យ

ក្នុងគោលបំណងទាក់ទាញជនបរទេសឲ្យមកវិនិយោគ ក៏ដូចជាធ្វើអាជីវកម្មនៅក្នុងប្រទេសខ្លួន អាជ្ញាធរវៀតណាម បានសម្រួលលក្ខខណ្ឌកាន់តែងាយស្រួលសម្រាប់ជនបរទេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ