នាយករដ្ឋមន្ត្រីជប៉ុន

លោកស្រី សាណេអិ នាយករដ្ឋមន្ត្រីរំពឹងឈ្នះឆ្នោតភ្លូកទឹកភ្លូកដីនៅក្នុងការបោះឆ្នោតមុនអាណត្តិ


នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី សាណាអិ តាកាអ៊ិឈិ ត្រូវបានគេរំពឹងយ៉ាងមុតមាំថា​នឹងដឹកនាំគណបក្សប្រជាធិបតេយ្យសេរី (LDP) ឱ្យទទួលបានការគាំទ្រយ៉ាងច្រើនលើសលប់ពីពលរដ្ឋជប៉ុន នៅក្នុងការបោះឆ្នោតសកលមុនអាណត្តិនាថ្ងៃអាទិត្យ ទី៨ ខែកុម្ភៈ ឆ្នាំ២០២៦។ ផ្អែកតាមការស្ទង់មតិ គណបក្សរបស់ លោកស្រី អាចនឹងដណ្តើមបានអាសនៈយ៉ាងតិច២៣៣ក្នុងចំណោមអាសនៈសរុប៤៦៥នៅក្នុងសភាជាន់ទាប ដែលជាចំនួនគ្រប់គ្រាន់ក្នុងការបង្កើតរដ្ឋាភិបាល។
នាយករដ្ឋមន្ត្រីជប៉ុន
ដោយ

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA លោកស្រី សាណាអិ តាកាអ៊ិឈិ កំពុងមានប្រៀបយ៉ាងខ្លាំងក្នុងការដឹកនាំគណបក្សប្រជាធិបតេយ្យសេរី (LDP) ដើម្បីគ្រប់គ្រងអាសនៈភាគច្រើននៅក្នុងសភាជាន់ទាប ក្នុងការបោះឆ្នោត ដែលកំពុងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី៨ ខែកុម្ភៈ។ ផ្អែកតាមការស្ទង់មតិបឋម គណបក្ស LDP និងបក្សសម្ពន្ធមិត្តអាចនឹងដណ្តើមបានអាសនៈសរុបរហូតដល់ជាង៣១០ ដែលស្មើនឹង២ភាគ៣ក្នុងសភា។ លទ្ធផលនេះនឹងជួយឱ្យតំណែងជានាយករដ្ឋមន្ត្រីរបស់លោកស្រីកាន់តែមានភាពរឹងមាំ និងមានអំណាចពេញលេញក្នុងការសម្រេចចិត្តលើគោលនយោបាយសំខាន់ៗ។

គួររំឭកថា ចាប់តាំងពីឡើងកាន់តំណែងភ្លាមលោកស្រី តាកាអ៊ិឈិ បានបង្កឱ្យមានប្រតិកម្មខ្លាំងៗពីសំណាក់ប្រទេសចិន តាមរយៈការថ្លែងការណ៍រឹងត្អឹងមួយចំនួន ហើយថែមទាំងធ្វើឱ្យទីផ្សារហិរញ្ញវត្ថុមានការរង្គោះរង្គើផងដែរ។ ប្រសិនបើលទ្ធផលបោះឆ្នោតចេញមកដូចការរំពឹងទុកមែននោះ វានឹងក្លាយជាជ័យជម្នះដ៏ធំបំផុតរបស់គណបក្ស LDP គិតចាប់តាំងពីឆ្នាំ២០១៧ ក្រោយសម័យកាលរបស់អតីតនាយករដ្ឋមន្ត្រី ស៊ីនហ្ស៊ូ អាបេ។

មុនការបោះឆ្នោតមកដល់លោកស្រី តាកាអ៊ិឈិ បានថ្លែងទៅកាន់អ្នកគាំទ្រថា៖«អនាគតគឺជាអ្វីមួយដែលយើងត្រូវកសាងដោយដៃផ្ទាល់»។

ក្រុមអ្នកវិភាគបានលើកឡើងថា លោកស្រី តាកាអ៊ីឈិ គឺជាមេដឹកនាំដែលមានមន្តស្នេហ៍នយោបាយ អាចទាក់ទាញចិត្តស្រទាប់យុវវ័យជប៉ុនយ៉ាងខ្លាំង។ ជាក់ស្ដែង ឥរិយាបថការងារ និងយុទ្ធសាស្ត្រតន្ត្រីការទូត ដែលលោកស្រីបានបង្ហាញជាមួយប្រធានាធិបតីកូរ៉េខាងត្បូងកាលពីពេលថ្មីៗនេះ បានក្លាយជានិម្មិតរូបសម្រាប់យុវជនជំនាន់ក្រោយ។ ក្រៅពីភាពទាក់ទាញក្នុងតំបន់ លោកស្រីក៏ត្រូវបានគេមើលឃើញថា មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ផងដែរ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ក្រុមហ៊ុន TVS Tuk Tuk Cambodia បានរៀបចំព្រឹត្តិការណ៍ជួបជុំតំណាងចែកចាយប្រចាំឆ្នាំ អបអរសាទរខួបគម្រប់ 8 ឆ្នាំនៃដំណើរការអាជីវកម្មក្នុងប្រទេសកម្ពុជា

ក្រុមហ៊ុន TVS Tuk Tuk Cambodia កាលពីថ្ងៃទី4 ខែកុម្ភៈ ឆ្នាំ 2026 បានរៀបចំព្រឹត្តិការណ៍ជួបជុំតំណាងចែកចាយ និង មជ្ឈមណ្ឌលសេវាកម្មជួសជុលប្រក…

តើវេទិកាពន្ធដារកម្ពុជា ២០២៦ សម្រេចបានលទ្ធផលសំខាន់ៗអ្វីខ្លះ ដើម្បីរួមចំណែកជួយលើកកម្ពស់ការគ្រប់គ្រងចំណូលពន្ធ?

វេទិកាពន្ធដារកម្ពុជា ២០២៦ ស្តីពីការលើកកម្ពស់អនុលោមភាពសារពើពន្ធសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ដែលបានរៀបចំទ្បើងរយៈពេល២ថ្ងៃពីថ្ងៃតី៥-៦ ខ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ