តើការកើនឡើង នៃបំណុលនេះឆ្លុះបញ្ចាំងពីសញ្ញាវិជ្ជមាន ឬអវិជ្ជមានអ្វីខ្លះសម្រាប់ម៉ាក្រូសេដ្ឋកិច្ចកម្ពុជា? ក្នុងន័យវិជ្ជមាន បំណុលដ៏ច្រើនសម្បើមនេះ វាបានឆ្លុះបញ្ចាំងពីលទ្ធភាពខ្ពស់របស់ប្រព័ន្ធធនាគារក្នុងការផ្តល់ទុន និងតម្រូវការសកម្មភាពសេដ្ឋកិច្ចរបស់ពលរដ្ឋ។ ប៉ុន្តែអ្នកជំនាញក៏បានព្រមានថា ក្នុងស្ថានភាព ដែលសេដ្ឋកិច្ចសកលកំពុងរងសម្ពាធហានិភ័យ នៃ បំណុលអាក្រក់អាចកើតមានឡើង ប្រសិនបើពលរដ្ឋខ្វះលទ្ធភាពសងត្រឡប់។
លោកបណ្ឌិត ហុង វណ្ណៈ អ្នកស្រាវជ្រាវសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ទំហំបំណុលឯកជននៅកម្ពុជា កើនដល់ជាង៦២ពាន់លានដុល្លារ គិតត្រឹមឆ្នាំ២០២៥ វាបានបង្ហាញទាំងទិដ្ឋភាពវិជ្ជមាន និងអវិជ្ជមាន។ ក្នុងន័យវិជ្ជមាន ទំហំបំណុលនេះ វាបានឆ្លុះបញ្ចាំងពីលទ្ធភាពខ្ពស់របស់ប្រព័ន្ធធនាគារក្នុងការផ្តល់ទុន និងតម្រូវការសកម្មភាពសេដ្ឋកិច្ចរបស់ពលរដ្ឋ។ ទោះជាយ៉ាងណាក៏ដោយ លោកបានព្រមានថា ក្នុងស្ថានភាព ដែលសេដ្ឋកិច្ចសកលកំពុងរងសម្ពាធហានិភ័យនៃ បំណុលអាក្រក់អាចកើតមានឡើង ប្រសិនបើពលរដ្ឋខ្វះលទ្ធភាពសងត្រឡប់។
ជាមួយគ្នានេះ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា ការកើនឡើងបំណុល ឬឥណទានរបស់ពលរដ្ឋនេះមិនមែនជារឿងអាក្រក់នោះទេ សម្រាប់កម្ពុជា។ លោកបានសង្កត់ធ្ងន់ថា នៅពេលឥណទានត្រូវបានបញ្ចេញទៅក្នុងវិស័យផលិតកម្ម និងការអភិវឌ្ឍ នោះវានឹងជួយជំរុញសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើន។ តែយ៉ាងណាអ្នកជំនាញរូបនេះ ក៏បានព្រមានពីបញ្ហាបំណុលវ័ណ្ឌកផងដែរ ប្រសិនបើមានវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរណាមួយកើតឡើងជាយថាហេតុ។
ពាក់ព័ន្ធបញ្ហាឥណទាននេះដែរ លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា (CBC) បានឱ្យដឹងថា នៅឆ្នាំ២០២៥ មានឥណទានយឺតយ៉ាវក្នុងការសងត្រឡប់លើសពី ៩០ថ្ងៃ ក្នុងអត្រា ៦,៤៦% ដែលជាកម្រិតមួយអាក្រក់បន្តិច បើប្រៀបធៀបនឹងឆ្នាំ២០២៤ ប៉ុន្តែស្ថិតក្នុងកម្រិតមួយដែលអាចគ្រប់គ្រងបាន។ បើតាមថ្នាក់ដឹកនាំ CBC រូបនេះ នៅឆ្នាំ២០២៥ មានរូបវន្តបុគ្គល និងក្រុមហ៊ុន ឬសហគ្រាសមានកម្ចីជាមួយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុតែមួយនៅទូទាំងប្រទេសប្រមាណ៧៦% ខណៈអតិថិជនលក្ខណៈបុគ្គល និងក្រុមហ៊ុន ឬសហគ្រាសមានទំនាក់ទំនងខ្ចីជាមួយ២ស្ថាប័នមានអត្រាប្រមាណ២០% និងជាមួយ៣ស្ថាប័នមានប្រហែល៤%។
ក្នុងន័យវិជ្ជមាន ទំហំបំណុលនេះ វាបានឆ្លុះបញ្ចាំងពីលទ្ធភាពខ្ពស់របស់ប្រព័ន្ធធនាគារក្នុងការផ្តល់ទុន និងតម្រូវការសកម្មភាពសេដ្ឋកិច្ចរបស់ពលរដ្ឋ។ ទោះជាយ៉ាងណាក៏ដោយ លោកបានព្រមានថា ក្នុងស្ថានភាព ដែលសេដ្ឋកិច្ចសកលកំពុងរងសម្ពាធហានិភ័យនៃ បំណុលអាក្រក់អាចកើតមានឡើង ប្រសិនបើពលរដ្ឋខ្វះលទ្ធភាពសងត្រឡប់។
បើយោងតាមរបាយការណ៍របស់ CBC រាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ គឺជាតំបន់ដែលមានបរិមាណឥណទានខ្ពស់ជាងគេ ខណៈខេត្តមណ្ឌលគិរី ប៉ៃលិន និងកែបមានបរិមាណទាបជាងគេ។ ដោយឡែក យោងតាមធនាគារជាតិនៃកម្ពុជាទំហំប្រាក់បញ្ញើរបស់អតិថិជនសរុបមានចំនួនប្រមាណ ៦៥ពាន់លានដុល្លារ ដែលតួលេខនេះនៅតែខ្ពស់ជាងទំហំឥណទាន ដែលជាសញ្ញា នៃភាពរឹងមាំ នៃប្រព័ន្ធធនាគារនៅកម្ពុជា៕