យានយន្ដអគ្គិសនី

តើប្រទេសណាខ្លះ ដែលផលិតអាគុយយានយន្ដអគ្គិសនីច្រើនជាងគេនៅលើពិភពលោក?


ដោយសារតម្រូវការប្រើប្រាស់រថយន្តអគ្គិសនីមានការកើនឡើងខ្លាំងនៅប៉ុន្មានឆ្នាំចុងក្រោយ បានធ្វើឱ្យមានការព្យាករថា ការផ្គត់ផ្គង់អាគុយរថយន្តអគ្គិសនីជាសកលនឹងមានការកើនឡើងជាង៣ដងនៅត្រឹមឆ្នាំ២០២៦។ កត្តានេះកំពុងបង្កជាឧបសគ្គសម្រាប់កិច្ចខិតខំរបស់ប្រទេសមួយចំនួនដូចជាជប៉ុន និងសហរដ្ឋអាម៉េរិកជាដើម ក្នុងការបង្កើតផលិតកម្មផលិតអាគុយរថយន្តអគ្គិសនីក្នុងស្រុក ដើម្បីឆ្លើយតបនឹងកំណើននេះ។ តើប្រទេសណាខ្លះដែលផលិតអាគុយរថយន្តអគ្គិសនីច្រើនជាងគេនៅលើពិភពលោក?
យានយន្ដអគ្គិសនី
ដោយ

ផ្អែកតាមទិន្នន័យពីក្រុមហ៊ុន S&P Global Mobility បានឱ្យដឹងថា ការផ្គត់ផ្គង់ថ្មអាគុយយានយន្តអគ្គិសនីត្រូវបានគេរំពឹងថា នឹងកើតឡើងយ៉ាងហោចណាស់៣ដងនៃតម្រូវការបច្ចុប្បន្នរហូតដល់ឆ្នាំ២០២៦ ហើយនឹងកើនឡើងជាងទ្វេដងបន្ថែមទៀតនៅត្រឹមឆ្នាំ២០៣០។ សមត្ថភាពផលិតថ្មអាគុយមួយចំនួននៅប្រទេសចិន ដែលជាទីផ្សារធំបំផុតរបស់ពិភពលោកមិនត្រូវបានបង្ហាញឱ្យដឹងនោះទេ មានន័យថា គម្លាតអាចមានទំហំធំជាងនេះ។

ប្រទេសដែលផលិតអាគុយយានយន្តអគ្គិសនីច្រើនជាងគេនៅលើពិភពលោកបច្ចុប្បន្ន គឺប្រទេសចិន ដោយប្រទេសមានសេដ្ឋកិច្ចធំបំផុតលំដាប់ទីពីរមួយនេះបានក្តោមចំណែករហូតដល់៧០% នៃការផលិតអាគុយរថយន្តអគ្គិសនីសរុបនៅលើពិភពលោក ក្នុងនោះក្រុមហ៊ុនបច្ចេកវិទ្យាទំនើប Amperex (CATL) បាននាំមុខគេ បន្ទាប់មកក្រុមហ៊ុន BYD។

ចំណែកប្រទេសកូរ៉េខាងត្បូង បានជាប់ចំណាត់ថ្នាក់ទី៣ ក្រោមប្រតិបត្តិការដោយក្រុមហ៊ុន LG Energy Solution ហើយប្រទេសជប៉ុន បានជាប់ចំណាត់ថ្នាក់លេខ៦ ក្រោមប្រតិបត្តិការដោយក្រុមហ៊ុន Panasonic Holdings ប៉ុន្តែគ្មានរបាយការណ៍អំពីទិន្នន័យនៃផលិតកម្មរបស់ក្រុមហ៊ុនទាំងនេះឡើយ។

ប្រទេសមួយចំនួនរួមទាំងសហរដ្ឋអាម៉េរិក និងជប៉ុនផង កំពុងលើកទឹកចិត្តឱ្យក្រុមហ៊ុនផលិតអាគុយយានយន្តអគ្គិសនីក្នុងស្រុកឱ្យបានកាន់តែច្រើន ដើម្បីជៀសវាងការពឹងផ្អែកលើប្រទេសចិន ប៉ុន្តែយុទ្ធសាស្រ្តនេះកំពុងដើរថយក្រោយ ដោយសារការធ្លាក់ចុះខ្លាំងដ៏មិននឹកស្មានដល់នូវតម្រូវការរថយន្ត EV។ ការធ្លាក់នេះបានកើតឡើងខ្លាំងនៅតំបន់អាម៉េរិកខាងជើង ជាទីដែលការផ្គត់ផ្គង់នៅទីនោះត្រូវបានគេរំពឹងថា នឹងកើនលើសតម្រូវការជិត៥ដងនៅឆ្នាំនេះ ហើយគម្លាតនេះត្រូវបានគេរំពឹងថានឹងបន្តកើនលើសតម្រូវការ៤ដងរហូតដល់ឆ្នាំ២០២៨៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


តើកម្ពុជា គួរមានយន្តការឱ្យភ្ញៀវទេសចរអាចបំប្លែងរូបិយប័ណ្ណ ឌីជីថល ទៅជាប្រាក់រៀល ដើម្បីទាក់ទាញទេសចរបរទេសឬយ៉ាងណា?

រូបិយប័ណ្ណឌីជីថល ជាទ្រព្យសម្បត្តិឌីជីថលមួយដែលត្រូវបានគេប្រើជាមធ្យោបាយក្នុងការផ្លាស់ប្ដូរមូលនិធិ ឬធ្វើប្រតិបត្តិការសេដ្ឋកិច្ចតាមប្រព័ន្ធអេឡិចត្រ…

វៀតណាម កំពុងជំរុញការជួញដូរភាគហ៊ុនសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាថ្មីៗ ដើម្បីកៀរគរទុនវិនិយោគ

ស្ថាប័នជំនាញរបស់វៀតណាម កំពុងរៀបចំ Platform ជួយដូរភាគហ៊ុនសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាថ្មីៗរបស់ខ្លួន ដើម្បីជំរុញសកម្មភាពជួញដូរភាគហ៊ុន ក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ