សុខភាពផ្លូវចិត្ត

វេជ្ជបណ្ឌិតដ៏ល្បីម្នាក់អំពាវនាវឱ្យធ្វើការត្រួតពិនិត្យសុខភាពផ្លូវចិត្តរបស់ លោក ដូណាល់ ត្រាំ ក្រោយបែកធ្លាយសារផ្ញើទៅកាន់រដ្ឋមន្ត្រី ន័រវេស


លោកវេជ្ជបណ្ឌិត ចូណាថាន រ៉េន័រ (Jonathan Reiner) គ្រូពេទ្យឯកទេសបេះដូង ដ៏លេចធ្លោម្នាក់ របស់អតីតអនុប្រធានាធិបតីអាម៉េរិក លោក ឌិក ឆេននីយ៍ បានលើកឡើងថា តាមការពិនិត្យទៅលើខ្លឹមសារសំណេរនៃលិខិតឯកជនមួយច្បាប់របស់លោក ដូណាល់ ត្រាំ ដែលផ្ញើទៅកាន់នាយករដ្ឋមន្ត្រីន័រវេស កាលពីពេលថ្មីៗនេះ អាចជាមូលហេតុគ្រប់គ្រាន់ដែលជំរុញឱ្យសភាទាំងពីរគណបក្សបើកការស៊ើបអង្កេតលើស្ថានភាពសុខភាពផ្លូវចិត្តរបស់ប្រធានាធិបតី វ័យ ៧៩ឆ្នាំរូបហើយ។ នេះបើតាមយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរបស់អង់គ្លេស Independent កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦។
សុខភាពផ្លូវចិត្ត
ដោយ

​ប្រភពព័ត៌មានដដែលនេះ បានកត់សម្គាល់ថា ដោយសារមានមហិច្ឆតាចង់បានកោះ​ហ្គ្រីនលែន របស់ដាណឺម៉ាក យកមកគ្រប់គ្រងខ្លាំងពេក បានជំរុញឱ្យលោក ដូណាល់ ត្រាំ សរសេរសំបុត្រទៅកាន់នាយករដ្ឋមន្ត្រីន័រវែស លោក ចូណាស ហ្គារ ស្តូរេ (Jonas Gahr Stoere) ដោយព្រមានចំៗ ដោយឥតលាក់លៀមថា លោកលែងមានអារម្មណ៍គិតតែពីសន្តិភាពទៀតហើយ បន្ទាប់ពី​ប្រទេសន័រវេស មិនបានផ្ដល់ពានរង្វាន់ណូបែលសន្ដិភាពមកឱ្យលោក ខណៈដែលលោកបានបញ្ចប់សង្គ្រាមរហូតដល់ទៅ ៨ ឯណោះ។

ក្រោយឃើញលោក ត្រាំ សរសេរសារបែបនេះ លោកវេជ្ជបណ្ឌិត ចូណាថាន រ៉េន័រ បានបញ្ចេញមតិនៅលើបណ្តាញសង្គម X ថា តាមរយៈខ្លឹមសារនៅក្នុងលិខិត ដែលលោក ត្រាំ បានបញ្ជាឱ្យចែកចាយទៅកាន់ប្រទេសដទៃទៀតនៅតំបន់អឺរ៉ុបនោះ គឺជាសញ្ញាមួយ ដែលសភាទាំងពីរគណបក្ស គួរតែស៊ើបអង្កេត និងពិនិត្យសុខភាពផ្លូវចិត្តរបស់លោក ត្រាំ។

មិនមែនមានតែលោក រ៉េន័រ នោះទេដែលបារម្ភ សូម្បីតំណាងរាស្ត្ររបស់គណបក្សប្រជាធិបតេយ្យមកពីរដ្ឋអារីហ្សូណា លោក យ៉ាសាមីន អានសារី (Yassamin Ansari) ក៏បានលើកឡើងដែរថា លោក ត្រាំ កំពុងមានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ ដែលអាចបង្កហានិភ័យដល់ពិភពលោក។

ឆ្លើយតបនឹងការលើកឡើងនេះ លេខាធិការផ្នែកព័ត៌មាននៅសេតវិមាន លោកស្រី ខារ៉ូលីន លីវីត (Karoline Leavitt) បានចេញមុខបកស្រាយការពារថា លោក ត្រាំ មិនមានបញ្ហាសុខភាពនោះទេ ហើយលោកនៅតែរឹងមាំក្នុងការដឹកនាំ។ ទោះជាយ៉ាងណាក៏ដោយ គេសង្កេតឃើញថា កាលពីថ្ងៃទី២០ ខែមករា លោក ត្រាំ បានបង្ហោះសារជាបន្តបន្ទាប់បង្ហាញការខឹងសម្បារយ៉ាងខ្លាំងចំពោះមេដឹកនាំអឺរ៉ុប។ ថ្មីៗនេះទៀតសោត លោកត្រាំ បានទម្លាយសារឯកជន ដែលលោកម៉ាក្រុង ប្រធានាធិបតីបារាំង បានផ្ញើមកលោកផ្ទាល់ នៅលើបណ្ដាញសង្គម និងបានបង្ហោះរូបភាព ដែលបានកាត់តរូបលោក ដោតទង់ជាតិអាម៉េរិក នៅលើកោះហ្គ្រីនលែន និង រូបភាពកាត់ត អំពីកិច្ចប្រជុំជាមួយមេដឹកនាំអឺរ៉ុប ដែលបង្ហាញរូបភាពទង់ជាតិអាម៉េរិក នៅលើផែនទីកោះហ្គ្រីនលែនជាដើម៕

អត្ថបទៈ សួន ឡង់ទី​




អត្ថបទបន្ទាប់


ម៉ាឡេស៊ី នៅតែបង្ហាញឆន្ទៈចង់ជួយដោះស្រាយបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ទោះចប់តំណែងជាប្រធានអាស៊ាន

ទោះបីម៉ាឡេស៊ី បានប្រគល់តំណែងជាប្រធានប្តូរវេនអាស៊ាន ទៅឱ្យប្រទេសហ្វីលីពីនរួចហើយក្តី តែប្រទេសនេះបានប្រកាសថា ខ្លួននៅតែអាចបន្តដើរតួនាទីជាអ្នក…

ចិន ច្រានចោលការរិះគន់ដែលថា ខ្លួនធ្វើពាណិជ្ជកម្មផ្តោតតែលើការនាំចេញ ហើយរឹតត្បិតការនាំចូល

នៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុងដាវូស ប្រទេសស្វីស មហាយក្សចិន បានប្រកាសច្រានចោលចំពោះការរិះគន់ដែលថា ខ្លួនធ្វើពាណិជ្ជកម្មលម្អៀងទៅរកការ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ