បំណុលសាធារណៈ

បំណុលសាធារណៈ បំណុលពលរដ្ឋ និងបំណុលអាជីវកម្មនៅថៃ កំពុងស្ថិតក្នុងកម្រិតព្រមាន


ស្ថានភាពបំណុលនៅក្នុងប្រទេសថៃ កំពុងឈានទៅរកការធ្លាក់ក្នុងវិបត្តិ ក្រោយបំណុលសាធារណៈឡើងដល់៦៣,៨% បំណុលគ្រួសារកើនដល់៨៨,៤% និងបំណុលផ្នែកអាជីវកម្មឈានដល់៨៣,៥% នៃទំហំផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសក្បែរខាងកម្ពុជា មួយនេះ។ អ្វីដែលរិតតែធ្ងន់ធ្ងរជាងនេះទៀតនោះ គឺជាង៦០%នៃបំណុលដែលមានបញ្ហា កំពុងកើតឡើងចំពោះសហគ្រាសធុនតូច និងមធ្យម ដែលជាជន្ទល់សេដ្ឋកិច្ចដ៏សំខាន់របស់ប្រទេសនេះ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត The Nation។
បំណុលសាធារណៈ
ដោយ

ក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងអភិវឌ្ឈន៍សង្គមរបស់ថៃ បានអះអាងថា ទំហំបំណុលគ្រួសារ អាជីវកម្ម និងវិស័យសាធារណៈ កំពុងស្ថិតក្នុងស្ថានភាពដ៏អាក្រក់បំផុតមិនធ្លាប់មាន ដែលអាចទាញទម្លាក់កំណើនសេដ្ឋកិច្ចប្រទេសនេះឱ្យធ្លាក់ក្នុងវិបត្តិ។ បច្ចុប្បន្នបំណុលគ្រួសាររបស់ពលរដ្ឋមានទំហំរហូតដល់៨៨,៤% បំណុលអាជីវកម្មមាន៨៣,៥% និងបំណុលវិស័យសាធារណៈកើនដល់៦៣,៨%នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសនេះ។ ហើយអ្វីដែលជាបន្ទុកធ្ងន់សម្រាប់សេដ្ឋកិច្ចថៃនោះ គឺ៦០%នៃបំណុលដែលកំពុងមានបញ្ហាបានកើតឡើងចំពោះសហគ្រាសធុនតូច និងមធ្យម ដែលជាឆ្អឹងខ្នងដ៏សំខាន់លក្នុងការជួយទ្រទ្រង់កំណើនសេដ្ឋកិច្ចថៃ។

លោក វិឆាយ៉ាយុទ្ធ ប៊ូនជិត (Wichayayuth Boonchit ) អគ្គលេខាធិការរងនៃក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងអភិវឌ្ឈន៍សង្គមរបស់ថៃ បានចាត់ទុកកំណើនបំណុលនេះកំពុងក្លាយជាឧបសគ្គដ៏ធំមួយក្នុងការពង្រីកនិងពង្រឹងសកម្មភាពសេដ្ឋកិច្ចរបស់ប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេបំផុតលំដាប់ទីពីរនៅអាស៊ាននេះ។

ដោយឡែកមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ក៏បានបង្ហាញការព្រួយបារម្ភចំពោះស្ថានភាពបំណុលដ៏ខ្ពស់របស់ថៃផងដែរ។ IMF រំលឹកថា ទំហំបំណុលសាធារណៈរបស់ថៃ កំពុងបោះជំហានទៅរកពិដានកំណត់នៃបំណុលហើយ។ បើតាមការអះអាងរបស់ស្ថាប័នហិរញ្ញវត្ថុនេះ ពិដានបំណុលរបស់ថៃ ដែលច្បាប់អនុញ្ញាតមានត្រឹម៧០% នៃ GDP ប៉ុណ្ណោះ។ ទន្ទឹមនឹងនេះ IMF ក៏បានផ្តល់ដំបូន្មានឱ្យថៃ គួរតែជៀសវាងការបង្កើនសម្ពាធបំណុលលើវិស័យសាធារណៈបន្ថែមទៀត ហើយគួរផ្តោតលើការជំរុញការប្រមូលចំណូល និងកែលម្អប្រសិទ្ធភាពថវិកា៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


អង្គការសហប្រជាជាតិ ព្រមានថា ក្រុមឧ.ក្រិដ្ឋជនឆ.បោកតាមប្រព័ន្ធអនឡាញកំពុងប្ដូរទីតាំងចេញពីអាស៊ីអាគ្នេយ៍

អង្គការសហប្រជាជាតិ (UN) បានព្រមានថា ទីម័រខាងកើត ដែលជាប្រទេសដ៏ក្រីក្របំផុតមួយក្នុងពិភពលោកកំពុងក្លាយជាគោលដៅថ្មីសម្រាប់ការបង្កើតមជ្ឈមណ្ឌលឆបោ…

ធនាគារអាល្លឺម៉ង់ថា រូបិយប័ណ្ណឌីជីថល Stablecoin អាចជួយឱ្យប្រាក់ដុល្លារអាម៉េរិក រក្សាតំណែងជារូបិយប័ណ្ណបម្រុងអន្តរជាតិធំបំផុតរបស់ពិភពលោក

ការសិក្សាស្រាវជ្រាវរបស់ធនាគារ Deutsche របស់អាល្លឺម៉ង់ បានបង្ហាញថា រូបិយប័ណ្ណឌីជីថល Stablecoin ដែលត្រូវបានបង្កើតឡើង ដើម្បីរក្សាតម្លៃរបស់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ