វិស័យដឹកជញ្ជូន

តើការបញ្ចេញឡានក្រុងដឹកពលរដ្ឋដោយឥតគិតថ្លៃក្នុងពិធីបុណ្យភ្ជុំបិណ្ឌរបស់រដ្ឋបានជួយពលរដ្ឋអ្វីខ្លះ?


រាជរដ្ឋាភិបាលបានរៀបចំរថយន្តក្រុងចំនួន៥៩៧គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនដល់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ជាប្រចាំថ្ងៃ និងសម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋទៅលេងស្រុកកំណើតក្នុងឱកាសបុណ្យភ្ជុំបិណ្ឌចំនួន៦ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥។ ក្រុមអ្នកជំនាញបានចាត់ទុកការបញ្ចេញឡានក្រុងដឹកពលរដ្ឋដោយឥតគិតថ្លៃក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ វាជាការរួមចំណែកមួយក្នុងការកាត់បន្ថយការចំណាយរបស់ពលរដ្ឋ និងអាចឱ្យពលរដ្ឋនៅសល់ថវិកាសម្រាប់ធ្វើបុណ្យ និងចំណាយផ្សេងៗក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។
វិស័យដឹកជញ្ជូន
ដោយ

លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា ចាត់ទុកការបញ្ចេញឡានក្រុងដឹកពលរដ្ឋក្នុងឱកាសបុណ្យភ្ជុំបិណ្ឌដោយឥតគិតថ្លៃរបស់រដ្ឋាភិបាល វាជាការរួមចំណែកមួយក្នុងការជួយកាត់បន្ថយថ្លៃចំណាយរបស់ពលរដ្ឋ។ លើសពីនេះ វាជាផ្នែកមួយក្នុងការជួយការពារសុវត្ថិភាព និងជួយឱ្យពលរដ្ឋអាចសល់លុយសម្រាប់ធ្វើបុណ្យផ្សេងៗ។ ទន្ទឹមនឹងនេះ អ្នកជំនាញរូបនេះស្នើអ្នករត់តាក់ស៊ី និងលក់ដូរ​ទាំងអស់កុំឆ្លៀតឱកាសដំឡើងថ្លៃមធ្យោបាយធ្វើដំណើរ និងទំនិញក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ និងនាំគ្នាចូលរួមគាំទ្រដល់វិធានការរបស់រដ្ឋាភិបាល។

​ជាមួយគ្នានេះ លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច យល់ឃើញថា ការបញ្ចេញឡានក្រុងដឹកពលរដ្ឋដោយឥតគិតថ្លៃរបស់រដ្ឋាភិបាលនេះ បានបង្ហាញពីការយកចិត្តទុកដាក់របស់រដ្ឋាភិបាលចំពោះពលរដ្ឋ ដ្បិតបច្ចុប្បន្ននេះការរកចំណូលរបស់ពលរដ្ឋមួយចំនួនធំ ហាក់កំពុងជួបការលំបាក។ ទន្ទឹមនឹងនេះ លោក ស្នើឱ្យអ្នករត់តាក់ស៊ីកុំឆ្លៀតឱកាសកេងចំណេញលើពលរដ្ឋ និងត្រូវគិតគូរពីសុវត្ថិភាពរបស់ពលរដ្ឋជាចម្បងក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។

​គួរបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំរថយន្តក្រុងចំនួន៥៩៧គ្រឿង សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញប្រចាំថ្ងៃ និងសម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋទៅលេងស្រុកកំណើតក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនៅឆ្នាំចំនួន៦ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ ដោយក្នុងនោះរថយន្តក្រុងចំនួន១០០គ្រឿងប្រើប្រាស់សម្រាប់បម្រើសេវាដឹកជញ្ជូនប្រជាពលរដ្ឋប្រចាំថ្ងៃក្នុងរាជធានីភ្នំពេញ និងសេវារថយន្តក្រុងសាធារណៈអាកាសយានដ្ឋានអន្តរជាតិ តេជោ។ ជាមួយគ្នានេះរដ្ឋាភិបាល ក៏បានអំពាវនាវដល់ម្ចាស់អាជីវកម្ម និងអ្នកដឹកជញ្ជូនទាំងអស់កុំដំឡើងថ្លៃធ្វើដំណើរនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ៕

អត្ថបទ​៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


ព្រលានយន្តហោះអន្តរជាតិ តេជោ ទទួលបានអ្នកដំណើរជាមធ្យម១ម៉ឺន៥ពាន់នាក់ក្នុងមួយថ្ងៃ

អាកាសយានដ្ឋានអន្តរជាតិ តេជោ ដែលបានបើកដំណើរការកាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីភ្ញៀវជាតិ និងអន្តរជាតិ។…

រោងចក្រផលិតជីកសិកម្មរបស់ក្រុមហ៊ុន វីរៈប៊ុនថាំ នឹងបញ្ចេញជីលក់ទូទាំងប្រទេសនៅសប្តាហ៍នេះ

ផលិតផលជីកសិកម្មរបស់ក្រុមហ៊ុន វីរៈប៊ុនថាំ គ្រោងនឹងចែកចាយលក់ទូទាំងប្រទេសក្នុងពេលឆាប់ៗខាងមុខនេះ បន្ទាប់ពីរោងចក្រផលិតជីលាតសន្ធឹងលើផ្ទៃដី១…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ