បុគ្គលិករបស់វិទ្យុអាស៊ីសេរី និង VOA មានក្តីសង្ឃឹមឡើងវិញ

បុគ្គលិករបស់វិទ្យុអាស៊ីសេរី និង VOA មានក្តីសង្ឃឹមឡើងវិញ ក្រោយចៅក្រមទាត់ចោលការសម្រេចរបស់លោក ត្រាំ


អ្នកសារព័ត៌មាន និងបុគ្គលិករបស់វិទ្យុអាស៊ីសេរី និងវិទ្យុសំឡេងសហរដ្ឋអាម៉េរិក ព្រមទាំងប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀត ដែលត្រូវបានផ្អាកពីការងារកាលពីពេលថ្មីៗ ហាក់មានសង្ឃឹមឡើងវិញ ក្រោយតុលាការសហព័ន្ធច្រាលចោលការសម្រេចរបស់លោក ដូណាល់ ត្រាំ ដែលបញ្ជាឱ្យបិទទីភ្នាក់ងារសហរដ្ឋអាម៉េរិកសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសកល។ ក្រោមចំណាត់ការក្តៅរបស់លោក ត្រាំ បានធ្វើឱ្យបុគ្គលិក និងមន្ត្រីកិច្ចសន្យារាប់ពាន់នាក់ត្រូវបានឱ្យផ្អាក និងបញ្ចប់កុងត្រាការងារភ្លាមៗ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
បុគ្គលិករបស់វិទ្យុអាស៊ីសេរី និង VOA មានក្តីសង្ឃឹមឡើងវិញ
ដោយ

ចៅក្រមរបស់តុលាការសហព័ន្ធនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ បានបញ្ជាឱ្យរដ្ឋបាលលោក ដូណាល់ ត្រាំ បញ្ឈប់កិច្ចខិតខំប្រឹងប្រែងក្នុងការបិទវិទ្យុសំឡេងសហរដ្ឋអាម៉េរិក វិទ្យុអាស៊ីសេរី និងប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀត ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ទីភ្នាក់ងារសហរដ្ឋអាម៉េរិកសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសកល។ ចៅក្រម រ៉ូយ ឡេមបឺក (Royce Lamberth ) ដែលកំពុងត្រួតពិនិត្យបណ្តឹងចំនួន៦ពីក្រុមបុគ្គលិកនៃប្រព័ន្ធផ្សព្វផ្សាយទាំងនេះបានបញ្ជាឱ្យរដ្ឋបាលលោក ត្រាំ ចាត់វិធានការស្ដារការងារផ្សព្វផ្សាយ រួមទាំងកោះហៅបុគ្គលិកនានាឲ្យមកបន្តការផ្សាយតាមកម្មវិធី ដែលធ្លាប់មានឡើងវិញ។

ក្រោមចំណាត់ការដ៏ក្តៅគគុករបស់លោក ត្រាំ កាលពីខែមីនា បានបង្ខំឱ្យបុគ្គលិកពេញសិទ្ធិរបស់ទីភ្នាក់ងារសហរដ្ឋអាម៉េរិកសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសកលជាង១ពាន់នាក់ត្រូវបានផ្អាកពីការងារ ហើយបុគ្គលិកកិច្ចសន្យាជាង៦០០នាក់ ត្រូវបានបញ្ឈប់កុងត្រាភ្លាមៗ។

មេធាវីតំណាងឱ្យបុគ្គលិកវិទ្យុសំឡេងសហរដ្ឋអាម៉េរិកលោក អេនឌ្រូវ សេលលី (Andrew Celli) បានចាត់ទុកការសម្រេចរបស់ចៅក្រមរបស់តុលាការសហព័ន្ធខាងលើជាជ័យជម្នះដ៏សំខាន់សម្រាប់សេរីភាពសារព័ត៌មាន។ ប៉ុន្តែទីភ្នាក់ងារសហរដ្ឋអាម៉េរិកសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសកលនៅមិនទាន់បានឆ្លើយតបពាក់ព័ន្ធបញ្ហានេះនៅឡើយទេ។

គួរបញ្ជាក់ថា វិទ្យុសំឡេងសហរដ្ឋអាម៉េរិកជាកម្មវិធីមួយ ដែលត្រូវបានបង្កើតឡើងដើម្បីប្រយុទ្ធប្រឆាំងនឹងការឃោសនារបស់ណាស៊ី កាលពីសង្គ្រាមលោកលើកទីពីរ ហើយបានក្លាយជាស្ថាប័នផ្សព្វផ្សាយអន្តរជាតិដ៏សំខាន់មួយនៅលើពិភពលោក។ កាលពីឆ្នាំ២០២៤ កន្លងទៅ ទីភ្នាក់ងារសហរដ្ឋអាម៉េរិកសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសកលមានបុគ្គលិកសរុប៣ពាន់៥រយនាក់ ដោយសហរដ្ឋអាម៉េរិកបានចាយប្រាក់អស់រហូតដល់ទៅ៨៨៦លានដុល្លារអាម៉េរិក៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


អាម៉េរិក គ្រោងដំឡើងពន្ធរហូតដល់ជាង ៣,៤០០% លើបន្ទះសូឡា ដែលនាំចូលពីប្រទេសចំនួន៤ រួមទាំងប្រទេសកម្ពុជា

ក្រសួងពាណិជ្ជកម្មអាម៉េរិក បានប្រកាសនៅថ្ងៃទី២១ ខែមេសា នេះ ថា សហរដ្ឋអាម៉េរិកនឹងដាក់ពន្ធខ្ពស់កប់ពពករហូតដល់ជាង ៣,៤០០% លើផលិតផលបន្ទះសូឡា ន…

ក្រុមហ៊ុន Tesla ធ្លាក់ចុះប្រាក់ចំណេញ៦៦%នៅត្រីមាសទី១ឆ្នាំនេះ ខណៈការធ្វើពហិកាប្រឆាំងលោក ម៉ាស់ បន្តរីករាលដាល

ក្រោយចូលប្រឡូកក្នុងឆាកនយោបាយរបស់កំពូលមហាសេដ្ឋី អេឡិន ម៉ាស់ ក្រោមរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ បានធ្វើឱ្យមានការធ្វើពហិកាមិនប្រើប្រាស់រថយន្តអ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ