រ៉ែកម្រ

រ៉ែកម្រនឹងក្លាយជាមូលហេតុចម្បងជំរុញឱ្យកើតមានសង្គ្រាមយុទ្ធសាស្ត្ររវាងប្រទេសមហាអំណាច


សង្រ្គាមធំៗនៅលើពិភពលោកចាប់តាំងពីទស្សវត្សរ៍ឆ្នាំ១៩៩០ រហូតមកដល់បច្ចុប្បន្ននេះ មួយភាគធំបណ្តាលមកពីការចង់ដណ្តើមគ្រប់គ្រងធនធានប្រេង និងឧស្ម័ន។ ប៉ុន្តែនៅពេលអនាគតសង្គ្រាមយុទ្ធសាស្ត្រអាចងាកមកដណ្តើមរ៉ែកម្រវិញម្តង។ ជាក់ស្តែងប្រទេសមហាអំណាចធំៗកំពុងប្រណាំងប្រជែងគ្នាយ៉ាងស្វិតស្វាញក្នុងការបង្កើតទុនបម្រុងរ៉ែកម្រ ដើម្បីធានានិរន្តរភាពសន្តិសុខជាតិ និងឧស្សាហកម្មបច្ចេកវិទ្យាកម្រិតខ្ពស់។
រ៉ែកម្រ
ដោយ

កាលពីមុនប្រទេសមហាអំណាចអាចផ្ទុះសង្រ្គាមជាមួយគ្នា ក៏ព្រោះតែចង់ដណ្តើមការគ្រប់គ្រងថាមពល ជាពិសេសប្រេង និងឧស្ម័ន ប៉ុន្តែនៅសតវត្សរ៍ទី២១នេះ រូបភាពនៃការប្រណាំងប្រជែងថ្មីរបស់ប្រទេសមហាអំណាច គឺរ៉ែកម្រ ខណៈបច្ចេកវិទ្យាថ្មីៗរួមទាំងបញ្ញាសិប្បនិម្មិតសុទ្ធតែត្រូវការវាច្រើនជាងត្រូវការប្រេង និងឧស្ម័ន។

បើយោងតាមសារព័ត៌មាន CNBC សហរដ្ឋអាម៉េរិកបងធំពិភពលោកនៅពេលនេះ កំពុងកំណត់អាទិភាពលើការបង្កើនបរិមាណស្តុកធនធានរ៉ែកម្រ ដើម្បីរក្សាសក្តានុពល និងអានុភាពយោធា និងលើកកម្ពស់ គោលនយោបាយឧស្សាហកម្មរបស់ខ្លួន។

វិទ្យាស្ថានស្រាវជ្រាវកិច្ចការអន្តរជាតិឯករាជ្យមួយមានមូលដ្ឋាននៅទីក្រុងឡុងដ៏ ចក្រភពអង់គ្លេស បានបញ្ជាក់នៅក្នុងរបាយការណ៍ថ្មីមួយរបស់ខ្លួនថា លោហៈធាតុ និងរ៉ែកម្រនឹងក្លាយរលកនៃការប្រកួតប្រជែងមួយថ្មីរបស់មហាអំណាច។ ជាក់ស្តែងអាម៉េរិកគ្រោងចំណាយរហូតដល់១២ពាន់លានដុល្លារ ដើម្បីប្រមូលទិញធនធានរ៉ែកម្រពីអាស៊ី និងអឺរ៉ុបមកស្តុកទុក ដើម្បីធានាស្ថិរភាពវិស័យសន្តិសុខជាតិ និងគោលនយោបាយឧស្សាហកម្មរបស់ខ្លួន។ នេះគឺជានិន្នាការសកលថ្មី ដែលប្រទេសនីមួយៗត្រូវតែធានាឱ្យបាននូវសក្តានុពលភាវូបនីយកម្មលើវិស័យការពារជាតិ និងផលិតកម្មឌីជីថល។

មិនមែនមានតែអាមេរិកនោះទេ សូម្បីអូស្ត្រាលី ដែលធ្លាប់តែជាអ្នកនាំចេញរ៉ែកម្រដ៏ធំមួយក៏បានប្តូរមកស្តុកទុករ៉ែកម្រយុទ្ធសាស្ត្រក្នុងតម្លៃជាង៨០០លានដុល្លារ ខណសហភាពអឺរ៉ុបកំពុងជំរុញការបង្កើតទុនបម្រុងរ៉ែ ដើម្បីកាត់បន្ថយការពឹងផ្អែកលើខាងក្រៅ។ ជាមួយគ្នានេះ ចិនដែលជាអ្នកផ្គត់ផ្គង់ធំជាងគេបំផុតនៅលើពិភពលោក ក៏កំពុងរឹតបន្តឹងការគ្រប់គ្រងការនាំចេញរ៉ែកម្រ ខណៈឥណ្ឌា និងប្រេស៊ីល ក៏ចាប់ផ្តើមដាក់ចេញនូវគោលនយោបាយរឹតត្បិតការនាំចេញរ៉ែកម្ររបស់ខ្លួនផងដែរ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


អាម៉េរិក ដំឡើងពន្ធខ្ពស់កប់ពពកលើការនាំចូលបន្ទះសូឡាពីប្រទេសចំនួន២នៅអាស៊ាន និងឥណ្ឌា

បន្ទាប់ពីបានដាក់ពន្ធលើប្រទេសអាស៊ានចំនួន៤ កាលពីឆ្នាំ២០២៥ ថ្មីៗនេះសហរដ្ឋអាម៉េរិកបានបន្តពង្រីកវិសាលភាព នៃការរឹតបន្តឹងពាណិជ្ជកម្មលើបន្ទះសូឡា…

ប្រមុខការទូតកម្ពុជា បកអាក្រាតថៃ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្ស UN ជុំវិញរឿងព័ទ្ធយកដីកម្ពុជា

ប្រមុខការទូតកម្ពុជា បកអាក្រាតថៃ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្ស UN ជុំវិញរឿងព័ទ្ធយកដីកម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ