វិស័យសេដុ្ឋកិច្ច

តើចិន ត្រូវធ្វើយ៉ាងណា ដើម្បីឈានទៅសម្រេចគោលដៅកំណើនសេដុ្ឋកិច្ច ៥% នៅឆ្នាំនេះ?


នាយករដ្ឋមន្ត្រីចិន លោក លី ឈាំង (Li Qiang) បានលើកឡើងនៅថ្ងៃចន្ទ ដើមសប្តាហ៍នេះថា ប្រទេសចិននឹងបន្តជំរុញការប្រើប្រាស់ក្នុងស្រុក និងការពារជីវភាពរស់នៅរបស់ប្រជាជន សំដៅរក្សាភាពវិជ្ជមាននៃកំណើនសេដ្ឋកិច្ច ក៏ដូចជាឈានទៅសម្រេចគោលដៅកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៥% នៅឆ្នាំនេះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNA។
វិស័យសេដុ្ឋកិច្ច
ដោយ

រដ្ឋាភិបាលចិន កំពុងខិតខំធ្វើយ៉ាងណាសម្រេចឱ្យបាននូវគោលដៅកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៥% នៅឆ្នាំ២០២៥ តាមរយៈការបន្តជំរុញកំណើនការប្រើប្រាស់ក្នុងស្រុក និងលើកកម្ពស់ជីវភាពរបស់ពលរដ្ឋ។ នេះបើតាមការអះអាងរបស់លោក លី ឈាំង នាយករដ្ឋមន្ត្រីចិន នៅក្នុងកិច្ចប្រជុំពេញអង្គនៃក្រុមប្រឹក្សារដ្ឋកាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥។ លោកបានបន្ថែមថា ចិននឹងរក្សាភាពស្ងប់ស្ងាត់ និងឆ្លើយតបយ៉ាងសកម្មចំពោះភាពមិនច្បាស់លាស់ផ្សេងៗពាក់ព័ន្ធនឹងបរិយាកាសខាងក្រៅដ៏តឹងតែង និងមានភាពស្មុគស្មាញ។

ការពន្យារពេលអនុវត្តពន្ធពាណិជ្ជកម្មទៅវិញទៅមករវាងអាម៉េរិក និងចិន ចំនួន៩០ថ្ងៃបន្ថែមទៀត បានជួយឱ្យចិន អាចគេចផុតពីក្រញ៉ាំពន្ធរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ដែលបានដាក់លើទំនិញចិន ចំនួន ១៤៥% បានមួយរយៈទៀត ហើយការពន្យារពេលនេះក៏បានជំរុញការនាំចេញរបស់ចិន ទៅកាន់ទីផ្សារអាម៉េរិក ផងដែរ។

តែទោះជាយ៉ាងណាក៏ដោយ ប្រាក់ចំណេញរបស់ក្រុមហ៊ុនចិន នៅតែបន្តរងផលប៉ះពាល់ពីការធ្លាក់ចុះតម្រូវការក្នុងស្រុក និងវិបត្តិអប្បផរណា ឬតម្លៃទំនិញមានការធ្លាក់ចុះ។ ដើម្បីឆ្លើយតបនឹងបញ្ហានេះ លោក លី ឈាំង បានលើកឡើងថា ចិន ត្រូវការពង្រឹងការប្រើប្រាស់ក្នុងស្រុកតាមរយៈការសម្អាតវិធានការរឹតត្បិត និងការពន្លឿនកំណើនក្នុងវិស័យថ្មីៗដូចជាសេវាកម្មជាដើម។

សម្រាប់លោក លី ចិន គួរតែអនុម័តវិធានការមួយចំនួន ដើម្បីពង្រឹងស្ថិរភាពទីផ្សារលំនៅឋាន ដែលកំពុងដាំក្បាលចុះ ហើយចិននឹងខិតខំប្រឹងប្រែងឱ្យបានច្រើនជាងនេះទៀតដើម្បីរក្សាស្ថិរភាពការងារ ធានាដល់ជីវភាពរស់នៅរបស់ប្រជាជន និងធានាស្ថិរភាពសង្គម៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


ក្រុមអ្នករិះគន់ព្រមានថា វិធានការរឹតបន្តឹងការប្រមូលពន្ធរបស់វៀតណាម អាចជះផលប៉ះពាល់ធ្ងន់ធ្ងរដល់អាជីវកម្មខ្នាតតូច

ប្រទេសវៀតណាម កំពុងធ្វើកំណែទម្រង់ប្រព័ន្ធពន្ធដាររបស់ខ្លួន ដើម្បីបង្កើនប្រាក់ចំណូល និងធ្វើទំនើបកម្មសេដ្ឋកិច្ច ប៉ុន្តែទន្ទឹមនេះ ក្រុមអ្នករិះគន់បា…

មេក្រុមហ៊ុន OpenAI ព្រួយបារម្ភចំពោះអនាគតកម្មវិធី AI ខណៈក្រុមហ៊ុននេះកំពុងពិចារណាលក់ភាគហ៊ុនចេញទំហំ៦ពាន់លានដុល្លារ

លោក សេម អាល់ម៉េន (Sam Altman) នាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យា OpenAI របស់សហរដ្ឋអាម៉េរិក ដែលជាអ្នកបង្កើតកម្មវិធីបញ្ញាសិប្បនិម្មិតដ៏ល្ប…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ