វិស័យអចលនទ្រព្យ

អ្នកជំនាញរំពឹងវិស័យអចលនទ្រព្យនឹងចាប់ផ្ដើមងើបឡើងវិញនៅក្នុងឆ្នាំ២០២៦


អ្នកជំនាញក្នុងវិស័យអចលនទ្រព្យជឿជាក់ថា ប្រសិនបើមិនមានឧបសគ្គអ្វីធំដុំកើតឡើងជាយថាហេតុទេ នោះទីផ្សារអចលនទ្រព្យកម្ពុជានឹងចាប់ផ្ដើមស្ទុះងើបឡើងវិញនៅឆ្នាំ២០២៦នេះ។ ការបង្ហាញក្តីរំពឹងបែបនេះធ្វើឡើងក្រោយអ្នកជំនាញមើលឃើញពីកំណើននៃលំហូរវិនិយោគក្នុងវិស័យឧស្សាហកម្ម និងសកម្មភាពលេចធ្លោនៃវិស័យទេសចរណ៍ ដែលកត្តាទាំងនេះវានឹងជួយជំរុញឱ្យតម្រូវការអចលនទ្រព្យមានសន្ទុះល្អប្រសើរជាងមុន។
វិស័យអចលនទ្រព្យ
ដោយ

ឧកញ៉ា កែវ បូណ៌ភិរក្ស អគ្គនាយកក្រុមហ៊ុន បូទីកា និងបុរី ឡុងនី ជឿជាក់ថា វិស័យអចលនទ្រព្យកម្ពុជានឹងចាប់ផ្ដើមមានដង្ហើមឡើងវិញនៅក្នុងឆ្នាំ២០២៦ នេះ ក្រោយមានការធ្លាក់ចុះអស់រយៈពេលជាច្រើនឆ្នាំកន្លងមក។ អ្នកជំនួញរូបនេះបានសង្កត់ធ្ងន់ថា ភាពល្អប្រសើរនៃវិស័យអចលនទ្រព្យ នឹងត្រូវបានជួយជំរុញដោយសារភាពរីកចម្រើននៃវិស័យឧស្សាហកម្ម និងកំណើនភ្ញៀវទេសចរបរទេស ដែលកត្តានេះវានឹងជួយបង្កើតឱ្យមានចរន្តសេដ្ឋកិច្ច និងតម្រូវការប្រើប្រាស់អចលនទ្រព្យពិតប្រាកដ។ តែយ៉ាងណអ្នកជំនាញរូបនេះយល់ឃើញថា បើទោះបីជាសេដ្ឋកិច្ចបានសញ្ញាល្អប្រសើរ ប៉ុន្តែអ្នកវិនិយោគគួរមានផែនការច្បាស់លាស់ ដើម្បីបង្ការហានិភ័យដែលអាចកើតមានពីការប្រែប្រួលនៃស្ថានការណ៍ពិភពលោក។

​​ពាក់ព័ន្ធបញ្ហានេះដែរ ឧកញ៉ា សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានគូសបញ្ជាក់ថា ទោះបីជាវិស័យអចលនទ្រព្យជារួមនៅតែបន្តរងសម្ពាធពីកត្តាខាងក្រៅ ដូចជាបញ្ហាពន្ធគយ និងភាពមិនច្បាស់លាស់តាមព្រំដែន ប៉ុន្តែផ្នែកខ្លះនៃវិស័យនេះនៅតែមានសក្តានុពល។ ក្នុងនោះ អចលនទ្រព្យដែលបម្រើឱ្យការប្រើប្រាស់ជាក់ស្តែង នៅតែមានចរន្តល្អ ជាពិសេសប្រភេទដីធ្លី ឬផ្ទះតូចៗនៅជុំវិញព្រលានយន្តហោះអន្តរជាតិតេជោ និងអចលនទ្រព្យតាមបណ្តោយផ្លូវធំៗ ដែលស័ក្តិសមសម្រាប់បើកអាជីវកម្ម និងវិនិយោគក្នុងតំបន់សក្តានុពលតាមបណ្តាខេត្តនានាជាដើម៕

អត្ថបទ៖ បូ ដូឡា​




អត្ថបទបន្ទាប់


វិស័យឯកជននឹងរៀបចំជំនួបធុរកិច្ចប្រចាំខែ ដើម្បីផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ទៅកាន់ពិភពលោក

វិស័យឯកជនក្នុងវិស័យទេសចរណ៍កម្ពុជា បានប្តេជ្ញារួមគ្នារៀបចំជំនួបធុរកិច្ចក្នុងវិស័យទេសចរណ៍ជាប្រចាំខែចាប់ពីពេលនេះតទៅ ដើម្បីរួមគ្នាដោះស្រាយប…

អ្នកជំនាញស្នើឱ្យអាជ្ញាធររក្សាស្នាមរបួសសង្គ្រាម និងរៀបចំតំបន់ទាំងនោះជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ

អ្នកជំនាញ និងអ្នកតាមដានស្ថានការណ៍សង្គមស្នើឱ្យអាជ្ញាធរពាក់ព័ន្ធរៀបចំតំបន់មួយចំនួននៅតាមខ្សែបន្ទាត់ព្រំដែន ដែលរងការវាយប្រហារយ៉ាងដំណំពីសំណាក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ