ពន្ធបដិការ

តើកម្ពុជា អាចស្ថិតក្នុងចំណោមប្រទេសទាំង១២ ដែលទទួលបានការបញ្ចុះពន្ធបដិការពីអាម៉េរិក ឬយ៉ាងណា?


លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក បានអះអាងកាលពីចុងសប្តាហ៍មុនថា លិខិតប្រកាសពីការកំណត់ពន្ធបដិការដល់ប្រទេសចំនួន១២ ត្រូវបានចុះហត្ថលេខារួចរាល់ហើយ ហើយនឹងប្រកាសនៅទី៧ ខែកក្កដា ម៉ោងនៅសហរដ្ឋអាម៉េរិក។ ទោះបីបញ្ជីឈ្មោះប្រទេសទាំងនេះមិនទាន់ត្រូវបានបញ្ចេញក៏ដោយ តែកម្ពុជា ត្រូវបានគេដឹងថា ជាប្រទេសមួយក្នុងចំណោម១៨ប្រទេស ដែលបានខិតខំប្រឹងប្រែងចរចាលើបញ្ហាពន្ធបដិការនេះជាមួយសហរដ្ឋអាម៉េរិក ស្របពេលកាលពីពេលថ្មីៗអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក៏បានប្រកាសពីភាពវិជ្ជមាន នៃការចរចាជាមួយអាម៉េរិក ផងដែរ។
ពន្ធបដិការ
ដោយ

បើយោងតាមការចុះផ្សាយសារព័ត៌មាន CNBC លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក បានប្រាប់អ្នកសារព័ត៌មាននៅលើយន្តហោះ Air Force One កាលពីពេលថ្មីៗថា លិខិតកំណត់ពន្ធបដិការសម្រាប់ប្រទេសចំនួន១២ ត្រូវបានចុះហត្ថលេខារួចរាល់ហើយ ហើយលិខិតនេះនឹងប្រកាសជាផ្លូវការនៅថ្ងៃទី៧ ខែកក្កដា ម៉ោងនៅសហរដ្ឋអាម៉េរិក។ បើតាមការអះអាងរបស់លោក ត្រាំ លិខិតនោះបានកំណត់ពីទំហំ និងកម្រិតពន្ធ ដែលប្រទេសទាំងនោះត្រូវអនុវត្តពន្ធពេលនាំចេញទំនិញទៅកាន់សហរដ្ឋអាម៉េរិក។ តែយ៉ាងណាលោក ត្រាំ មិនបានបង្ហាញបញ្ជីឈ្មោះប្រទេសទាំងនេះនោះទេ។

កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ លោក ត្រាំ បានកំណត់ពន្ធបដិការចន្លោះពី១០% ទៅ៥០% លើប្រទេស និងដែនដីជាង១៨០ ដែលនាំចេញទំនិញទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក។ ប៉ុន្តែក្រោយមកនៅថ្ងៃទី៩ ខែដដែល លោក បានប្រកាសពន្យារពេលអនុវត្តពន្ធនេះចំនួន៩០ថ្ងៃ ដោយអនុវត្តពន្ធត្រឹម១០% ប៉ុណ្ណោះ ខណៈឱសានវាទនៃការពន្យារពេលនេះនឹងផុតកំណត់ត្រឹមថ្ងៃទី៩ ខែកក្កដា នេះ។ ក្រោយលោក ត្រាំ ដាក់ចេញវិធានការពន្ធនេះ គេសង្កេតឃើញមានប្រទេសចំនួន១៨ រួមទាំងកម្ពុជា បានខិតខំប្រឹងប្រែងចរចា ជាមួយសហរដ្ឋអាម៉េរិកលើបញ្ហានេះ។

សម្រាប់កម្ពុជា អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានប្រកាសកាលពីថ្ងៃទី៤ ខែកក្កដា ថា កម្ពុជា និងសហរដ្ឋអាម៉េរិក បានឯកភាពលើសេចក្តីព្រាងសេចក្តីថ្លែងការណ៍រួម ស្តីពីកិច្ចព្រមព្រៀងក្របខណ្ឌពន្ធបដិការរវាងសហរដ្ឋអាម៉េរិក និងកម្ពុជា តែសេចក្តីព្រាងសេចក្តីថ្លែងការណ៍នេះមិនទាន់ត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅឡើយទេ។

គួរបញ្ជាក់ថា នៅក្នុងរយៈពេល៥ខែដើមឆ្នាំ២០២៥ ការនាំចេញទំនិញរបស់សហរដ្ឋអាម៉េរិកសម្រេចបានជិត៩០៣ពាន់់លានដុល្លារ និងនាំចូលទំនិញមកវិញមានតម្លៃប្រមាណ១,៥ទ្រីលានដុល្លារអាម៉េរិក៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ធនាគារ ខេប៊ីប្រាសាក់ ប្រារព្ធពិធីបញ្ចុះបឋមសិលាសាងសង់អគារមត្តេយ្យ ដែលផ្ដួចផ្ដើមដោយធនាគារជាតិនៃកម្ពុជា

អគារមត្តេយ្យសិក្សានៅសាលាបឋមសិក្សាសំបូរ ស្ថិតក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ត្រូវបានប្រារព្ធពិធីបញ្ចុះបឋមសិលាសាងសង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ