អត្ថបទពាណិជ្ជកម្ម

ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន ១០០ នាក់


ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក ដែលជាក្រុមហ៊ុននាំចូល-ចែកចាយ និងផ្ដល់សេវាថែទាំរថយន្ដឈានមុខគេនៅក្នុងប្រទេសកម្ពុជា បានប្រកាសផ្ដល់នូវអាហារូបករណ៍ចំនួន ១០០ នាក់ ជូនដល់ពលករ និងជនភៀសសឹក ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២៦ កន្លងទៅនេះ។
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន ១០០ នាក់
ដោយ
អំពី RMA Cambodia

កម្មវិធីទទួលបានការអញ្ជើញចូលរួមក្រោមអធិបតីភាព ឯកឧត្តម ឡៅ ហ៊ីម រដ្ឋលេខាធិការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ ខេមបូឌា, លោក វ៉ាន់ វិចិត្រ នាយកប្រតិបត្តិនៃមជ្ឈមណ្ឌល ACEC និងការចូលរួមពីក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ គណៈគ្រប់គ្រងក្រុមហ៊ុន លោកគ្រូ អ្នកគ្រូ ពីមជ្ឈមណ្ឌលឧត្តមភាពយានយន្តកម្ពុជា និងបណ្តាសមាជិកសារព័ត៌មាន។

កម្មវិធីនេះត្រូវបានរៀបចំដោយ ក្រុមហ៊ុន អ អិម អេ ខេមបូឌា និង ទទួលបានការគាំទ្រពី ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ និងមជ្ឈមណ្ឌលឧត្តមភាពយានយន្តកម្ពុជា។ សមិទ្ធផលនេះកើតចេញពីការប្តេជ្ញារួមគ្នារវាងវិស័យរដ្ឋ និងវិស័យឯកជន ក្នុងភាពដៃគូយុទ្ធសាស្ត្រដើម្បីកសាងកម្លាំងពលកម្មជំនាញ និងលើកកម្ពស់ធនធានមនុស្ស ដែលផ្តល់ឱកាសអាទិភាពដល់ជនភៀសសឹក និងពលករដែលបានវិលត្រឡប់មកស្រុកវិញ។​ បេក្ខជនដែលទទួលបានអាហារូបករណ៍មិនត្រឹមតែបានរៀនដោយឥតគិតថ្លៃប៉ុណ្ណោះទេ ថែមទាំងទទួលបានការរៀនជាមួយគ្រូជំនាញដែលមានវិញ្ញាបនបត្រទទួលស្គាល់ពីប្រទេសអូស្ត្រាលី និងការចុះអនុវត្តផ្ទាល់លើរថយន្តទំនើបៗ សម្រាប់វគ្គសិក្សារយៈពេល ៣ ខែ នៅមជ្ឈមណ្ឌលឧត្តមភាពយានយន្តកម្ពុជា។ ជំនាញទាំងនោះរួមមាន៖ ជួសជុលតួយានយន្ត តោន បាញ់ថ្នាំពណ៌ និងជួសជុលផ្នែកមេកានិចយានយន្ត។ បន្ទាប់ពីបញ្ចប់វគ្គសិក្សានេះ បេក្ខជននឹងទទួលបាននូវជំនាញបច្ចេកទេសមួយយ៉ាងច្បាស់លាស់ ដែលអាចយកទៅប្រើប្រាស់ក្នុងការបង្កើតអាជីវកម្មផ្ទាល់ខ្លួន និងបង្កើនប្រាក់ចំណូលសម្រាប់គ្រួសារ។ លើសពីនេះទៀត បេក្ខជនក៏អាចទទួលបានឱកាសការងារនៅក្រុមហ៊ុន អ អិម អេ ខេមបូឌា ឬតាមបណ្តាក្រុមហ៊ុន ស្ថាប័នយានយន្តធំៗនៅកម្ពុជា ដែលកំពុងមានតម្រូវការខ្ពស់ចំពោះកម្លាំងពលកម្មមានជំនាញបច្ចេកទេសផងដែរ។

លោកអគ្គនាយក ងន សាំង បានមានប្រសាសន៍ថា៖ «នេះមិនមែនជាលើកទីមួយនោះទេ ដែលក្រុមហ៊ុន អ អិម អេ ខេមបូឌា បានផ្ដល់អាហារូបករណ៍ដល់ប្រជាជនកម្ពុជា។ ជានិច្ចកាល ក្រុមហ៊ុន អ អិម អេ ខេមបូឌា​ តែងតែផ្តល់ត្រលប់ទៅឱ្យសង្គមជាតិវិញតាមរយៈសកម្មភាពទំនួលខុសត្រូវសង្គមសាជីវកម្ម ដូចជា ការសាងសង់ និងជួសជុលសាលារៀន បណ្ណាល័យ បន្ទប់ទឹកស្អាត ការឧបត្ថម្ភរថយន្តដឹកវ៉ាក់សាំង រថយន្តសង្គ្រោះបន្ទាន់ ការដាំដើមឈើ ការបរិច្ចាគឈាម ការផ្តល់ជំនួយសប្បុរសធម៌ និងជំនួយវេជ្ជសាស្ត្រដល់ជនភៀសសឹក។ល។ បន្ថែ​មពីនេះ ក្រុមហ៊ុនក៏បានបង្កើតនូ​វមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសរថយន្តហ្វដចំនួន ១១ កន្លែង នៅទូទាំងប្រទេសកម្ពុជា ដើម្បីចូលរួមចំណែកអភិវឌ្ឍធនធានមនុស្ស និងបណ្តុះបណ្តាលសិស្សនិស្សិតជំនាន់ក្រោយ ឱ្យមានជំនាញ ចំណេះដឹង និងសមត្ថភាពផ្នែកបច្ចេកទេសយានយន្ត​ ដោយមានការអនុវត្តផ្ទាល់ និងស្របតាមស្តង់ដាអន្តរជាតិ។»​ លោកជឿជាក់ថា ការវិនិយោគលើការអប់រំ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ គឺជាគន្លឹះសំខាន់ក្នុងការអភិវឌ្ឍមូលធនមនុស្ស សង្គម និងសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព។

អាហារូបករណ៍ ១០០% ចំនួន ១០០ កន្លែង បានបើកទទួលពាក្យហើយ និងចាប់ផ្តើមចូលរៀននៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦។​ សម្រាប់បេក្ខជនដែលមានចំណាប់អារម្មណ៍ក្នុងការដាក់ពាក្យស្នើសុំអាហារូបករណ៍ សូមធ្វើការទំនាក់ទំនង ដើម្បីសាកសួរព័ត៌មានបន្ថែមតាមរយៈលេខ ៖ ០៧៨ ៨៨ ៥៨ ៥៨។




អត្ថបទបន្ទាប់


មាតាបិតាដែលមានបុត្រធីតាក្រោមអាយុ18ឆ្នាំ ចាប់ផ្តើមសន្សំ និងរៀបចំផែនការហិរញ្ញវត្ថុសម្រាប់កូនៗឥឡូវនេះគឺល្អបំផុត ជាមួយគណនីកុមារ អិលអូអិលស៊ី!

ក្នុងនាមជាឪពុកម្តាយមួយរូប ប្រាកដជាចង់ឃើញកូនៗមានអនាគតល្អ និងមានសេរីភាពហិរញ្ញវត្ថុដើម្បីអាចបំពេញតម្រូវការ និងក្តីស្រមៃបានដោយរលូន។ ដូច្នេះ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ