ផ្លូវជាតិលេខ៦

ផ្លូវប្រវែង ២៤៨ គីឡូ​ម៉ែត្រ តម្លៃជាង ២៥៥លាន​ដុល្លារ បើកសម្ពោធ​នៅ​ថ្ងៃនេះ


កំណាត់ផ្លូវជាតិលេខ៦ពីចំណុចថ្នល់កែងខេត្តកំពង់ចាមដល់អង្គ្រងខេត្តសៀមរាប ដែលមាន​ប្រវែង ២៤៨,៥៣ គីឡូម៉ែត្រ ដែលជា​ហិរញ្ញប្បទានសម្បទាន (ជំនួយឥតសំណង) របស់​ចិន​ក្នុងតម្​លៃទឹក​ប្រាក់ ២៥៥,០២លានដុល្លារអាមេរិករួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា បាន​បើកសម្ពោធឲ្យប្រើប្រាស់ជាផ្លូវនៅថ្ងៃទី១១ ខែមិថុនានេះ បន្ទាប់ពីបានសាងសង់តាំងពីពាក់កណ្ដាលឆ្នាំ២០១៣មក។
នេះជាកំណាត់ផ្លូវជាតិលេខ៦ (រូបថត៖ ក្រសួងសាធារណការ)
ដោយ

កំណាត់ផ្លូវនេះ ជាប្រភេទផ្លូវក្រាលបេតុង កៅស៊ូ AC ដែលសាងសង់ដោយក្រុមហ៊ុន សៀងហៃ គ្រុប ខូអិលធីឌី (Shanghai Construction Group Co., Ltd.) និងត្រួតពិនិត្យបច្ចេកទេសសាងសង់ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសសំណង់ក្វាងចូវវ៉ានអាន (Guangzhou Wanan Construction Supervision Co., Ltd) នឹងបានបញ្ចប់នៅកាលពីខែកក្កដា ឆ្នាំ២០១៧កន្លងទៅ។ 

ថ្លែងនៅក្នុងពិធីបើកសម្ពោធកំណាត់ផ្លូវជាលេខ៦ ក្រោមអធិបតីភាពរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និង ដឹកជញ្ជូន បានមានប្រសាសន៍ថា កំណាត់ផ្លូវជាតិលេខ៦នេះ គឺជាខ្សែផ្លូវដ៏មានសក្តានុពល តភ្ជាប់ទំនាក់ទំនងរវាងខេត្តកំពង់ចាម ខេត្តកំពង់ធំ និងខេត្តសៀមរាប។

ឯកឧត្តមមានប្រសាសន៍យ៉ាងដូច្នេះថា៖ «កំណាត់ផ្លូវនេះអាចធ្វើដំណើរ និងដឹកជញ្ជូនផលិតផល ដំណាំកសិផល និងកសិ-ឧស្សហកម្ម របស់បងប្អូនប្រជាពលរដ្ឋ និងក្រុមហ៊ុនធុរកិច្ចទៅកាន់ទីផ្សារក្នុងស្រុក និង ទីផ្សារអន្តរជាតិ កាន់តែមានប្រសិទ្ធភាពខ្ពស់ ឆាប់រហ័ស និងចំណាយតិច ដែលជាផ្នែកមួយយ៉ាងសំខាន់ រួមចំណែកធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្មរបស់កម្ពុជាសំដៅទាញយកអត្ថប្រយោជន៍ឲ្យបានច្រើនលើសលប់ពីសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន តំបន់ និងពិភព​លោក»។

បើតាមប្រសាសន៍ឯកឧត្តមទេសរដ្ឋមន្ដ្រី កំណាត់ផ្លូវនេះ នឹងជួយជំរុញកំណើនអត្រានៃភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឲ្យយមកទស្សនាខេត្តកំពង់ធំ ខេត្តសៀមរាប និងខេត្តជិតខាងដូចជាខេត្តព្រះវិហារ ដែលជាខេត្តសម្បូរប្រាង្គប្រាសាទប្រវត្តិសាស្រ្ត និងដែលត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក រួមជាមួយរមណីយដ្ឋានធម្មជាតិដ៏ស្រស់ស្អាតជាច្រើនកន្លែងផ្សេងទៀត។

ទន្ទឹមគ្នានេះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមដងផ្លូវទាំងអស់ សូមចូលរួមគោរពច្បាប់ចរាចរណ៍ ដោយពាក់​មួកសុវត្ថិភាព ឬ ពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពឱ្យបានត្រឹមត្រូវពេលបើកបរ ដោយមិនត្រូវបើកបរហួសល្បឿនកំណត់ ឬក្នុងពេលពេលស្រវឹង ឬស្ថានភាពងងុយគេង ជាពិសេស កុំដឹកជញ្ជូនលើសទម្ងន់ហួសកម្រិតកំណត់ ដែលងាយបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ និងធ្វើឱ្យផ្លូវថ្នល់ឆាប់ខូចមុនអាយុកាលកំណត់៕ 


_



អត្ថបទបន្ទាប់


ក្រុមហ៊ុនអេមឹរ៉េត ឧបត្ថម្ភភួយធ្វើពីដបផ្លាស្ទិកដល់មូលនិធិកុមារកម្ពុជា ជាការអបអរទិវាបរិស្ថានពិភពលោក

ដើម្បីអបអរសាទរទិវាបរិស្ថានពិភពលោក ក្រុមហ៊ុនអាកាសចរណ៍អេមឹរ៉េត Emirates បានផ្តល់ភួយ (ភួយធ្វើពីដបផ្លាស្ទិក) ដែលជួយដល់បរិស្ថាន ចំនួន៤០…

ក្រុមហ៊ុនជប៉ុន ស្នើឲ្យកម្ពុជាជួយគិតគូរពីរបបលើកទឹកចិត្តសារពើពន្ធ

ការទាក់ទាញការវិនិយោគផ្ទាល់ពីក្រៅប្រទេស ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់យ៉ាងខ្លាំង ខណៈដែលប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាទទួលប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ