ទីផ្សារទុរេន

ទុរេននៅវៀតណាម សល់ស្អុយរលួយពេញចម្ការ ក្រោយអ្នកនាំចេញផ្អាកប្រមូលទិញ


កសិករដាំទុរេននៅខេត្តដាក់ឡាក់ ប្រទេសវៀតណាម កំពុងខាតបះដៃបះជើងហៅមិនឮ បន្ទាប់ពីអ្នកនាំចេញឈប់ទិញទុរេន ដោយសារការផ្អាកការធ្វើតេស្តរកសំណល់ថ្នាំគីមី ដែលបង្កគ្រោះថ្នាក់ដល់អ្នកទទួលទាន។ ការផ្អាកនេះបានធ្វើឱ្យទុរេនវៀតណាម ស្អុយរលួយពេញចម្ការ ហើយទុរេនរាប់ពាន់ទូកុងតឺន័រចាល់ពេញឃ្លាំង និងច្រកត្រួតពិនិត្យនៅព្រំដែនចិន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express។
ទីផ្សារទុរេន
ដោយ

កសិករដាំទុរេននៅវៀតណាម កំពុងជួបវិបត្តិខាតបង់ធ្ងន់ធ្ងរ ក្រោយការនាំចេញជាប់គាំងដោយសារការផ្អាកការធ្វើតេស្តរកសំណល់ថ្នាំគីមី ដែលធ្វើឱ្យទុរេនវៀតណាមស្អុយរលួយពេញចម្ការ ហើយទុរេនរាប់ពាន់ទូកុងតឺន័រចាល់ពេញឃ្លាំង និងនៅតាមច្រកត្រួតពិនិត្យនៅព្រំដែនចិន។ កសិករដាំទុរេនបានត្អូញត្អែរថា ឈ្មួញដែលបានកក់ទុរេនរបស់ពួកគេក្នុងតម្លៃខ្ពស់ ជាង៣ដុល្លារអាម៉េរិកក្នុងមួយគីឡូ បានលុបចោលកិច្ចព្រមព្រៀងទិញទុរេន ដែលធ្វើឱ្យពួកគេបង្ខំចិត្តលក់ទុរេនទុំជ្រុលក្នុងតម្លៃថោកក្រោម១ដុល្លារអាម៉េរិកក្នុងមួយគីឡូ។

បើយោងតាមសមាគមទុរេនខេត្តដាក់ឡាក់ (Dak Lak) បានឱ្យដឹងថា ទុរេនរហូតដល់ទៅជិត ២ពាន់ទូកុងតឺន័របានជាប់គាំងនៅតាមឃ្លាំង និងច្រកត្រួតពិនិត្យនៅព្រំដែនចាប់តាំងពីថ្ងៃទី១១ ខែតុលា មក ដោយសារតែមន្ទីរពិសោធន៍ធ្វើតេស្តករកសំណល់ថ្នាំគីមីបានផ្អាកដំណើរការ។ បណ្ដាអ្នកនាំចេញ ក៏កំពុងជួបការលំបាកដូចគ្នាដែរ ដោយអ្នកខ្លះកំពុងព្យាយាមលក់ចេញនៅក្នុងស្រុក ឬកែច្នៃផ្លែទុរេនទាំងនោះ ខណៈពេលដែលអ្នកនាំចេញផ្សេងៗទៀតត្រូវយកទុរេនស្អុយរលួយទៅចាក់ចោល បន្ទាប់ពីរង់ចាំរហូតដល់១៥ថ្ងៃសម្រាប់ការធ្វើតេស្តពិនិត្យរកសំណល់ថ្នាំគីមី។

មជ្ឈមណ្ឌលធ្វើតេស្តរកសំណល់ថ្នាំគីមីវៀតណាម បាននិយាយថា ការផ្អាកបណ្ដោះអាសន្ននេះ គឺត្រូវការជាចាំបាច់ ដើម្បីថែរក្សាឧបករណ៍តេស្តកុំឱ្យខូច បន្ទាប់ពីបានប្រើប្រាស់ច្រើនហួសកម្រិត។

សូមបញ្ជាក់ថា ប្រទេសវៀតណាម មានមន្ទីរពិសោធន៍ចំនួន២៤ ដែលត្រូវបានអនុម័តដោយគយចិន ដែលមានសមត្ថភាពធ្វើតេស្តសំណាកគីមីលើផ្លែទុរេនបានចំនួន៣,២០០សំណាកប៉ុណ្ណោះក្នុងមួយថ្ងៃ ធ្វើឱ្យការពិនិត្យមិនទាន់ឈានទៅដល់ការស្ទះការនាំចេញ។ អាជ្ញាធរវៀតណាម បានបញ្ជាឱ្យពិនិត្យឡើងវិញនូវមន្ទីរពិសោធន៍ទាំងអស់ ហើយកំពុងស្វះស្វែងសុំការអនុម័តបន្ថែមទៀតពីប្រទេសចិន ដើម្បីបន្ធូរបន្ថយភាពជាប់គាំង។

ទិន្នន័យបង្ហាញថា ប្រទេសវៀតណាម បាននាំចេញផ្លែទុរេនក្នុងទំហំ១,៨ពាន់លានដុល្លារអាម៉េរិកក្នុងរយៈពេល៨ខែ​ ឆ្នាំ២០២៥ ដោយការនាំចេញផ្លែទុរេនស្រស់បានធ្លាក់ចុះ២៥% ខណៈដែលការនាំចេញផ្លែទុរេនបង្កកបានកើនឡើង១២៧%៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ការដឹកជញ្ជូនតាមផ្លូវអាកាសជាង៨ពាន់ជើងនៅអាម៉េរិក ត្រូវរាំងស្ទះ ដោយសារការបិទរដ្ឋាភិបាល

ការដឹកជញ្ជូនតាមផ្លូវអាកាសទូទាំងសហរដ្ឋអាម៉េរិក ជាង៨ពាន់ជើង ត្រូវបានរាំងស្ទះ កាលពីថ្ងៃទី២៦ ខែតុលា ដោយសារកង្វះមន្រ្តីត្រួតពិនិត្យចរាចរណ៍ផ្ល…

អាម៉េរិក បន្ទន់ជំហរជាមួយចិន ដោយផ្អាកអនុវត្តពន្ធគយ១០០% មុនជំនួបជាមួយលោក ស៊ី ជីនពីង

សង្គ្រាមពាណិជ្ជកម្មរវាងអាម៉េរិក និងចិន ហាក់បន្ថយកម្ដៅបន្តិច ក្រោយសហរដ្ឋអាម៉េរិក បន្ទន់ជំហរជាមួយចិន ដោយផ្អាកអនុវត្តពន្ធគយ១០០% ដែលត្រៀមចូលជា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ