សង្គ្រាមឈ្លានពាន

រុស្ស៊ីបន្តវាយប្រហារយ៉ាងធ្ងន់ធ្ងរលើអ៊ុយក្រែន ស្របពេលកិច្ចពិភាក្សាស្វែងរកសន្តិភាពបញ្ចប់ដោយគ្មានលទ្ធផល


កិច្ចចរចាសន្តិភាពនៅអ៊ុយក្រែនរយៈពេលពីរថ្ងៃនៅទីក្រុងអាប៊ូដាប៊ី ក្រោមការសម្របសម្រួលពីសហរដ្ឋអាម៉េរិកបានបញ្ចប់ដោយគ្មានកិច្ចព្រមព្រៀងណាមួយឡើយ តែពួកគេបានបង្ហាញឆន្ទៈក្នុងការបន្តកិច្ចសន្ទនានាពេលខាងមុខ។ ជំនួបនេះត្រូវបានរំខានដោយស្រមោលសង្គ្រាម បន្ទាប់ពីរុស្ស៊ីបានបើកការវាយប្រហារតាមអាកាសយ៉ាងសាហាវពេញមួយយប់មកលើអ៊ុយក្រែនបណ្តាលឱ្យមនុស្សជាង១លាននាក់គ្មានអគ្គិសនីប្រើប្រាស់ ចំពេលអាកាសធាតុធ្លាក់ចុះត្រជាក់ខ្លាំងក្រោមសូន្យអង្សា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The business standard កាលពីថ្ងៃទី២៤ ខែមករា។
សង្គ្រាមឈ្លានពាន
ដោយ

សេចក្តីថ្លែងការណ៍រួមក្រោយបញ្ចប់កិច្ចចរចារវាងរុស្ស៊ី និងអ៊ុយក្រែនក្រោមការសម្របសម្រួលរបស់អាម៉េរិកបានបង្ហាញពីភាពទាល់ច្រក ពោលគឺភាគីទាំងពីរមិនអាចឈានទៅសម្រេចបានកិច្ចព្រមព្រៀងណាមួយនោះទេ ប៉ុន្តែទាំងទីក្រុងមូស្គូ និងទីក្រុងគៀវ សុទ្ធតែបង្ហាញឆន្ទៈក្នុងការបើកទ្វារសន្ទនាបន្តទៀតនាពេលខាងមុខ។ លោក រុស្តេម អ៊ូមេរ៉ូវ (Rustem Umerov) ប្រធានក្រុមចរចារបស់អ៊ុយក្រែន បានបញ្ជាក់តាមរយៈអ្នកនាំពាក្យថា ការពិភាក្សាបានបិទបញ្ចប់ជាផ្លូវការនៅវេលាម៉ោង៥ល្ងាចម៉ោងនៅទីក្រុងអាប៊ូដាប៊ី។

បរិយាកាសនៃកិច្ចចរចាបានប្រែជាភាពតានតឹង បន្ទាប់ពីរុស្ស៊ីបានប្រើប្រាស់ដ្រូនរាប់រយគ្រឿង និងមីស៊ីលជាច្រើនគ្រាប់វាយប្រហារលើទីក្រុងគៀវ និងទីក្រុងខាឃីវ បណ្តាលឱ្យមានអ្នកស្លាប់ម្នាក់ និងរបួសជាង ៣០នាក់កាលពីយប់មុនថ្ងៃចរចាទី២។ សកម្មភាពយោធានេះ បានធ្វើឱ្យរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក អ៊ែនឌ្រី ស៊ីបាហា (Andrii Sybiha) បានបញ្ចេញប្រតិកម្មយ៉ាងខ្លាំងក្លា។

លោក ស៊ីបាហា បានសរសេរនៅលើបណ្តាញសង្គម X ដោយថ្កោលទោសប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ថាបានធ្វើសកម្មភាពដោយគ្មានសីលធម៌។ លោកបានបន្ថែមថា ការវាយប្រហារដ៏សាហាវព្រៃផ្សៃនេះ បានបញ្ជាក់ជាថ្មីម្តងទៀតថា កន្លែងរបស់លោក ពូទីន មិនមែនស្ថិតនៅក្នុងតុចរចាសន្តិភាពនោះទេ ប៉ុន្តែគួរតែស្ថិតនៅតុលាការពិសេស ដើម្បីកាត់ទោសឧក្រិដ្ឋកម្មសង្គ្រាមទៅវិញទេ។

ការបរាជ័យនៃកិច្ចចរចាលើកនេះបានសបញ្ជាក់ឱ្យឃើញថា វិថីឆ្ពោះទៅរកសន្តិភាពរវាងប្រទេសទាំងពីរ នៅតែមានភាពស្រពេចស្រពិលបំផុត ដរាបណាសកម្មភាពយោធានៅលើសមរភូមិនៅតែបន្តឆាបឆេះយ៉ាងខ្លាំងក្លាបែបនេះ៕

អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស




អត្ថបទបន្ទាប់


លោក ត្រាំ ប្តឹងធនាគារយក្សអាម៉េរិក JPMorgan ទារសំណង៥ពាន់លានដុល្លារ

ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ ប្តឹងធនាគារយក្ស JPMorgan Chase និងនាយកប្រតិបត្តិលោក ចេមី ដៃម៉ុន (Jamie Dimon) ទាមទារសំណងច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ