មេដឹកនាំគុយបា

រុស្ស៊ីប្រកាសជួយការពារប្រទេសគុយបា ក្រោយលោក ត្រាំ គំរាមវាយយករដ្ឋកុម្មុយនីស្តមួយនេះ


កាលពីថ្ងៃទី១៧ ខែមីនា រុស្ស៊ី បានផ្ញើសារតបតយ៉ាងខ្លាំងក្លាទៅកាន់សហរដ្ឋអាម៉េរិក ដោយប្រកាសជួយការពារប្រទេសគុយបា ក្រោយប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រើសម្តីគំរាមកំហែងវាយប្រហារដណ្តើមរដ្ឋកុម្មុយនីស្តមួយនេះ។ ការគំរាមរបស់លោក ត្រាំ នេះ ធ្វើឡើងទាំងដែលសង្គ្រាមនៅអ៊ីរ៉ង់ ដែលបញ្ឆេះឡើងដោយអាម៉េរិកសហការជាមួយអ៊ីស្រាអែល មិនទាន់រកឃើញពន្លឺថានឹងបញ្ចប់នៅពេលណា។
មេដឹកនាំគុយបា
ដោយ

​​​បើទោះបីជាមិនបានបញ្ចេញឈ្មោះ លោក ដូណាល់ ត្រាំ ចំៗក៏ដោយ ប៉ុន្តែក្រសួងការបរទេសរុស្ស៊ី បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះភាពតានតឹង ដែលកំពុងកើនឡើងជុំវិញអ្វី ដែលរុស្ស៊ីហៅថា ជាកោះនៃសេរីភាព។ យោងតាមទីភ្នាក់ងារព័ត៌មាន Reuters ក្រសួងការបរទេសរុស្ស៊ី បានបញ្ជាក់ថា រុស្ស៊ី សូមប្រកាសជាថ្មីនូវសាមគ្គីភាពដ៏រឹងមាំជាមួយរដ្ឋាភិបាល និងប្រជាជនគុយបា។ ជាមួយគ្នានេះរុស្ស៊ី បានប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះរាល់ការព្យាយាមជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ការគំរាមកំហែង និងការប្រើប្រាស់វិធានការបង្ខិតបង្ខំជាឯកតោភាគី ដែលរំលោភលើច្បាប់អន្តរជាតិ​។

គួររំឭកថា ចាប់តាំងពីឡើងកាន់អំណាចលោក ដូណាល់ ត្រាំ បានបង្កើនសម្ពាធសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរលើប្រទេសគុយបា តាមរយៈការហ៊ុមព័ទ្ធ និងរារាំងការដឹកជញ្ជូនប្រេង ដែលធ្វើឱ្យប្រព័ន្ធផលិតថាមពលអគ្គិសនីរបស់កោះនេះរងការខូចខាតយ៉ាងដំណំ។

ពាក់ព័ន្ធនឹងបញ្ហានេះ វិមានក្រឹមឡាំងបានបញ្ជាក់ថា ខ្លួនកំពុងទាក់ទងយ៉ាងជិតស្និទ្ធជាមួយថ្នាក់ដឹកនាំប្រទេសគុយបា ហើយទីក្រុងមូស្គូ ត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ជំនួយគ្រប់រូបភាព រួមទាំងការគាំទ្រផ្នែកហិរញ្ញវត្ថុ និងស្បៀងអាហារ ដែលចាំបាច់បំផុត។

គួរបញ្ជាក់ថា ប្រទេសគុយបា និងរុស្ស៊ី គឺជាសម្ពន្ធមិត្តយុទ្ធសាស្ត្រដ៏ស្អិតរមួតអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ពោលគឺចាប់តាំងពីបដិវត្តន៍ឆ្នាំ១៩៥៩ ក្រោមការដឹកនាំរបស់លោក ហ្វ៊ីដែល កាស្ត្រូ (Fidel Castro)។ ក្នុងបរិបទបច្ចុប្បន្ន រុស្ស៊ីហាក់បង្ហាញជំហរច្បាស់លាស់ក្នុងការមិនបោះបង់ចោលមិត្តចាស់របស់ខ្លួន នៅចំពោះមុខការគាបសង្កត់ពីសំណាក់រដ្ឋបាលលោក ត្រាំ ឡើយ៕

អត្ថបទៈ សួន ឡង់ទី​




អត្ថបទបន្ទាប់


នាយករដ្ឋមន្រ្តីអ៊ីស្រាអែល បង្ហាញមុខនៅក្នុងវីដេអូមួយ ក្រោយគេល្បីថា ស្លាប់ ខណៈមហាជននៅតែមានមន្ទិលសង្ស័យ

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានបង្ហាញមុខនៅក្នុងវីដេអូឃ្លីបខ្លីមួយ ដែលបញ្ជាក់ថា លោកនៅមានជ…

តើមានថាមពលអ្វីខ្លះ ដែលអាចជំនួសប្រេងឥន្ធនៈ ដែលកំពុងហក់ឡើងថ្លៃខ្ពស់?

បច្ចុប្បន្ននិន្នាការ នៃការប្រើប្រាស់ថាមពលកកើតឡើងវិញនៅកម្ពុជា កំពុងមានសម្ទុះកើនឡើងខ្លាំងដោយក្នុងនោះថាមពលស្អាតបានរួមចំណែករហូតដល់ជាង៦០% នៃ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ