កោះហ្គ្រីនលែន

រុស្ស៊ីថា ពលរដ្ឋហ្គ្រីនលែន អាចគាំទ្រខ្លួនជាងអាម៉េរិក ខណៈចិនចំអកអាម៉េរិកថា កុំយកប្រទេសផ្សេងធ្វើជាលេស ដើម្បីស្វែងរកផលប្រយោជន៍


អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក ឌីមីទ្រី មេដវេដេវ (Dmitry Medvedev) បានលើកឡើងបែបផ្លែផ្កាដាក់អាម៉េរិកថា ប្រជាជននៅកោះហ្គ្រីនលែន អាចនឹងបោះឆ្នោតគាំទ្រចូលរួមជាមួយរុស្ស៊ី ប្រសិនបើប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ មិនប្រញាប់ធ្វើសកម្មភាព ដើម្បីធានាសុវត្ថិភាពនៅលើកោះអាកទិកមួយនេះទេនោះ។
កោះហ្គ្រីនលែន
ដោយ

បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន អ៊ីនធឺហ្វេក (Interfax) អតីតប្រធានាធិបតីរុស្ស៊ី លោក ឌីមីទ្រី មេដវេដេវ បានលើកឡើងបែបឌឺដងថា លោក ដូណាល់ ត្រាំ ត្រូវតែប្រញាប់ចាត់វិធានការ ព្រោះតាមព័ត៌មានមិនច្បាស់ការណ៍មួយបានរាយការណ៍ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ អាចមានការស្ទង់មតិបន្ទាន់មួយ ដែលប្រជាជនហ្គ្រីនលែនទាំង៥៥,០០០នាក់ អាចនឹងបោះឆ្នោត ដើម្បីចូលរួមជាមួយរុស្ស៊ី ហើយពេលនោះនឹងគ្មានរូបផ្កាយតូចៗដាក់បន្ថែមនៅលើទង់ជាតិសហរដ្ឋអាម៉េរិកទៀតនោះទេ។

ការលើកឡើងបែបនេះធ្វើឡើងក្រោយលោក ដូណាល់ ត្រាំ បានសើរើពីការព្យាយាមរបស់អាម៉េរិកក្នុងការចូលគ្រប់គ្រងកោះហ្គ្រីនលែន ដែលជាទឹកដីគ្រប់គ្រងដោយស្វយ័តមួយរបស់ដាណឺម៉ាក និងបានអះអាងថា ក្រុងវ៉ាស៊ីនតោនចាំបាច់ត្រូវតែគ្រប់គ្រងកោះនេះ ព្រោះវាមានសារៈសំខាន់សម្រាប់សន្តិសុខអាម៉េរិក និងដើម្បីទប់ស្កាត់ឥទ្ធិពលរបស់រុស្ស៊ី។ តែយ៉ាងណាគោលបំណងរបស់អាម៉េរិក ត្រូវបានប្រទេសដាណឺម៉ាក និងហ្គ្រីនលែនជំទាស់យ៉ាងដាច់អហង្ការ។

ដោយឡែក វិមានក្រឹមឡាំងមិនបានធ្វើអត្ថាធិប្បាយជុំវិញការជំរុញឡើងវិញរបស់លោក ត្រាំ ក្នុងការចង់ក្រសោបកោះនេះមកគ្រប់គ្រងនោះទេ គ្រាន់តែបញ្ជាក់ថា អាកទិកជាតំបន់ដែលអាចផ្តល់ផលប្រយោជន៍ជាយុទ្ធសាស្ត្រដល់រុស្ស៊ី ហើយរុស្ស៊ី កំពុងតាមដានការប៉ះទង្គិចពាក្យសម្តីលើបញ្ហាកោះហ្គ្រីនលែនយ៉ាងចិត្តទុកដាក់។

ជាមួយគ្នានេះក្រសួងការបរទេសចិន កាលពីថ្ងៃទី១២ ខែមករា ក៏បានចេញមករិះគន់សហរដ្ឋអាម៉េរិកផងដែរ ដោយសង្កត់ធ្ងន់ថា សហរដ្ឋអាម៉េរិក មិនគួរប្រើប្រាស់ប្រទេសដទៃធ្វើជាលេស ដើម្បីស្វែងរកអត្ថប្រយោជន៍នៅកោះហ្គ្រីនលែននោះទេ ហើយបាននិយាយការពារខ្លួនថា សកម្មភាពរបស់ខ្លួននៅក្នុងតំបន់អាកទិក គឺធ្វើឡើងដោយស្របតាមច្បាប់អន្តរជាតិ៕

អត្ថបទៈ សួន ឡង់ទី​




អត្ថបទបន្ទាប់


មួយថ្ងៃតែប៉ុណ្ណោះ៖ Vietjet បញ្ចុះតម្លៃសំបុត្រ 30% លើតម្លៃសំបុត្រយន្តហោះ Deluxe

ភ្នំពេញ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ – ដើម្បីអបអរឆ្នាំថ្មី ក្រុមហ៊ុនអាកាសចរណ៍ Vietjet កំពុងធ្វើប្រូម៉ូសិនបញ្ចុះតម្លៃសំបុត្ររហូតដល់ ៣០ ភាគរយ…

ចិន កំពុងប្រមាញ់ប្រមូលពន្ធពីអ្នកគេចពន្ធនៅក្រៅប្រទេស ក្រោយឱនភាពថវិកាជាតិរីកកាន់តែធំ

មហាយក្សចិន ពេលនេះ កំពុងបង្កើនការចាត់វិធានការក្ដៅគគុកតាមរយៈការប្រើប្រាស់ទិន្នន័យធំ ឬ Big Data ដើម្បីតាមដានសកម្មភាពពលរដ្ឋចិន និងប្រមូលពន្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ