ទូតរុស្ស៊ីប្រចាំកម្ពុជា

ទូតរុស្ស៊ីប្រចាំកម្ពុជាទាត់ចោលការចោទប្រកាន់របស់ថៃ ដែលថា មានពលរដ្ឋរុស្ស៊ីធ្វើជាទាហានស៊ីឈ្នួលឱ្យកម្ពុជា


លោក អានាតូលី បូរ៉ូវិក (Anatoly Borovik) ឯកអគ្គរដ្ឋទូតរុស្ស៉ីប្រចាំនៅកម្ពុជា បានចេញមកច្រានចោលចំពោះការចោទប្រកាន់ដោយគ្មានភស្តុតាងរបស់យោធាថៃ ដែលថា មានពលរដ្ឋរុស្ស៊ីបានធ្វើជាទាហានស៊ីឈ្នួលឱ្យកម្ពុជាប្រយុទ្ធនៅក្នុងសង្គ្រាមឈ្លានពានរបស់យោធាល្មោភសង្គ្រាមថៃ មកលើកម្ពុជា ដែលបានអូសបន្លាយពេលជាង១សប្តាហ៍កន្លងមកនេះ។ ឯកអគ្គរដ្ឋទូតរូបនេះសុំមិនធ្វើអត្ថាធិប្បាយច្រើនជុំវិញការចោទប្រកាន់នេះនោះទេ គ្រាន់តែអះអាងថា មិនមានពលរដ្ឋរុស្ស៊ីធ្វើជាទាហានស៊ីឈ្នួលឱ្យកម្ពុជានោះទេ។ ការអះអាងបែបនេះធ្វើឡើងនៅក្នុងសន្និសីទស្តីពីលទ្ធផលគោលនយោបា
ទូតរុស្ស៊ីប្រចាំកម្ពុជា
ដោយ

ការចេញមកទាត់ចោលរបស់ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅកម្ពុជានេះ ធ្វើឡើងនៅមួយថ្ងៃបន្ទាប់ពីទូតរុស្ស៉ីនៅក្នុងទីក្រុងបាងកក ប្រទេសថៃ បានច្រានចោលការផ្សព្វផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយមួយចំនួនរបស់ថៃ ដែលអះអាងថា មានពលរដ្ឋរុស្ស៉ីធ្វើជាទាហានស៊ីឈ្នួលឱ្យកម្ពុជានៅក្នុងជម្លោះព្រំដែនរវាងថៃ និងកម្ពុជា និងបានចាត់ទុកការចុះផ្សាយនេះថា ជារឿងមិនពិត ដែលទំនងជាត្រូវបានប្រឌិតឡើងដោយប្រភពនៅខាងក្រៅតំបន់។

ទូតរុស្ស៊ីប្រចាំនៅប្រទេសថៃបានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋានរបស់ថៃក្នុងការធ្វើឱ្យប៉ះពាល់ដល់សិទ្ធិរបស់ពលរដ្ឋរុស្ស៉ី ដែលកំពុងស្នាក់នៅ ធ្វើដំណើរកម្សាន្ត និងធ្វើជំនួញនៅក្នុងប្រទេសថៃ ហើយការចោទប្រកាន់ ក៏អាចបំផ្លាញដល់ទំនាក់ទំនងយូរអង្វែងរវាងរុស្ស៉ី និងថៃផងដែរ។

សង្គ្រាមឈ្លានពានរបស់យោធាល្មោភសង្គ្រាមថៃមកលើដែនអធិបតេយ្យភាពកម្ពុជាបានឈានដល់ថ្ងៃទី១០ហើយគិតត្រឹមថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ ដោយនៅក្នុងរយៈពេលជាង១សប្តាហ៍កន្លងមកនេះយោធាថៃបានបាញ់ប្រហារទាំងកំរោលមកលើកម្លាំង ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងភូមិឋានរបស់ពលរដ្ឋស៊ីវិលកម្ពុជា តាមរយៈការប្រើប្រាស់អាវុធធុនធំគ្រប់ប្រភេទ ផ្សែងពុល គ្រាប់បែកចង្កោមដែលច្បាប់អន្តរជាតិហាមឃាត់ និងយន្តហោះចម្បាំង F-16។ បើយោងតាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ គិតត្រឹមព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ ចំនួនពលរដ្ឋស៊ីវិលស្លាប់បានកើនដល់១៥នាក់ របួស៧៦នាក់ និងភៀសសឹកជាង៤២ម៉ឺននាក់៕




អត្ថបទបន្ទាប់


កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើបញ្ហាជម្លោះកម្ពុជា-ថៃ ត្រូវបានលើកពេល ក្រោយមានការស្នើពីភាគីថៃ

កិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន (AMM) ដើម្បីពិភាក្សា និងវាយតម្លៃស្ថានការណ៍ជម្លោះព្រំដែនកម្ពុជា-ថៃ ដែលដំបូងឡើយគ្រោងធ្វើនៅថ្ងៃអង្គារ…

Vietjet បញ្ចុះតម្លៃសំបុត្ររហូតដល់ ១០០% រាប់លានសំបុត្ររយៈពេល៣ថ្ងៃប៉ុណ្ណោះ

ភ្នំពេញ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ – ក្រុមហ៊ុនអាកាសចរណ៍ Vietjet កំពុងអញ្ជើញអ្នកធ្វើដំណើរពីប្រទេសកម្ពុជាដើម្បីផ្តល់រង្វាន់លើកទឹកចិត្តខ្លួនឯងជ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ