នៅក្នុងបរិបទនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចដ៏រស់រវើកកាន់តែខ្លាំងឡើងរវាងកម្ពុជា វៀតណាម និងឡាវ លំហូរពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងបីកំពុងបើកឱកាសអភិវឌ្ឍជាច្រើនសម្រាប់សហគមន៍អាជីវកម្មក្នុងតំបន់។ រួមជាមួយនឹងនិន្នាការនោះ តម្រូវការសម្រាប់ដំណោះស្រាយហិរញ្ញវត្ថុដែលអាចបត់បែនបាន រហ័ស និងមានសុវត្ថិភាពកាន់តែមានសារៈសំខាន់ ជាពិសេសសម្រាប់សហគ្រាសធុនតូច និងមធ្យម - "កោសិកាថាមវន្ត" នៃសេដ្ឋកិច្ចឥណ្ឌូចិន។
ដោយយល់ឃើញពីនិន្នាការនេះ ធនាគារ សាខមប៊ែង ខេមបូឌា ដែលជាធនាគារបុត្រសម្ព័ន្ធរបស់ធនាគារ Saigon Thuong Tin Commercial Joint Stock Bank (Sacombank) តែងតែច្នៃប្រឌិតឥតឈប់ឈរដើម្បីអមដំណើរអតិថិជនក្នុងដំណើរសមាហរណកម្ម។ ដោយមានភាពលេចធ្លោ ជាធនាគារវៀតណាមតែមួយគត់ដែលមានវត្តមាននៅក្នុងប្រទេសទាំងបីគឺកម្ពុជា វៀតណាម និងឡាវ ធនាគារ សាខមប៊ែង ខេមបូឌា មិនត្រឹមតែផ្តល់សេវាកម្មហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដើរតួនាទីក្នុងការផ្សាភ្ជាប់តម្លៃ និងលើកកម្ពស់លំហូរសាច់ប្រាក់ក្នុងតំបន់ដែលមានប្រសិទ្ធភាពជាងមុន។
បន្ថែមពីលើផលិតផលហិរញ្ញវត្ថុ និងការផ្តល់ជូនដ៏ពេញនិយមដូចជា គណនីទូទាត់ ការផ្តល់ប្រាក់កម្ចី និងហិរញ្ញប្បទានពាណិជ្ជកម្ម ធនាគារ សាខមប៊ែង ខេមបូឌា ថ្មីៗនេះបានដាក់ឱ្យដំណើរការកម្មវិធីប្រូម៉ូសិនដ៏ធំមួយ ដោយកាត់បន្ថយថ្លៃសេវារហូតដល់ 30% សម្រាប់សេវាផ្ទេរប្រាក់ និងទទួលប្រាក់នៅក្នុងប្រទេសទាំងបីនៅឥណ្ឌូចិន។ ពេលវេលាដំណើរការត្រូវបានកាត់បន្ថយ និងលឿនជាងមុន 35%។ នេះមិនត្រឹមតែជាជំហានទៅមុខក្នុងបច្ចេកវិទ្យា និងប្រតិបត្តិការប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាភស្តុតាងនៃកិច្ចខិតខំប្រឹងប្រែងរបស់ធនាគារក្នុងការនាំមកនូវបទពិសោធន៍ប្រតិបត្តិការដែលលឿនជាងមុន មានសុវត្ថិភាពជាងមុន និងល្អប្រសើរជាងមុនដល់អតិថិជន។
លោក ជើត ហ៊ាម ដែលជានាយកក្រុមហ៊ុននាំចូល-នាំចេញអង្ករមួយនៅរាជធានីភ្នំពេញ ដែលធ្វើពាណិជ្ជកម្មជាប្រចាំជាមួយដៃគូនៅវៀតណាម បានចែករំលែកថា៖ “ពីមុន រាល់ពេលទទួលប្រាក់ពីដៃគូច្រើនតែចំណាយពេលច្រើន ហើយថ្លៃដើមក៏ខ្ពស់ដែរ។ ចាប់តាំងពីប្រើប្រាស់សេវាកម្មរបស់ធនាគារ សាខមប៊ែង ខេមបូឌា មក យើងបានសន្សំប្រាក់បានច្រើន ជាពិសេសឥឡូវនេះដែលធនាគារមានប្រូម៉ូសិន បានជួយសន្សំប្រាក់បន្ថែមទៀត ដើម្បីវិនិយោគលើការដឹកជញ្ជូន និងឃ្លាំងស្តុក។ លើសពីនេះ ការទទួលបានការជូនដំណឹងនៅថ្ងៃដដែលជួយឱ្យលំហូរសាច់ប្រាក់របស់ក្រុមហ៊ុនចរាចរលឿនជាងមុន និងបង្កើនប្រសិទ្ធភាពប្រតិបត្តិការជាខ្លាំង”។
បន្ថែមពីលើប្រូម៉ូសិនដ៏ទាក់ទាញ ធនាគារ សាខមប៊ែង ក៏ប្តេជ្ញាចិត្តក្នុងការអមដំណើរអតិថិជនក្នុងរយៈពេលវែង ចាប់ពីជំហានដំបូងរហូតដល់ការពង្រីកទៅកាន់ទីផ្សារឥណ្ឌូចិនជាមួយនឹងផលិតផលហិរញ្ញវត្ថុដែលត្រូវបានរចនាឡើងជាពិសេស សម្រាប់អតិថិជនគ្រប់ៗផ្នែក។ ដោយហេតុនេះ ចំនួនអតិថិជនរបស់ធនាគារ សាខមប៊ែង ខេមបូឌា បានកើនឡើងជាលំដាប់ ដោយចំណូលផ្ទេរប្រាក់អន្តរជាតិ (OTT) សម្រេចបាន 171 លានដុល្លារអាមេរិក គិតត្រឹមខែតុលា ឆ្នាំ 2025 ដែលកើនឡើង 28% ធៀបនឹងរយៈពេលដូចគ្នា ខណៈដែលចំណូលទទួលប្រាក់អន្តរជាតិ (ITT) បានកត់ត្រាកំណើនខ្លាំង ដោយសម្រេចបានដល់ជិត 2.4 ពាន់លានដុល្លារអាមេរិក ដែលកើនឡើង 31%។
ជាមួយនឹងបណ្តាញប្រតិបត្តិការ 54០ទីតាំង ដែលគ្របដណ្តប់លើប្រទេសចំនួនបី និងប្រព័ន្ធបច្ចេកវិទ្យាធនាគារទំនើប ធនាគារ សាខមប៊ែង ខេមបូឌា ជួយអតិថិជនឱ្យទទួលបានសេវាកម្មបានយ៉ាងងាយស្រួល គ្រប់គ្រងលំហូរសាច់ប្រាក់ឆ្លងដែនបានយ៉ាងឆាប់រហ័ស ប្រកបដោយតម្លាភាព និងសុវត្ថិភាព។ ជាមួយនឹងការតម្រង់ទិសនៃការប្រែក្លាយបញ្ហាប្រឈមទៅជាឱកាស ធនាគារនាំមកជូនអតិថិជននូវដំណោះស្រាយហិរញ្ញវត្ថុដ៏សម្បូរបែប ដែលជួយកាត់បន្ថយការចំណាយ បង្កើនប្រសិទ្ធភាព និងបង្កើនភាពប្រកួតប្រជែង។
“ក្រៅពីអត្ថប្រយោជន៍នៃកម្មវិធីប្រូម៉ូសិន ឬផលិតផល និងសេវាកម្មនាំមក អ្វីដែលយើងចង់បាន គឺដើម្បីអាចផ្សព្វផ្សាយពាណិជ្ជសញ្ញាធនាគារទៅកាន់ប្រទេសក្នុងតំបន់ឥណ្ឌូចិន។ ក្នុងពេលជាមួយគ្នានេះ វត្តមានជាង១៦ឆ្នាំរបស់ធនាគារ សាខមប៊ែង ខេមបូឌា ក្នុងព្រះរាជាណាចក្រកម្ពុជា ធនាគារបានផ្តល់ទំនុកចិត្តយ៉ាងរឹងមាំសម្រាប់ប្រជាជនកម្ពុជា ក៏ដូចជាប្រជាជនវៀតណាមដែលបាន និងកំពុងបន្តធ្វើអាជីវកម្មជាមួយប្រជាជនកម្ពុជា” - លោក Phung Thai Phung ជាសមាជិកក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកធនាគារ សាខមប៊ែង ខេមបូឌា បានចែករំលែក។
អំពីធនាគារ សាខមប៊ែង ខេមបូឌា៖
- ការិយាល័យកណ្តាល៖ អគារលេខ៦០ មហាវិថីព្រះនរោត្តម សង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
- អតិថិជនអាចទូរសព្ទមកខ្សែទូរសព្ទទាន់ហេតុការណ៍សម្រាប់ព័ត៌មានបន្ថែម៖ 023 223 423 / 0978 223 423។
- បណ្តាញផ្សព្វផ្សាយផ្លូវការ៖
-Website: www.sacombank.com.kh
-Email: [email protected]
-Fanpage: www.facebook.com/SacombankCambodia
-TikTok: tiktok.com/@sacombankcambodia
-Telegram: t.me/sacombankcambodia