អត្ថបទពាណិជ្ជកម្ម

Samsung Galaxy Z Series ទូរសព្ទអេក្រង់បត់ទំហំស្តើង ស្រាលជាងគេ មានវត្តមានលើទីផ្សារកម្ពុជា និងបើកឱ្យ Pre-Order ជាមួយកាដូថែមជូនយ៉ាងច្រើន!


(ភ្នំពេញ) ថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៥៖ លើកនេះ លែងជាព័ត៌មានលេចឮទៀតហើយ!! បន្ទាប់ពីព្រឹតិ្តការណ៍ដ៏អស្ចារ្យ Galaxy Unpacked កាលពីយប់មិញនេះ ទីបំផុត ស្មាតហ្វូនត្រកូលបត់ដ៏ស៊ីវិល័យ Galaxy Z Series ជំនាន់ថ្មី 2025 បានបង្ហាញរូបរាងពិតជាមួយភាពទាក់ទាញលើសពីការរំពឹងទុក។
Samsung Galaxy Z Series ទូរសព្ទអេក្រង់បត់ទំហំស្តើង ស្រាលជាងគេ មានវត្តមានលើទីផ្សារកម្ពុជា និងបើកឱ្យ Pre-Order ជាមួយកាដូថែមជូនយ៉ាងច្រើន!
ដោយ
អំពី Samsung

ចង់ដឹងអត់ថា តើវាមានលក្ខណៈពិសេសបែបណាខ្លះ? តស់! មកដឹងលម្អិតពីគុណសម្បត្តិរបស់ Galaxy Z Fold7 និង Galaxy Z Flip7 ទាំងអស់គ្នា!

*Galaxy Z Fold7

  1. រូបរាងទាក់ទាញ ស៊ីវិល័យ៖

- កម្រាស់ស្ដើងពេលបើកត្រឹមតែ 4.2mm និងពេលបត់តែ 8.9mm

- ស្រាលជាងមុនត្រឹមតែ 216g

- ទំហំអេក្រង់ធំជាងមុនលើ Cover Screen 6.9” និង Main Screen 8.0” ងាយស្រួលប្រើ និងមើលបានពេញភ្នែកល្អ

- Seamless Multitasking អាចប្រើប្រាស់បាន 3 Apps ក្នុងពេលតែមួយ

- ជម្រើសពណ៌ស៊ីវិល័យ៖ Blue Shadow, Silver Shadow និង Jet Black

2. ចំណុចពិសេសនៃកាមេរ៉ា៖

- កាមេរ៉ាគោល 200MP, Ultra-Wide Camera 12MP, និង Telephoto 10MP

- កាមេរ៉ា Len ទូលាយ៖ កម្រិតភាពច្បាស់ល្អជាងមុន

- មុខងារ Provisual អាចបំប្លែងរូបភាពឱ្យច្បាស់លម្អិតជាងមុន

- អាចថតវីដេអូ Nightography ដ៏អស្ចារ្យនៅពេលរាត្រីរហូតដល់ 10-bit HDR

- មុខងារ Macro Mode អាចចាប់យករូបភាពច្បាស់លម្អិតជាងមុននៅពេលដាក់កាមេរ៉ាទៅ ជិតវត្ថុអ្វីមួយ Auto Focus

3. ប្រព័ន្ធដំណើរការខ្លាំង៖

- បំពាក់បន្ទះឈីប Snapdragon 8 Elite for Galaxy (3nm)

- ការពារជម្រាបទឹក និងធូលី កម្រិតខ្ពស់ IP48

- កម្លាំងថាមពលថ្មធំ 4,400mAh ប្រើប្រាស់បានកាន់តែយូរ (Super-Fast Charging)

- ដំណើរការដោយ OneUI 8 និង អាច Upgrade រហូតដល់ 7 ជំនាន់

*Galaxy Z Flip7

  1. រូបរាងឡូយកាលីប៖

- Cover Screen លាតពេញជាងមុន ទំហំ 4” Infinity Flex Window Super AMOLED 60-120 Refresh Rate

- Main Screen Dynamic AMOLED 2X 1-120Hz Refresh Rate

- កម្រិតភាពច្បាស់ជាងមុនរហូតដល់ 1,600nits

- កម្រាស់ស្ដើង ស្រាល ជាងមុនត្រឹម 188g

- ជម្រើសពណ៌តំណាងភាពទាន់សម័យ៖ Coral Red និង Blue Shadow

2. ចំណុចពិសេសនៃកាមេរ៉ា៖

- កាមេរ៉ាកម្រិតខ្ពស់លើបច្ចេកវិទ្យាល្អជាងមុន

- អាចថត Selfie បែបធម្មជាតិជាមួយ កាមេរ៉ានៅលើ Cover Screen ជាមួយ Main Camera 50MP

- Zoom Rocker ងាយស្រួលក្នុងការ Zoom In និង Zoom Out (មុខងារនេះចេញនៅពេលថតជា វីដេអូ)

- កាមេរ៉ាគោលថតវីដេអូ Nightography ដ៏អស្ចារ្យនៅពេលរាត្រីរហូតដល់ 10-bit HDR

- មុខងារ Flex Cam អាចបង្កើត Filter ស្អាតៗលើ Cover Screen យ៉ាងងាយស្រួល

3. ប្រព័ន្ធដំណើរការខ្លាំង៖

- បំពាក់បន្ទះឈីប Samsung Exynos 3,500 for Galaxy (3nm)

- ការពារជម្រាបទឹក និងធូលី កម្រិតខ្ពស់ IP48

- កម្លាំងថាមពលថ្មធំ 4,300mAh ប្រើប្រាស់បានកាន់តែយូរ (Super-Fast Charging)

- ដំណើរការដោយ OneUI 8 និង អាច Upgrade រហូតដល់ 7 ជំនាន់

ប៉ុណ្ណឹងល្មមបាក់ចិត្តលង់ស្នេហ៍នៅ? ហើយកុំភ្លេចដាក់ Pre-Order ឱ្យទាន់ប្រូម៉ូសិនណ៎ា! ព្រោះចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី 31 កក្កដា ឆ្នាំ 2025 ក្រុមហ៊ុនសាមសុង នឹងថែម ជូនកាដូដ៏ពិសេសដូចជា៖

សម្រាប់ការ Pre-Order Galaxy Z Fold7

- ទទួលបានកាស Galaxy Bud3 Pro

- ស្រោមទូរសព្ទថ្លាដ៏ស្រស់ស្អាត

- Travel Adapter Original 25W

- ការបញ្ចុះតម្លៃ $100 (បានគិតបញ្ចូលទៅក្នុងតម្លៃលក់លើទីផ្សារ)

- ការធានារយៈពេល 2ឆ្នាំ (គិតចាប់ពីថ្ងៃទិញ)

- ទទួលបានការធានាលើអេក្រង់ 1ឆ្នាំ (គិតចាប់ពីថ្ងៃទិញ)

- ទទួលបាន Sim Card លេខពិសេស

សម្រាប់ការ Pre-Order Galaxy Z Flip7

- ទទួលបានកាស Galaxy Bud3

- ស្រោមទូរសព្ទថ្លាដ៏ស្រស់ស្អាត

- Travel Adapter Original 25W

- ការបញ្ចុះតម្លៃ $100 (បានគិតបញ្ចូលទៅក្នុងតម្លៃលក់លើទីផ្សារ)

- ការធានារយៈ 2ឆ្នាំ (គិតចាប់ពីថ្ងៃទិញ)

- ទទួលបានការធានាលើអេក្រង់ 1ឆ្នាំ (គិតចាប់ពីថ្ងៃទិញ)

- ទទួលបាន Sim Card លេខពិសេស

បញ្ជាក់! សូមអតិថិជនធ្វើការបញ្ជាទិញទូរសព្ទដៃដែលមានបង់ពន្ធត្រឹមត្រូវដើម្បីជាសុវត្ថិភាពក្នុងការប្រើប្រាស់។ កុំភ្លេចបញ្ជាទិញទូរសព្ទដែលមានប័ណ្ណធានាត្រឹមត្រូវ!

សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់ ឬ តេស្តដោយផ្ទាល់ដៃនៅតាមហាងទំនើបសាមសុង ដែលមានទីតាំងនៅក្នុងផ្សារទំនើប ជីប ម៉ុង មេហ្គាម៉ល 271 ជាន់ផ្ទាល់ដី ឬ ក៏អាចចូលទៅកាន់ Facebook: SamsungCambodia, IG: samsungcambodia, TikTok: samsungcambodia ឬ ក៏អាចធ្វើការទំនាក់ទំនងទៅកាន់ ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃតាមរយៈទូរសព្ទលេខ៖ 1800-20 32 32!

*លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត…!




អត្ថបទបន្ទាប់


តើទីផ្សារលក់យន្ដហោះរបស់ក្រុមហ៊ុនយក្ស ប៊ូអ៊ីងរបស់អាម៉េរិក និងអ៊ែរបឺសរបស់អឺរ៉ុប មានការវិវត្តយ៉ាងណា?

ក្រុមហ៊ុនផលិតយន្ដហោះខ្នាតយក្ស ប៊ូអ៊ីង (Boeing) របស់សហរដ្ឋអាម៉េរិក បានអះអាងកាលពីពេលថ្មីៗថា ការប្រគល់យន្តហោះដល់ជូនអតិថិជនរបស់ខ្លួនមានកា…

ប័ណ្ណនិម្មិត VISA មាននៅក្នុងកម្មវិធី KB PRASAC Mobile សម្រាប់ការទូទាត់តាមអនឡាញ ប្រកបដោយសុវត្ថិភាព

ភ្នំពេញ ថ្ងៃទី 10 ខែកក្កដា ឆ្នាំ 2025៖ ធនាគារ ខេប៊ីប្រាសាក់ មានសេចក្តីសោមនស្សរីករាយក្នុងការដាក់ឱ្យដំណើរការនូវ ប័ណ្ណនិម្មិត VISA ជាប័ណ្ណឥ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ