អត្ថបទពាណិជ្ជកម្ម

អិលអូអិលស៊ី ចូលរួមជាមួយធនាគារជាតិនៃកម្ពុជា ក្នុងការលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃការសន្សំប្រាក់ តាមរយៈទិវាសន្សំអាស៊ាន ២០២៥ “សន្សំប្រាក់ដោយភាពឆ្លាតវៃ សន្សំប្រាក់ដោយក្តីស្រលាញ់” នៅក្នុងខេត្តកំពត


ខេត្តកំពត ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥៖ អិលអូអិលស៊ី ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើឈានមុខគេមួយនៅព្រះរាជាណាចក្រកម្ពុជា បានក្លាយជាអ្នកចូលរួមឧបត្ថម្ភក្នុងទិវាសន្សំអាស៊ាន ២០២៥ “សន្សំប្រាក់ដោយភាពឆ្លាតវៃ សន្សំប្រាក់ដោយក្តីស្រលាញ់” ដែលត្រូវបានរៀបចំឡើងដោយធនាគារជាតិនៃកម្ពុជា និងបានប្រព្រឹត្តទៅនៅបរិវេណសួនឆ្នេរព្រែកកំពត ខេត្តកំពត។
អិលអូអិលស៊ី ចូលរួមជាមួយធនាគារជាតិនៃកម្ពុជា ក្នុងការលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃការសន្សំប្រាក់
ដោយ
អំពី LOLC

ការរៀបចំកម្មវិធីសន្សំអាស៊ានក្នុងឆ្នាំ២០២៥នេះ មានការអញ្ជើញចូលរួមជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់ពីអភិបាលនៃគណៈអភិបាលខេត្តកំពត ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុនៅកម្ពុជា តំណាងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជាជាច្រើនរូប។

កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីសារៈសំខាន់នៃការសន្សំប្រាក់ និងជំរុញវប្បធម៌សន្សំឱ្យបានកាន់តែទូលាយ ស្របនឹងការជំរុញបរិយាបន្នហិរញ្ញវត្ថុក្នុងតំបន់អាស៊ាន និងជាការងារអាទិភាពមួយដែលត្រូវបានយកចិត្តទុកដាក់ខ្ពស់។ គួរបញ្ជាក់ផងដែរថា អិលអូអិលស៊ី គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយដែលតែងតែគាំទ្រ និងជំរុញការសន្សំ ក៏ដូចជាលើកកម្ពស់ការប្រើប្រាស់រូបិយប័ណ្ណប្រាក់រៀលជាតិ ដោយផ្តល់ជូននូវអត្រាការប្រាក់ខ្ពស់ទៅលើផលិតផលសន្សំដូចខាងក្រោម៖

- គណនីបញ្ញើសំចៃ៖ អត្រាការប្រាក់ 4% ក្នុងមួយឆ្នាំ

- គណនីបញ្ញើមានកាលកំណត់៖ អត្រាការប្រាក់រហូតដល់ 6% ក្នុងមួយឆ្នាំ

- គណនីកុមារ៖ អត្រាការប្រាក់រហូតដល់ 7.5% ក្នុងមួយឆ្នាំ

លើសពីនេះ សិក្ខាសាលាផ្សព្វផ្សាយនេះ បានផ្តល់ឱកាសសម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ចូលរួមលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងផ្សព្វផ្សាយពីផលិតផល និងសេវាកម្មរបស់ខ្លួនដល់សាធារណៈជនផងដែរ។​ ឆ្លៀតក្នុងឱកាសដ៏ពិសេសនេះ អិលអូអិលស៊ី ក៏មានការផ្តល់ជូនកាតាបកុមារដ៏ស្រស់ស្អាតមួយភ្លាមៗ សម្រាប់អតិថិជនដែលបើកគណនីកុមារ នៅស្តង់ផ្ទាល់ ក៏ដូចជាមានហ្គេមសប្បាយៗសម្រាប់អ្នកចូលរួមលេងកម្សាន្ត ដើម្បីមានឱកាសឈ្នះរង្វាន់អនុស្សាវរីយ៍ដ៏ច្រើនសន្ធឹកសន្ធាប់ថែមទៀតផង។

អិលអូអិលស៊ី ពិតជាមានកិត្តិយសខ្លាំងណាស់ដែលបានចូលរួមក្នុងកម្មវិធីដ៏សំខាន់នេះ ហើយរឹតតែមានមោទកភាពដែលបានមើលឃើញពីការរីកចម្រើនក្នុងការយល់ដឹងទាក់ទងនឹងចំណេះដឹងហិរញ្ញវត្ថុរបស់ប្រជាជនកម្ពុជា។ គួរបញ្ជាក់ផងដែរថា ស្របពេលដែលប្រទេសកម្ពុជាកំពុងជំរុញ និងលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ អិលអូអិលស៊ី កំពុងចូលរួមយ៉ាងសកម្មនៅក្នុងយុទ្ធនាការនេះតាមរយៈចុះផ្តល់ជាវគ្គបណ្តុះបណ្តាលស្តីពីបំណិន និងចំណេះដឹងហិរញ្ញវត្ថុទៅកាន់សហគមន៍ ជាពិសេសចែករំលែកនូវមាតិការដ៏មានខ្លឹមសារនៅលើគ្រប់បណ្តាញសង្គមរបស់ អិលអូអិលស៊ី ជារៀងរាល់ថ្ងៃថែមទៀតផង៕




អត្ថបទបន្ទាប់


ខេមបូណូមីស ទទួលបានពានរង្វាន់ «អង្គភាពសារព័ត៌មានឆ្នើម» ពីនិយ័តករបរធនបាលកិច្ច

និយ័តករបរធនបាលកិច្ច ដែលជាសេនាធិការរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រគល់ពានរង្វាន់ «អង្គភាពសារព័ត៌មានឆ្នើម» ប្រចាំឆ្នាំ ២០២៤ ជូនអ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ