អត្ថបទពាណិជ្ជកម្ម

“SDF បានផ្តល់ឱកាសអភិវឌ្ឍជំនាញដល់យុវជន និងបុគ្គលិកក្នុងវិស័យឯកជនជាងពីរម៉ឺនកន្លែង (១៨១ % នៃ ផែនការឆ្នាំ២០២៥) ខណៈនិយោជក និងសិក្ខាកាមបង្ហាញការកើនឡើងនៃចំណូល, ផលិតភាព និងភាពប្រកួតប្រជែង”


ភ្នំពេញ ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ - មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) បានរៀបចំកិច្ចប្រជុំលើកទី៦ នៃក្រុមប្រឹក្សាបរធនបាល ដើម្បីពិនិត្យ និងវាយតម្លៃលើវឌ្ឍនភាពការងារ ពិភាក្សាទិសដៅយុទ្ធសាស្ត្រសម្រាប់ឆ្នាំ២០២៦ ក្នុងគោលបំណងបន្តពង្រឹង និងពង្រីកសមត្ថភាពកម្លាំងពលកម្មនៅកម្ពុជា ឱ្យឆ្លើយតបនឹងតម្រូវការទីផ្សារការងារ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។
“SDF បានផ្តល់ឱកាសអភិវឌ្ឍជំនាញដល់យុវជន និងបុគ្គលិកក្នុងវិស័យឯកជនជាងពីរម៉ឺនកន្លែង (១៨១ % នៃ ផែនការឆ្នាំ២០២៥) ខណៈនិយោជក និងសិក្ខាកាមបង្ហាញការកើនឡើងនៃចំណូល, ផលិតភាព និងភាពប្រកួតប្រជែង”
ដោយ
អំពី SDF

កិច្ចប្រជុំដ៏មានសារសំខាន់នេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ផាន់ ផល្លា រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាល SDF ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម និងឧកញ៉ា ដែលជាអនុប្រធាន និងសមាជិកក្រុមប្រឹក្សាបរធនបាល និងអង្គភាពប្រតិបត្តិ។

ក្នុងកិច្ចប្រជុំនេះលោកនាយកប្រតិបត្តិ SDF បានបង្ហាញពីសមិទ្ធផលសំខាន់ៗដែល SDF សម្រេចបាន គិតត្រឹមខែធ្នូ ឆ្នាំ២០២៥ មានសិក្ខាកាមចំនួន ២១,៧៥៩ នាក់ (ស្ត្រី ៣៧ %) ទទួលបានការបណ្ដុះបណ្ដាល និងអភិវឌ្ឍជំនាញ គិតជាថវិកាសរុបប្រមាណ ១២ លានដុល្លារ ដែលក្នុងនោះ SDF បានផ្តល់ថវិកាបដិភាគប្រមាណ ៥,៥១លាន ដុល្លារ ។ លទ្ធផលនេះស្មើនឹងការសម្រេចបានរហូតដល់ ១៨១% បើប្រៀបធៀបនឹងផែនការគ្រោងទុក នេះបង្ហាញពីប្រសិទ្ធភាព និងភាពឆ្លើយតបនៃកម្មវិធីរបស់ SDF ចំពោះតម្រូវការជាក់ស្តែងរបស់វិស័យឯកជន និងទីផ្សារការងារ។ បន្ថែមពីលើនេះ លទ្ធផលចុងក្រោយ (Outcome)ដែលត្រូវបានវាយតម្លៃលើកម្មវិធីបណ្ដុះបណ្ដាលជំនាញដែល មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF)បានគាំទ្រ មានដូចជា៖ អត្រាបញ្ចប់វគ្គសិក្សាមាន ៩៦% , អត្រាមានការងារធ្វើមាន ៨៨% , ប្រាក់ខែកើនឡើង២០% , និងការពេញចិត្តរបស់និយោជកប្រមាណ ៨៥%។ ចំណែកលទ្ធផលនៃការវាយតម្លៃកម្មវិបាក (Impact)វិញ ក៏បង្ហាញពីភាពវិជ្ជមានសម្រាប់សិក្ខាកាម គ្រឹះស្ថានបណ្ដុះបណ្ដាល និងក្រុមហ៊ុនឯកជន ដែលក្នុងនោះ អត្រាបុគ្គលិកនៅបន្តធ្វើការនៅកន្លែងការងារដដែលក្រោយការបណ្ដុះបណ្ដាល (Job Retention) ស្ថិតក្នុងចន្លោះ ៨០%, ស្ថិរភាពការងារ ៩៦%, ការរីកចម្រើនក្នុងអាជីពរយៈពេលវែង ៨៩%, និងគុណភាពការងារកើនឡើង ៧១%។ លទ្ធផលនេះបង្ហាញយ៉ាងច្បាស់ពីប្រសិទ្ធភាព និងគុណភាពនៃការអនុវត្តកម្មវិធីបណ្ដុះបណ្ដាលដែល SDF គាំទ្រ។

ស្របតាមបរិបទនាពេលបច្ចុប្បន្ន SDF ក៏បានគាំទ្រដល់បងប្អូនដែលទើបវិលត្រឡប់ពីក្រៅប្រទេសតាមរយៈ “កម្មវិធី ជំនាញខ្ញុំ ការងារខ្ញុំ” ដែលមានសិក្ខាកាមចំនួន ៤៣០០នាក់ ទទួលការបណ្ដុះបណ្ដាលជំនាញ និងទទួលបានការងារធ្វើក្នុងស្រុក។

ជាមួយគ្នានេះ SDF បានបន្តពង្រឹង និងពង្រីកបណ្ដាញដៃគូសហការយ៉ាងសកម្ម ដោយបានសហការជាមួយរោងចក្រ និងសហគ្រាសគ្រប់កម្រិតចំនួន ៤៩៥ គ្រឹះស្ថានបណ្ដុះបណ្ដាលចំនួន ៦៦ (ទាំងរដ្ឋ ឯកជន និងអង្គការ ) និងសមាគមធុរកិច្ចចំនួន ២៣។ បណ្ដាញដៃគូដ៏ទូលំទូលាយនេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការភ្ជាប់ទំនាក់ទំនងរវាងភាគីមានតម្រូវការជំនាញ និងភាគីផ្គត់ផ្គង់ជំនាញ ក្នុងប្រព័ន្ធអេកូឡូស៊ីជំនាញ ដើម្បីធានាថាការបណ្ដុះបណ្ដាលឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់វិស័យឯកជន និងទីផ្សារការងារកម្ពុជា។

បន្ថែមពីនេះ SDF បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងភាពជាដៃគូ ក្នុងការអនុវត្តកម្មវិធី "iLEAD" ជាមួយក្រុមហ៊ុនឈានមុខចំនួន ៣ ដើម្បីផ្សារភ្ជាប់ជាមួយសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs)សំដៅពង្រឹងសមត្ថភាព ការផ្ទេរបច្ចេកវិទ្យានិងជំនាញ និងការបង្កើនប្រសិទ្ធភាព គុណភាព និងភាពប្រកួតប្រជែងក្នុងខ្សែច្រវ៉ាក់ផលិតកម្ម ក្នុងវិស័យ ៣ ដែលបានជ្រើសរើស គឺវិស័យយានយន្ត អេឡិចត្រូនិច និងឡូជីស្ទីក (ហេដ្ឋារចនាសម្ព័ន្ធនៃការដឹកជញ្ជូនទំនិញ)។

គួរបញ្ជាក់ផងដែរថា ក្រុមប្រឹក្សាបរធនបាលបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដ៏ជោគជ័យដែល SDF សម្រេចបានលើសផែនការឆ្នាំ២០២៥។ ក្រុមប្រឹក្សាបរធនបាលក៏បានពិភាក្សា, ផ្តល់អនុសាសន៍ណែនាំ និងផ្តល់ការឯកភាពលើផែនការយុទ្ធសាស្ត្រ សកម្មភាពអាទិភាព និងផែនការថវិកាឆ្នាំ២០២៦ សំដៅពង្រឹង និងពង្រីកការគាំទ្ររបស់ SDF ដើម្បីកសាងប្រព័ន្ធអេកូឡូស៊ីដែលផ្សារភ្ជាប់ការអភិវឌ្ឍមូលធនមនុស្សទៅនឹងការអភិវឌ្ឍអាជីវកម្ម និងសេដ្ឋកិច្ចសង្គម ក្នុងគោលដៅចូលរួមប្រែក្លាយកម្ពុជាទៅជាប្រទេសចំណូលខ្ពស់ត្រឹមឆ្នាំ២០៥០៕

“ជំនាញខ្ពស់ ចំណូលខ្ពស់”




អត្ថបទបន្ទាប់


ចិន ផ្ទុះកំហឹងក្ដៅដូចបាយពុះ ក្រោយជប៉ុន បញ្ជូនមន្ត្រីជាន់ខ្ពស់ទៅទស្សនកិច្ចកោះតៃវ៉ាន់

ចិន ឆេះដុំកាន់ខ្លាំង និងបានដាក់ពាក្យបណ្ដឹងការទូត ប្រឆាំងយ៉ាងដាច់អហង្ការ ចំពោះប្រទេសជប៉ុន ក្រោយមន្ត្រីជាន់ខ្ពស់នៃគណបក្សប្រជាធិបតេយ្យសេរី (…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ