អត្ថបទពាណិជ្ជកម្ម

SDF ចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនឯកជនធំៗចំនួន៣ ដើម្បីផ្សារភ្ជាប់ក្រុមហ៊ុនធំៗជាមួយសហគ្រាសមីក្រូ តូច និងមធ្យម ក្នុងគោលដៅពង្រឹងខ្សែច្រវ៉ាក់ផលិតកម្ម និងពង្រីកការផលិត និងប្រើប្រាស់ក្នុងស្រុក


មូលនិធិអភិវឌ្ឍជំនាញ (SDF) នៅថ្ងៃទី ៩ ខែធ្នូ ឆ្នាំ២០២៥ បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងភាពជាដៃគូ (Partnership Agreement) ក្នុងការអនុវត្តកម្មវិធី "iLEAD" ជាមួយក្រុមហ៊ុនឈានមុខបីរួមមាន ក្រុមហ៊ុន GGEAR, ក្រុមហ៊ុន RMA Cambodia និង ក្រុមហ៊ុន Grab Cambodia ។
SDF ចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនឯកជនធំៗចំនួន៣ ដើម្បីផ្សារភ្ជាប់ក្រុមហ៊ុនធំៗជាមួយសហគ្រាសមីក្រូ តូច និងមធ្យម ក្នុងគោលដៅពង្រឹងខ្សែច្រវ៉ាក់ផលិតកម្ម និងពង្រីកការផលិត និងប្រើប្រាស់ក្នុងស្រុក
ដោយ
អំពី SDF

កម្មវិធី iLEADជាកម្មវិធីអភិវឌ្ឍន៍មួយ ដែលផ្តល់ការដឹកនាំដោយក្រុមហ៊ុន ឧស្សាហកម្មធំៗ (ក្រុមហ៊ុនធំឈានមុខក្នុងវិស័យ) ដើម្បីជួយ លើកកម្ពស់សមត្ថភាពជំនាញ, ជំរុញអាជីវកម្ម, និងបង្កើនផលិតភាពការងារ និងផលិតកម្ម ដល់សហគ្រាសមីក្រូ តូច និងមធ្យម (MSMEs) ឬដៃគូផ្គត់ផ្គង់ផ្សេងៗទៀត ក្នុងបណ្ដាញផ្គត់ផ្គង់របស់ក្រុមហ៊ុនឧស្សាហកម្មធំ​មួយតាមរយៈការគាំទ្រ​ពីមូលនិធិអភិវឌ្ឍន៍ជំនាញ ក្នុងទម្រង់បដិភាគហិរញ្ញប្បទាន, ជំនួយបច្ចេកទេស និងការផ្សារភ្ជាប់​ជាមួយ​ដៃគូជាគ្រឹះស្ថានបណ្ដុះបណ្ដាល និងយន្តការហិរញ្ញប្បទានផ្សេងទៀតរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញឱ្យអាជីវកម្ម សហគ្រាសមីក្រូ តូច និងមធ្យម (MSMEs) កាន់តែប្រសើរឡើង។

កិច្ចព្រមព្រៀងភាពជាដៃគូនេះ ត្រូវបានចុះហត្ថលេខាជាសាក្សីដោយលោក គី សុខគីម នាយកប្រតិបត្ដិ SDF; លោកឧកញ៉ា សុខ ពិសិដ្ឋ អគ្គនាយកក្រុមហ៊ុន GGear Group; លោក ងន សាំង អគ្គនាយក RMA Cambodia; និងលោក កង សុវណ្ណារ៉ូត នាយកគ្រប់គ្រង Grab Cambodia ប្រចាំតំបន់ប្រទេសកម្ពុជា និងមីយ៉ាន់ម៉ា ។

ឆ្លៀតក្នុងឱកាសនោះ លោកនាយកប្រតិបត្តិ SDF បានបញ្ជាក់ថា ការពិធីចុះហត្ថលេខានេះជាចំណែកសំខាន់មួយក្នុងការផ្សាភ្ជាប់ និងពង្រឹងទំនាក់ទំនងរវាងក្រុមហ៊ុនធំៗ ទាំងក្នុងស្រុក និងអន្តរជាតិ ជាមួយសហគ្រាសធុនតូច និងមធ្យម (MSMEs) ក្នុងការពង្រឹងខ្សែច្រវ៉ាក់ផលិតកម្ម និង ពង្រីកផលិតកម្មក៏ដូចជាការប្រើប្រាស់ផលិតផលក្នុងស្រុក។ នេះជាជំហានសំខាន់ក្នុងដំណើររបស់កម្ពុជាទៅរកការបង្កើតវិស័យឧស្សាហកម្ម និងសេដ្ឋកិច្ចទំនើប និងឆ្លាតវៃ ស្របតាមចក្ខុវិស័យរយៈពេលវែង ឆ្នាំ២០៥០។

តាមការលើកឡើងរបស់លោកឧកញ៉ា សុខ ពិសិដ្ឋ អគ្គនាយកក្រុមហ៊ុន ជីហ្គៀ (GGear Group) បានឱ្យដឹងថាការចូលរួមក្នុងកម្មវិធី iLeadនេះ គឺជាចំណុចចាប់ផ្តើមដ៏ល្អមួយ ដែលមិនត្រឹមតែបង្ហាញពីកិច្ចប្តេជ្ញារបស់វិស័យឯកជនក្នុងការគាំទ្រការអភិវឌ្ឍជំនាញទេ ប៉ុន្តែអាចក្លាយជាចំណុចទាញដល់សហគ្រាស និងក្រុមហ៊ុនដទៃទៀតឱ្យចូលរួមផងដែរ។ លោកបានបន្ថែមថា កិច្ចចូលរួមបែបនេះនឹងជួយបង្កើនសមត្ថភាពធនធានមនុស្សនៅកម្ពុជា ឱ្យកាន់តែមានគុណភាព សមស្របតាមតម្រូវការអាជីវកម្ម និងអាចរួមចំណែកក្នុងការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

ជាមួយគ្នានេះដែរលោក ងន សាំង និងលោក កង សុវណ្ណារ៉ូត បានបញ្ជាក់បន្ថែមថាក្រុមហ៊ុនរបស់លោកទាំងពីរបាននឹងកំពុងព្យាយាមធ្វើកិច្ចការទាំងអស់នេះ ហើយក៏បានថ្លែងអំណរគុណដល់ SDF ដែលបានបង្កើតកម្មវិធីនេះឡើងដើម្បីពង្រឹង និងពង្រីកការផ្សាភ្ជាប់ក្រុមហ៊ុនធំ និងសហគ្រាសមីក្រូ តូច និងមធ្យមក្នុងស្រុកដើម្បីពង្រឹងការផ្គត់ផ្គង និងពង្រីកទីផ្សារផងដែរ។

ជាជំហានបន្ទាប់ SDF នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុន G-GEAR, RMA Cambodia និង Grab Cambodiaដើម្បីកំណត់អំពីតម្រូវការក្នុងការអភិវឌ្ឍជំនាញ របស់សហគ្រាសមីក្រូ តូច និងមធ្យម (MSMEs) ឬដៃគូផ្គត់ផ្គង់នៅក្នុងបណ្ដាញរបស់ក្រុមហ៊ុននីមួយៗ នឹងចាប់ផ្តើមអនុវត្តកម្មវិធី "iLEAD" ឱ្យបានឆាប់រហ័ស នឹងមានប្រសិទ្ធភាព៕




អត្ថបទបន្ទាប់


តើកម្ពុជា គួរចាត់វិធានការបែបណា ក្រោយយោធាថៃ យកមូលដ្ឋានជនស៊ីវិលធ្វើជាមុខសញ្ញានៃការវាយប្រហារយ៉ាងព្រៃផ្សៃ?

យោធាថៃ បានបន្តបាញ់ប្រហារយ៉ាងគឃ្លើនដោយមិនសំចៃដៃមកលើកងកម្លាំងកម្ពុជា ជាច្រើនទីតាំងនៅពីរបីថ្ងៃកន្លងមកនេះ ដោយប្រើប្រាស់អាវុធធុនតូច និងធុនធ…

Metfone សហការជាមួយស្ថាប័នរដ្ឋធំៗចំនួនពីរ ជំរុញការអនុវត្តប្រតិបត្តិការឌីជីថល សម្រាប់សហគ្រាស

ក្រុមហ៊ុន Metfone នៅថ្ងៃទី ៩ ខែ ធ្នូ ឆ្នាំ ២០២៥ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយនឹងអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល និ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ