វិស័យការពារជាតិ

មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល និងអ្នកជំនាញ មើលឃើញពីពន្លឺនៃសន្ដិភាព ក្រោយកិច្ចប្រជុំត្រីភាគី ចិន-កម្ពុជា-ថៃ បានបញ្ចប់


កិច្ចប្រជុំត្រីភាគី ចិន-កម្ពុជា-ថៃ ដែលរៀបចំឡើងនៅខេត្តយូណាន ប្រទេសចិន និងមានការចូលរួមដោយរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងបី បានបិទបញ្ចប់ដោយជោគជ័យ នៅព្រឹកថ្ងៃទី ២៩ ខែធ្នូ។ មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា និងអ្នកជំនាញផ្នែកភូមិសាស្ត្រនយោបាយ បានមើលឃើញពីពន្លឺនៃការឈានទៅសម្រេចបានសន្ដិភាពរួមគ្នារវាងប្រទេសកម្ពុជា និងថៃ ក្រោយមានការចូលរួមសម្របសម្រួលកាន់តែជិតស្និទ្ធពីសំណាក់ប្រទេសចិន។
វិស័យការពារជាតិ
ដោយ

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងក្នុងសន្និសីទសារព័ត៌មាន ក្រោយកិច្ចប្រជុំត្រីភាគីនេះថា ជំនួបពិភាក្សាទល់មុខគ្នារវាងប្រមុខការទូតកម្ពុជា ចិន និង​ថៃ បានផ្ដល់សារសំខាន់ ក្នុងការធានាឱ្យមានប្រក្រតីភាពឡើងវិញ នូវទំនាក់ទំនងរវាងប្រទេសទាំងពីរកម្ពុជាថៃ ឈានទៅរកការសម្រេចបាននូវ សន្តិភាពរួមមួយនាពេលខាងមុខ។ តាមរយៈកិច្ចប្រជុំនេះ កម្ពុជា និង​ថៃ សុទ្ធតែបានបង្ហាញពីឆន្ទៈក្នុងការស្វែងរកសន្ដិភាព ដោយមិនមានភាគីណាមួយចង់ត្រឡប់ទៅរកស្ថានភាពសង្រ្គាមវិញនោះទេ។

​ជាមួយគ្នានេះ លោកបណ្ឌិត គិន ភា អ្នកជំនាញវិទ្យាសាស្រ្តនយោបាយ បានលើកឡើងថា វាពិតជាមានសារសំខាន់ខ្លាំងណាស់នៅក្នុងន័យការទូត ដ្បិតថា ចិន ជាប្រទេសមហាអំណាចក្នុងតំបន់ ដែលអាចធ្វើជាអាជ្ញាកណ្ដាល ដើម្បីដោះស្រាយបញ្ហាព្រំដែនកម្ពុជា និងថៃ បានយ៉ាងមានប្រសិទ្ធភាព។ អ្នកជំនាញរូបនេះ រំពឹងខ្ពស់ថា តាមរយៈកិច្ចប្រជុំត្រីភាគីនេះ នឹងអាចបង្កើនការជឿទុកចិត្តគ្នាឡើងវិញរវាងកម្ពុជានិងថៃ ហើយអាចធ្វើឱ្យភាគីទាំងសងខាងគោរពតាមការសន្យា ដែលបានព្រមព្រៀងគ្នា ក្នុងការទប់ស្កាត់មិនឱ្យផ្ទុះសង្គ្រាមបន្តទៀត។ ប៉ុន្ដែ គេក៏មិនត្រូវមើលរំលងពីការចូលរួមរបស់អាម៉េរិក និង​អាស៊ាន ដ្បិតភាគីទាំងពីរនេះ ក៏មានឥទ្ធិពលខ្លាំងក្នុងការជំរុញឱ្យភាគីថៃ ឱ្យអនុវត្តគោរពតាមបទឈប់បាញ់ដែរ។

​តាមការអះអាងរបស់ឯកឧត្តម ប្រាក់ សុខុន បើគ្មានអ្វីប្រែប្រួលទេ នៅវេលាម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី ៣០ ខែធ្នូ ភាគីថៃ នឹងដោះលែងទាហានកម្ពុជាទាំង ១៨នាក់ ដែលថៃ ចាប់ខ្លួនយកទៅ ដើម្បីឱ្យពួកគេមានសេរីភាពអាចវិលមកជួបជុំក្រុមគ្រួសារ សាច់ញាតិវិញហើយ ពោលគឺ ក្រោយពេលដែល តាមដានការអនុវត្តបទឈប់បាញ់រវាងកម្ពុជា និងថៃ បានគ្រប់រយៈពេល ៧២ម៉ោង តាមអ្វីដែលភាគីទាំងពីរព្រមព្រៀងគ្នា កាលពីថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២៥៕

អត្ថបទដោយ៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


កម្ពុជា មិនទទួលស្គាល់ការកែប្រែខ្សែព្រំដែនណាមួយ ដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះទេ

ក្រោយមានការព្រមព្រៀងឈប់បាញ់ភ្លាមៗនៅនឹងកន្លែងកាលពីថ្ងៃទី ២៧ ខែធ្នូ គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា នៅធ្ងៃទី ២៩ ខែធ្នូនេះ ប…

តើកិច្ចប្រជុំត្រីភាគី ចិន-កម្ពុជា-ថៃ ដើម្បីដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ សម្រេចបានលទ្ធផលសំខាន់ៗអ្វីខ្លះ?

ក្រសួងការបរទេសចិន នៅរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ បានប្រកាសលទ្ធផលកិច្ចប្រជុំត្រីភាគី ចិន-កម្ពុជា-ថៃ ដើម្បីស្វែងរកដំណោះស្រាយសម្រាប់ជម្លោះព្រំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ