ទីក្រុងរណបសិរីមង្គល

ការអភិវឌ្ឍគម្រោងទីក្រុងរណបសិរីមង្គល គ្រោងបញ្ចប់ក្នុងពេលឆាប់ៗ ខណៈបច្ចុប្បន្នសម្រេចជាង៩០%


គម្រោងទីក្រុងរណបសិរីមង្គលរបស់អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនវើលដ៍ប្រ៊ីដគ្រុប គ្រោងបញ្ចប់ការអភិវឌ្ឍនៅអំឡុងពាក់កណ្តាលឆ្នាំ២០២២នេះ ខណៈបច្ចុប្បន្នការសាងសង់សម្រេចបានជាង៩០%ហើយ។ នេះបើតាមការអះអាងរបស់ លោក យក់ សុធីរិទ្ធ អ្នកគ្រប់គ្រងទូទៅក្រុមហ៊ុនវើលដ៍ប្រ៊ីដហូម ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍ផ្ទះតម្លៃសមរម្យទីក្រុងរណបសិរីមង្គល។
ក្រុមហ៊ុន Worldbridge Homes នឹងអភិវឌ្ឍលំនៅដ្ឋានប្រភេទផ្ទះអាជីវកម្មបន្ថែម ក្នុងគម្រោងទីក្រុងរណបសិរីមង្គល

ថ្នាក់ដឹកនាំ​ក្រុមហ៊ុន វើ​ល​ដ័​ប្រ៊ី​ដ​ហូ​ម​រូប​នេះ​ជឿជាក់​ថា ទៅ​ថ្ងៃ​អនាគត​ទីក្រុង​រណប​សិរី​មង្គល​នឹង​ក្លាយជា​តំបន់​ដ៏​មាន​សក្តានុពល​មួយ​របស់​កម្ពុជា ដ្បិត​តំបន់​នេះ​បណ្តុំ​ដោយ​គម្រោង​អភិវឌ្ឍន៍​ធំ​ៗ និង​នៅ​ក្បែរផ្លូវ​ក្រវាត់ក្រុង​ទី​៣ និង​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី​។

បច្ចុប្បន្ន ក្រុមហ៊ុន​អភិវឌ្ឍន៍​កំពុង​សាងសង់​ផ្សារ​សហគមន៍ ដែល​គ្រោង​បញ្ចប់​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​។ គោលបំណង​នៃ​ការ​សាងសង់​ផ្សារ​សហគមន៍​នេះ គឺ​ដើម្បី​ចូលរួម​ចំណែក​ជួយ​លើកកម្ពស់​ជីវភាព​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ ក៏​ដូច​ជា​ចូលរួម​អភិវឌ្ឍន៍​សង្គម និង​សេដ្ឋកិច្ច​កម្ពុជា​។

អ្នកគ្រប់គ្រង​ទូទៅ​រូប​នេះ​សង្កេត​ឃើញ​ថា តំបន់​ភាគ​ខាងត្បូង​រាជធានី​ភ្នំពេញ​បច្ចុប្បន្ន​មាន​សន្ទុះ​អភិវឌ្ឍន៍​គួរ​ឲ្យ​កត់សម្គាល់​ទាំង​ការ​អភិវឌ្ឍន៍​លំនៅ​ឋាន អគារ​ពាណិជ្ជកម្ម ផ្សារ​ទំនើប និង​ហេដ្ឋារចនាសម្ព័ន្ធ​។ ទៅ​ថ្ងៃ​អនាគត​ភាគ​ខាងត្បូង​រាជធានី​ភ្នំពេញ​នឹង​ក្លាយជា​តំបន់​អភិវឌ្ឍន៍​ដ៏​មាន​សក្តានុពល​មិន​ចាញ់​ភាគ​ខាងជើង​នោះ​ទេ ដ្បិត​តំបន់​នេះ​បណ្តុំ​ដោយ​គម្រោង​អភិវឌ្ឍន៍​ធំ​ៗ និង​នៅ​ក្បែរផ្លូវ​ក្រវាត់ក្រុង​ទី​៣ និង​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី​។ 

ជាមួយ​គ្នា​នេះ​ឯកឧត្តម ប្រាក់ អង្គា​រ៉ា អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​លំនៅ​ឋាន​នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​សង្កេត​ឃើញ​ថា ការ​អភិវឌ្ឍ​នៅ​ឋាន​នៅ​ភាគ​ខាងត្បូង​រាជធានី​ភ្នំពេញ​មាន​សន្ទុះ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​នៅ​មួយ​រយៈ​ចុង​ក្រោយ​នេះ​។ លោក​បាន​គូសបញ្ជាក់​ថា ក្រៅពី​គម្រោង​ផ្ទះ​តម្លៃ​សមរម្យ​ទីក្រុង​រណប​សិរី​មង្គល​របស់​អ្នកឧកញ៉ា សៀ ឬ​ទ្ធី ក៏​មាន​ក្រុមហ៊ុន​អភិវឌ្ឍន៍​លំនៅ​ឋាន​ធំ​ៗ​មួយ​ចំនួន​ទៀត​ក៏​កំពុង​សម្រុក​ការ​សាងសង់​នៅ​តំបន់​នេះ​យ៉ាង​សស្រាក់សស្រាំ​ផង​ដែរ​។

បច្ចុប្បន្ន តម្លៃ​ដីធ្លី​នៅ​តំបន់​ភាគ​ខាងត្បូង​រាជធានី​ភ្នំពេញ​បាន​ហក់​ឡើងថ្លៃ​គួរ​ឲ្យ​កត់សម្គាល់​នៅ​មួយ​ចុង​ក្រោយ​នេះ ពោល​គឺ​បន្ទាប់​ពី​មាន​គម្រោង​អភិវឌ្ឍន៍​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី និង​ផ្លូវ​ក្រវាត់ក្រុង​ទី​៣​។ ទោះបី​តម្លៃ​ដីធ្លី​នៅ​តំបន់​នោះ​ហក់​ឡើង​ក៏​ពិតមែន ប៉ុន្តែ​ក្រុមហ៊ុន WorldBridge Homes មិន​បាន​ដំឡើង​ថ្លៃ​ផ្ទះ​ខ្ពស់​ហួស​សមត្ថភាព​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​នោះ​ទេ​។ ដោយ​តាំងពី​បើក លក់​ដំបូង​រហូត​មក​ទល់​ពេល​នេះ តម្លៃ​ផ្ទះ នៅ​តែ​មាន​តម្លៃ​ចន្លោះ​ពី ២៥.០០០​ដុល្លារ ទៅ​ក្រោម ៣០.០០០ ដុល្លារ​អា​មេ​រិ​ក​ដដែល​។

មន្ត្រីជាន់ខ្ពស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ធ្លាប់​បាន​ឲ្យ​ដឹង​ថា ក្រៅពី​គម្រោង​អភិវឌ្ឍន៍​លំនៅ​ដ្ឋា​ន និង​ទីក្រុង​រណប ក្រសួង ក៏​បាន​គិតគូរ​អភិវឌ្ឍ​លំនៅ​ដ្ឋា​ន ដែល​មាន​តម្លៃ​សមរម្យ​សម្រាប់​ប្រជាពលរដ្ឋ ដែល​មាន​ចំណូល​ទាប និង​មធ្យម ឲ្យ​បាន​ចំនួន​បី​ទីតាំង​បន្ថែម​ទៀត ស្មើនឹង ៨​ពាន់​លំនៅ​ដ្ឋា​ន នៅ​ពេល​ខាង​មុខ​។

តាម​ការ​គិតគូរ​ជំរឿន​ប្រជាសាស្ត្រ នៅ​ឆ្នាំ​២០៣០ ខាង​មុខ ប្រជាពលរដ្ឋ​កម្ពុជា​ប្រមាណ ១៨​លាន​នាក់ នឹង​មាន​តម្រូវការ​លំនៅ​ដ្ឋា​ន​ថ្មី ប្រមាណ ១​លាន​១​សែន​ខ្នង​បន្ថែម​ទៀត ខណៈ​នៅ​រាជធានី​ភ្នំពេញ និង​ទីប្រជុំជន​ផ្សេង​ៗ មាន​តម្រូវការ​លំនៅ​ដ្ឋា​ន ៥​ម៉ឺន​ខ្នង​ក្នុង​មួយ​ឆ្នាំ​៕

_



អត្ថបទបន្ទាប់


ម្ចាស់ជ័យលាភីចាត់ទុក «ផ្ទះខ្ញុំស្អាត» ជាកម្មវិធីល្អក្នុងការលើកកម្ពស់ការរស់នៅ និងបរិស្ថាន

នៅទីបំផុត កម្មវិធីប្រកួតប្រជែង «ផ្ទះខ្ញុំស្អាត» របស់គម្រោងលំនៅតម្លៃសមរម្យទីក្រុងរណបសិរីមង្គល បានរកឃើញមានម្ចាស់ជ័យលាភីចំនួន៥នាក់ ក្រោយពីបា…

ព្រះមហាក្សត្រីចក្រភពអង់គ្លេស និងកំពូលតារាចម្រៀង ចាស្ទីនប៊ីប៊័រ ឆ្លងកូវីដ១៩

ម្ចាស់ក្សត្រីអង់គ្លេស អេលីហ្សាបែត និងកំពូលតារាចម្រៀងប៉ុបជនជាតិកាណាដា ចាស្ទីនប៊ីប៊័រ កាលពីថ្ងៃអាទិត្យ ត្រូវបានរាយការណ៍ថា បានតេស្ដវិជ្ជមាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ