ប្រធានអាស៊ាន

ជម្លោះព្រំដែនខ្មែរ-ថៃ អាចជាដុំថ្មក្តៅ និងសម្ពាយបញ្ហាដ៏ធ្ងន់ធ្ងរមួយសម្រាប់ហ្វីលីពីន នៅពេលធ្វើជាប្រធានអាស៊ានឆ្នាំក្រោយ


សង្គ្រាមឈ្លានពានរបស់យោធាថៃ មកដែនអធិបតេយ្យភាពកម្ពុជានឹងក្លាយជាមរតបញ្ហាមួយ និងជាសម្ពាយដ៏ធ្ងន់ធ្ងរសម្រាប់ហ្វីលីពីន រែកពន់នៅពេលខ្លួនធ្វើជាប្រធានអាស៊ាននៅឆ្នាំក្រោយ ប្រសិនបើបញ្ហានេះមិនអាចទម្លុះទម្លាយភាពទាល់ច្រកក្នុងការឈានទៅរកបទឈប់បាញ់ ឬសន្តិភាពឱ្យបានមុនដំណាច់ឆ្នាំនេះទេនោះ។ ក្រៅពីបញ្ហានេះ ហ្វីលីពីន ត្រូវបានគេរំពឹងថា នឹងក្រសោបយកបញ្ហានៅសមុទ្រចិន ខាងត្បូង ទៅដាក់លើតុចរចារកដំណោះស្រាយផងដែរ ព្រោះហ្វីលីពីន ក៏កំពុងមានបញ្ហាជាមួយចិន នៅតំបន់នោះ។
ប្រធានអាស៊ាន
ដោយ

​មរតកបញ្ហាទាំងនេះសុទ្ធតែជាបញ្ហាស្មុគស្មាញសម្រាប់អាស៊ានខ្លួនឯង និងបញ្ហាសណ្តាប់ធ្នាប់ពិភពលោក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA។

​​ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ តទៅ ហ្វីលីពីននឹងចូលកាន់តំណែងជាប្រធានប្តូរវេនអាស៊ាន សម្រាប់អាណត្តិពេញមួយឆ្នាំ២០២៦ ដោយនៅក្នុងអាណត្តិនេះអាចមានបញ្ហាប្រឈមថ្មីៗ និងមរតកបញ្ហាស្មុគស្មាញជាច្រើន ទុកឲ្យហ្វីលីពីនស្ពាយបញ្ហា និងត្រូវទទួលរ៉ាប់រងដោះស្រាយ​។ បញ្ហាដែលជាថ្មក្តៅទាំងនោះ រួមមាន សង្គ្រាមស៊ីវិលនៅមីយ៉ាន់ម៉ា និងការបោះឆ្នោតនៅប្រទេសនេះ ដែលស្ទើរតែគ្មាននរណាម្នាក់ជឿថា ជាការបោះឆ្នោតដោយសេរី និងយុត្តិធម៌នោះទេ។ បន្ថែមលើនេះ ជម្លោះរវាងកម្ពុជា និងថៃ ក៏ដូចជាបញ្ហាបោះឆ្នោតនៅថៃ ក៏អាចជាបញ្ហាមួយសម្រាប់ហ្វីលីពីន ផងដែរ។ ហើយអ្វីដែលកាន់តែធ្ងន់ធ្ងរជាងនេះទៀតនោះ គឺបញ្ហា នៃការគ្រប់គ្រងទំនាក់ទំនងជាមួយប្រទេសចិន។

បច្ចុប្បន្នមីយ៉ាន់ម៉ា កំពុងជាប់គាំងជាមួយសង្គ្រាមស៊ីវិល ខណៈកម្ពុជា និងថៃ កំពុងមានអរិភាពព្រំដែនជាមួយគ្នា ដែលមកទល់ពេលនេះមិនទាន់អាចរកច្រកចេញបាននៅឡើយទេ។ បញ្ហាជម្លោះដ៏រ៉ាំរ៉ៃរវាងហ្វីលីពីន ជាមួយចិន នៅសមុទ្រចិន ខាងត្បូង នៅតែបន្ត ទោះបីមានសេចក្តីរាយការណ៍ថា ចិន និងប្រទេសទំនាស់កំពុងផ្តោតលើការរៀបចំក្រមប្រតិបត្តិនៅសមុទ្រជម្លោះនោះក៏ដោយ។

ទោះបីក្រមប្រតិបត្តិសមុទ្រចិន ខាងត្បូង ដែលបានចរចាគ្នាអស់រយៈពេលប្រមាណ៨ឆ្នាំមកនេះត្រូវគេជឿថា ជិតលេចចេញជារូបរាងក៏ដោយ តែនៅមានសេណារីយូជាច្រើន ដែលគេជឿថា វាអាចគ្រាន់តែជាការបញ្ចប់ដោយនិមិត្តរូបតែប៉ុណ្ណោះ។

ក្រៅពីមរតកបញ្ហា សន្ទុះនៃការរីកចម្រើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័សរបស់វៀតណាម និងការដណ្តើមតួនាទីជាបងធំសេដ្ឋកិច្ចលំដាប់ទី២នៅអាស៊ានពីថៃ របស់វៀតណាម វិបត្តិបំណុលនៅឡាវ បញ្ហាឧក្រិដ្ឋកម្មតាមអនឡាញ គឺសុទ្ធតែជាបញ្ហាពាក់ព័ន្ធនឹងមជ្ឈភាព និងរាំងស្ទះដល់គម្រោងធ្វើសមាហរណកម្មរបស់អាស៊ាន៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


តើអាចមានហេតុផលអ្វីខ្លះដែលជំរុញឱ្យចិន ចូលខ្លួនជួយអន្តរាគមន៍បញ្ចប់ជម្លោះកម្ពុជា-ថៃនៅពេលនេះ?

ចិន បានបំបែកការស្ងៀមស្ងាត់របស់ខ្លួន ដោយបានបញ្ជូនប្រេសិតពិសេសរបស់ក្រសួងការបរទេសចិន ទទួលបន្ទុកកិច្ចការអាស៊ីមកកាន់ប្រទេសកម្ពុជា និងថៃ ក្នុ…

ប្រមុខការទូតថៃ អះអាងថា ថៃ មិនបដិសេធការជួយរបស់បរទេសក្នុងការបញ្ចប់សង្គ្រាមនោះទេ តែត្រូវមានអព្យាក្រឹត

រដ្ឋមន្ត្រីការបរទេសថៃ លោក ស៊ីហាសាក់ ភួងកេតកែវ បានអះអាងថា ថៃ មិនបដិសេធការជួយសម្របសម្រួលពីបរទេសក្នុងការបញ្ចប់ជម្លោះព្រំដែនជាមួយកម្ពុជា ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ