ក្រុងសៀងហៃ

ក្រុងសៀងហៃ បង្កើតទូរ ATM ដែលដាក់មាសចេញលុយ


វាជារឿងដ៏គួរឱ្យចម្លែក និងថ្មីបំផុតមួយសម្រាប់ទីក្រុងសៀងហៃ របស់ប្រទេសចិន ដែលបានបង្កើតម៉ាស៊ីន អេធីអឹម កែច្នៃមាសលើកដំបូងដោយបានទាក់ទាញ មនុស្សជាច្រើន ជាពិសេសពលរដ្ឋវ័យចាស់តែម្តង ខណៈពួកគេកំពុងស្វែងរកផលចំណេញពីគ្រឿងអលង្ការដែលពួកគេបានរក្សាទុកជាយូរមកហើយ ចំពេលតម្លៃមាសពិភពលោកកំពុងកើនឡើង។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន VnExpress។
ក្រុងសៀងហៃ
ដោយ

ផ្សារទំនើប Global Harbor នៅក្នុងទីក្រុងសៀងហៃ ប្រទេសចិន បានដាក់តាំងម៉ាស៊ីន អេធីអឹមកែច្នៃមាសដ៏ក្រហមឆ្អិនឆ្អៅមួយដោយ កំពុងទាក់ទាញ ក្រុមមនុស្សតម្រង់ជួរគ្នានៅប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយអតិថិជនត្រូវកក់សំបុត្រទុកជាច្រើនថ្ងៃមុន ដើម្បីប្រើប្រាស់សេវាកម្មដ៏ប្លែកមួយនេះ។ អ្នកប្រើប្រាស់ត្រូវដាក់បញ្ចូលគ្រឿងអលង្ការមាសរបស់ពួកគេទៅក្នុងម៉ាស៊ីន អេធីអឹម នេះ ដើម្បីថ្លឹងរំលាយ និងពិនិត្យមើលគុណភាពគ្រឿងអលង្ការ ហើយពួកគេនឹងទទួលបានសាច់ប្រាក់ត្រឡប់មកវិញនៅក្នុងរយៈពេល៣០នាទីក្រោយ។

លោក ស៊ី ឆេងឆេង (Xie Chengcheng) អ្នកគ្រប់គ្រងប្រតិបត្តិការរបស់ក្រុមហ៊ុន Kinghood ប្រចាំទីក្រុងសៀងហៃ បានប្រាប់សារព័ត៌មាន China Times ថា ក្រុមហ៊ុននេះមានគោលបំណងដំឡើងម៉ាស៊ីន ATM មាសជាង១០០គ្រឿង នៅទូទាំងទីក្រុងសៀងហៃ ខណៈម៉ាស៊ីនអេធីអឹម ប្រភេទនេះ បានដំឡើងរួចហើយនៅទីក្រុងប៉េកាំង ក្វាងចូវ ស៊ិនជិន និងហុងកុង។

ចាប់តាំងពីឆ្នាំ២០២៤ មក ក្រុមហ៊ុន Kinghood ដែលជាម្ចាស់របស់ម៉ាស៊ីន អេធីអឹម មាសនេះបានពង្រីកហាងមាសឆ្លាតវៃជាច្រើនទៅកាន់ទីក្រុងចំនួន៤០ នៅទូទាំងប្រទេសចិន ដោយដាក់វានៅតាមធនាគារ ផ្សារទំនើប និងហាងលក់រាយ ដើម្បីជំរុញអាជីវកម្មលក់រាយរបស់ខ្លួន៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


តើមានកត្តាចម្បងអ្វីខ្លះជំរុញឱ្យ IMF ទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចរបស់ថៃ នៅឆ្នាំនេះ?

មូលនិធិរូបិយវត្តុអន្តរជាតិ ហៅកាត់ថា IMF បានបន្ទាបការព្យាករកំណើនសេដ្ឋកិច្ចរបស់ថៃ ពី២% មកនៅត្រឹម១,៨% នៅឆ្នាំ២០២៥ នេះ។ ការទម្លាក់ការព្យាក…

សូមអបអរសាទរដល់ម្ចាស់រង្វាន់សំណាងទាំង ២៨រូបប្រចាំខែមេសា ពីយុទ្ធនាការ «រង្វាន់ក៏បាន បរិស្ថានក៏ស្អាត»

កាលពីដើមខែមេសា ឆ្នាំ២០២៥ កន្លងទៅ អេ អឹម ខេ បានដាក់ដំណើរការយុទ្ធនាការ «រង្វាន់ក៏បាន បរិស្ថានក៏ស្អាត» ជាមួយនឹងរង្វាន់សរុប ១៦៨រង្វាន់សម្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ