ការបាញ់ប្រហារតាមផ្លូវទឹក

តើការបាញ់ប្រហារលើកម្ពុជាតាមផ្លូវទឹក ថៃអាចបំពានច្បាប់ និងប្រឈបញ្ហាអ្វីខ្លះ?


យោធាល្មោភសង្គ្រាមថៃបានពង្រីកសមរភូមិប្រយុទ្ធតាមជើងទឹកជាមួយកម្ពុជាបន្ថែមទៀតហើយ ដោយនៅម៉ោង១២យប់រំលងអធ្រាត្រថ្ងៃទី១២ឈានចូលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ កងទ័ពជើងទឹករបស់ថៃបានបាញ់ផ្លោងចេញពីនាវាចម្បាំងចំនួន២០គ្រាប់ចូលមកក្នុងភូមិសាស្រ្តខេត្តកោះកុង។ ក្នុងនោះ២គ្រាប់ធ្លាក់នៅមាត់ច្រកចូលឆ្នេរកោះយ៉ ខណៈ១គ្រាប់ធ្លាក់នៅឆ្នេរខាងត្បូងវត្តបាក់ខ្លង និងក្រោយអាគារសណ្ឋាគារចំនួន២គ្រាប់ ក្រៅពីនោះធ្លាក់ក្នុងទឹក។
ការបាញ់ប្រហារតាមផ្លូវទឹក
ដោយ

អ្នកជំនាញបានចាត់ទុកការពង្រីការវាយប្រហារតាមផ្លូវទឹកនេះបានបង្ហាញយ៉ាងច្បាស់ថា យោធាថៃមានចេតនាចង់ឈ្លានពានទឹកដីកម្ពុជាដែលទាមទារឱ្យកម្ពុជាត្រូវតែឆ្លើយតបទៅថៃវិញឱ្យបានម៉ឺងម៉ាត់ក្នុងន័យទប់ទល់ និងការពារខ្លួន។

លោកបណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្រ្តនយោបាយបានចាត់ទុកការវាយប្រហារតាមផ្លូវទឹករបស់យោធាថៃមកលើកម្ពុជាជាសង្គ្រាមឈ្លានពានទឹកដីកម្ពុជាពេញលក្ខណៈ ព្រោះថៃបានប្រើប្រាស់កម្លាំងវាយមកលើកម្ពុជាគ្រប់ច្រកល្ហកទាំងអស់មិនថាផ្លូវគោក ផ្លូវអាកាស និងផ្លូវទឹក ដោយអ្នកជំនាញរូបនេះបានហៅការឈ្លានពាននេះថា ជាភេវរករសង្គ្រាម។ អ្នកជំនាញរូបនេះយល់ឃើញថា សហគមន៍អន្តរជាតិមិនគួរឱបដៃឈរមើលយោធាថៃបើកការបាញ់ប្រហារយ៉ាងសាហាវព្រៃផ្សៃមកលើហេដ្ឋារចនាសម្ព័ន្ធសម្រាប់បម្រើផលប្រយោជន៍ដល់ជនស៊ីវិលខ្មែរ អគារពាណិជ្ជកម្មឯកជន និងផ្ទះរបស់ប្រជាពលរដ្ឋស៊ីវិលរស់នៅនោះទេ គួរតែមានចំណាត់ការបន្ទាន់អ្វីមួយ។ ការបន្តបាញ់ប្រហាររបស់យោធាល្មោភសង្គ្រាមថៃ មកលើកម្ពុជានេះ បានបង្ហាញពីភាពថ្គើនរបស់ប្រទេសថៃលើកិច្ចខិតខំប្រឹងប្រែងរបស់លោក ដូណាល់ ត្រាំ ដែលអះអាងថា ភាគីថៃ និងកម្ពុជាបានឯកភាពទទួលយកបទឈប់បាញ់ក្រោមការសម្របសម្រួលរបស់ខ្លួន។

ជាមួយគ្នានេះលោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចយល់ឃើញថា កម្ពុជាត្រូវតែឆ្លើយតបចំពោះការបាញ់ប្រហារតាមផ្លូវទឹករបស់យោធាថៃនេះឱ្យអស់ពីសមត្ថភាពក្នុងន័យទប់ទល់ការឈ្លានពានរបស់ថៃ ជាពិសេសកងទ័ពជើងទឹករបស់កម្ពុជាត្រូវត្រៀមឱ្យបានរួចរាល់។ អ្នកជំនាញរូបនេះកត់សម្គាល់ឃើញថា ការវាយប្រហារមកលើកម្ពុជាតាមផ្លូវទឹកមួយតង់ទៀតនេះ ថៃនឹងប្រឈមការដាក់សម្ពោធសេដ្ឋកិច្ចពីអាម៉េរិក និងឈានដល់ផ្អាកមិនឱ្យប្រើអាវុធរបស់អាម៉េរិកបន្តទៀត ជាពិសេសយន្តហោះចម្បាំង F-16 តែម្ដង។

គួរបញ្ជាក់ថា ក្រសួងការពារជាតិកម្ពុជាបានសង្កត់ធ្ងន់ឱ្យថៃបង្ហាញនូវភាពស្មោះត្រង់ សុឆន្ទៈ និងភាពថ្លៃថ្នូរ ប្រសិនបើថៃពិតជាចង់បានសន្តិភាពពិតប្រាកដមែន ព្រោះសន្តិភាពមិនអាចកើតឡើងតាមរយៈការនិយាយប៉ុណ្ណោះទេ ប៉ុន្តែវាកើតឡើងតាមរយៈសកម្មភាពជាក់ស្តែង។ ទន្ទឹមនេះ កម្ពុជាអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យថ្កោលទោសយ៉ាងម៉ឺងម៉ាត់ចំពោះការរំលោភបំពានសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជា-ថៃ រួមនឹងសកម្មភាពឧក្រិដ្ឋកម្មសង្គ្រាមខុសច្បាប់របស់ថៃម្តងហើយម្តងទៀតនេះ៕

អត្ថបទដោយ៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


អាជ្ញាធរខេត្តកោះកុងនៅតែបន្តជម្លៀសពលរដ្ឋទៅកាន់កន្លែងសុវត្ថិភាព ក្រោយយោធាថៃបើកការបាញ់ប្រហារពីនាវាចម្បាំងចូលភូមិសាស្រ្តខ្លួន

សង្គ្រាមឈ្លានពានទាំងកំរោលរបស់យោធាថៃមកលើដែនអធិតេយ្យភាពកម្ពុជាបានឈានចូលដល់ថ្ងៃទី៧ហើយ គិតត្រឹមថ្ងៃទី១៣ ខែធ្នូ ដោយយោធាថៃបានពង្រីកសមរភូមិបា…

តើអាម៉េរិកអាចចាត់វិធានការលើថៃបន្ថែមឬយ៉ាងណា ក្រោយថៃទាត់ចោលការអន្តរាគមន៍របស់ខ្លួន?

លទ្ធផលនៃកិច្ចពិភាក្សាតាមទូរសព្ទរវាងមេដឹកនាំអាម៉េរិកលោក ដូណាល់ ត្រាំ ជាមួយនាយករដ្ឋមន្ត្រីចាំផ្ទះរបស់ថៃលោក អានុទីន ឆានវីរៈគុល និងមេដឹកន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ