វិស័យការពារជាតិ

តើកម្ពុជា គួរបង្កើតរោងចក្រផលិតយន្តហោះគ្មានមនុស្សបើក ឬដ្រូន ដើម្បីបង្កើនសមត្ថភាពប្រយុទ្ធរបស់កងកម្លាំងឬយ៉ាងណា ក្រោយយោធាថៃ ចេះតែរុកកួន?


យន្តហោះគ្មានមនុស្សបើក ឬដ្រូនជាសព្វាវុធ និងជាឧបករណ៍ដ៏សំខាន់មួយ ដែលត្រូវបានគេប្រើប្រាស់ ដើម្បីស៊ើបការ និងវាយប្រហារលើគូសត្រូវក្នុងសង្គ្រាមសម័យទំនើបបច្ចុប្បន្ន។ ជាក់ស្តែងនៅក្នុងសង្រ្គាមថៃ ឈ្លានពានមកលើដែនអធិបតេយ្យភាពកម្ពុជា សាជាថ្មីនេះ ថៃកំពុងបង្ហាញពីការព្រួយបារម្ភចំពោះសមត្ថភាពនៃការប្រើប្រាស់ដ្រូនពិឃាតរបស់យោធាកម្ពុជា ក្នុងការវាយប្រហារទប់ទល់ និងកម្ទេចគោលដៅរបស់ពួកគេ រហូតធ្វើឱ្យថៃ ចោទប្រកាន់កម្ពុជា ថា បានជួលទ័ពស៊ីឈ្នួលពីបរទេស ជាពិសេសមកពីប្រទេសអ៊ុយក្រែន ឱ្យមកបញ្ជាដ្រូននេះទៀតផង។
វិស័យការពារជាតិ
ដោយ

ប៉ុន្តែក្រសួងការពារជាតិកម្ពុជា បានចេញបដិសេធយ៉ាងអហង្ការចំពោះការចោទប្រកាន់នេះ។ ស្របពេលយោធាថៃ ចេះតែរុកកួនកម្ពុជា ជាបន្តបន្ទាប់ តើកម្ពុជា គួរបង្កើតរោងចក្រផលិតយន្តហោះគ្មានមនុស្សបើក ឬដ្រូន ដើម្បីបង្កើនសមត្ថភាពប្រយុទ្ធរបស់កងកម្លាំង ឬយ៉ាងណា?

​​លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ សង្កេតឃើញថា នៅកម្ពុជា ធនធានមនុស្សដែលអាចមានសមត្ថភាពផលិត និងកែច្នៃដ្រូន ឬយន្តហោះគ្មានមនុស្សបើកសម្រាប់ទប់ទល់ជាមួយសត្រូវឈ្លានពានថៃ មានច្រើន ដោយនៅខ្វះតែឱកាសបញ្ចេញស្នាដៃតែប៉ុណ្ណោះ។ ស្របពេលប្រទេសកម្ពុជា ទទួលរងការឈ្លានពានពីយោធាថៃ ជាបន្តបន្ទាប់នៅប៉ុន្មានខែកន្លងមកនេះ អ្នកជំនាញរូបនេះយល់ថា រាជរដ្ឋាភិបាលគួរសិក្សាលទ្ធភាពបង្កើតរោងចក្រផលិតដ្រូន ឬយន្តហោះគ្មានមនុស្សបើកនៅក្នុងប្រទេស ដើម្បីវិស័យការពារជាតិ ក៏ដូចជាបង្កើនសមត្ថភាពប្រយុទ្ធរបស់កងកម្លាំងកម្ពុជា ឱ្យកាន់តែខ្លាំងបន្ថែមទៀត។ ការស្នើបែបនេះធ្វើឡើងក្រោយនៅក្នុងសង្គ្រាមឈ្លានពានរបស់ថៃ មកកម្ពុជានៅប៉ុន្មានថ្ងៃកន្លងមកនេះ កងកម្លាំងកម្ពុជា បានប្រើប្រាស់ដ្រូន វាយប្រហារលើគោលដៅរបស់យោធាថៃ យ៉ាងមានប្រសិទ្ធភាព ដែលធ្វើឱ្យយោធាថៃ មានការខ្លាចរអា និងចោទប្រកាន់កម្ពុជា ថា បានជួលកងកម្លាំងពីបរទេសឱ្យមកបញ្ជាដ្រូននេះ តែកម្ពុជា បានបដិសេធចំពោះការចោទប្រកាន់នេះ។

ជាមួយគ្នានេះ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្រ្តនយោបាយ បានលើកឡើងដោយផ្អែកលើការចុះផ្សាយរបស់សារព័ត៌មានជាតិ និងអន្តរជាតិថា សមត្ថភាពប្រើដ្រូនរបស់កម្ពុជា ក្នុងពេលបើកឆាកប្រយុទ្ធជាមួយសត្រូវឈ្លានពានថៃ ជាថ្មីនេះ ហាក់ចំគោលដៅ និងមានប្រសិទ្ធិភាពខ្ពស់។ ជាមួយគ្នានេះអ្នកជំនាញរូបនេះជឿជាក់ថា យោធាថៃនឹងមិនបោះបង់ចោលគំនិតចង់ឈ្លានពានដឹកដីខ្មែរនោះឡើយ ដូច្នេះក្រសួងការពារជាតិកម្ពុជា ចាំបាច់ត្រូវតែអភិវឌ្ឍវិស័យបច្ចេកវិទ្យាដ្រូន ក៏ដូចជាបន្ថែមការផលិតដោយភ្ជាប់ជាមួយបច្ចេកវិទ្យាបញ្ញាសប្បនិមិត្ត AI បន្ថែមទៀត ដើម្បីបង្កើនសមត្ថភាពយោធាកម្ពុជា ក្នុងការត្រៀមទប់ទល់នឹងការឈ្លានពានរបស់ថៃ។

គួរបញ្ជាក់ថា ក្រសួងការពារជាតិកម្ពុជា កាលពីពេលថ្មីៗបានចេញសេចក្ដីប្រកាសព័ត៌មានប្រកាសទាត់ចោលចំពោះការចុះផ្សាយរបស់សារព័ត៌មានស្រុកថៃ ដែលបានចោទថា កម្ពុជាបានប្រើប្រាស់ទាហានស៊ីឈ្នួលបរទេសមកជួយបង្ហោះដ្រូនអត្តឃាតក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ និងបានចាត់ទុកជាព័ត៌មានភូតកុហុក ប្រឌិត និងលាបពណ៌មកលើកម្ពុជា តែប៉ុណ្ណោះ។ ការចោទប្រកាន់បែបនេះធ្វើឡើងក្រោយកម្លាំងកម្ពុជា បានប្រើប្រាស់ដ្រូនវាយប្រហារលើគោលដៅយោធារបស់ថៃ ចំគោលដៅល្អ និងមានប្រសិទ្ធភាពខ្ពស់ ដែលធ្វើយោធាថៃ មានការខ្លាចរអាចំពោះការវាយប្រហារដោយដ្រូននេះ៕

អត្ថបទ​៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


យុទ្ធសាស្ត្រសន្តិសុខជាតិថ្មីរបស់លោក ត្រាំ កំពុងធ្វើឱ្យអឺរ៉ុបមានការភ័យខ្លាច ប៉ុន្តែអតីតប្រធានភ្នាក់ងារស៊ើបការណ៍សម្ងាត់ CIA អះអាងថា មិនអាក្រក់នោះទេ

ឯកសារយុទ្ធសាស្ត្រសន្តិសុខជាតិថ្មីរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានធ្វើឱ្យអឺរ៉ុបរងភាពអាម៉ាស់ និងភ័យខ្លាចកាលពីសប្តាហ៍មុន ខណៈស…

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររបស់ក្រុមប្រឹក្សាជាតិភាសាខ្មែរ

នាព្រឹកថ្ងៃសុក្រ ៧រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តម វង្សី វិស្សុត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ