ចរិតពុតត្បុតរបស់ទាហានថៃ

តើកម្ពុជា គួរចារក្នុងប្រវិត្តសាស្រ្តពីចរិតរបស់ទាហានថៃ ដែលប្រើល្បិចពុតត្បុតលើកងទ័ពកម្ពុជា សម្រាប់ទុកឱ្យយុវជនជំនាន់ក្រោយសិក្សាឬយ៉ាងណា?


ក្រោយទាហានថៃ បានប្រើល្បិចពុតត្បុតបបួលទាហានខ្មែរមកចរចាចាប់ដៃគ្នា ហើយភ្ជង់កាំភ្លើងចាប់ទាហានខ្មែរចំនួន២១នាក់យកធ្វើជាចំណាប់ខ្មាំងកាលពីថ្ងៃទី២៩ ខែកក្កដា ពោលគឺនៅក្រោយពេលបទឈប់បាញ់រវាងប្រទេសទាំងពីរបានចូលជាធរមាន អ្នកជំនាញយល់ថា ទង្វើដែលថៃបានប្រព្រឹត្តមកលើកម្ពុជានេះ គួរតែចារជាប្រវិត្តសាស្រ្ត ដើម្បីឱ្យកូនខ្មែរជំនាន់ក្រោយអាចសិក្សាស្វែងយល់ពីចរិតរបស់កងទ័ពថៃក្នុងសង្គ្រាមឈ្លានពានលើកម្ពុជា ដើម្បីជាការដាស់តឿនដល់ពួកគេកុំឱ្យចាញ់បោកថៃបន្តទៀត។
ចរិតពុតត្បុតរបស់ទាហានថៃ
ដោយ

ទន្ទឹមនឹងនេះ អ្នកជំនាញ ស្នើឱ្យរដ្ឋាភិបាលពង្រឹងវិស័យការពារជាតិឱ្យបានខ្លាំងជាងនេះបន្ថែមទៀត ជាពិសេសអភិវឌ្ឍន៍សមត្ថភាពលើការប្រើប្រាស់ និងបំផ្លាញដ្រូនទម្លាក់គ្រាប់បែកតែម្តង។ បើតាមការអះអាងរបស់នាំពាក្យក្រសួងការពារជាតិ គិតត្រឹមព្រឹកថ្ងៃទី៣១ ខែកក្កដា ថៃទើបបញ្ជូនសពទាហានខ្មែរម្នាក់មកវិញប៉ុណ្ណោះ ពោលគឺនៅសល់២០រូបទៀត។ តើកម្ពុជាគួរចារចរិតពុតត្បុតរបស់ទាហានថៃក្នុងប្រវត្តិសាស្ត្រ សម្រាប់ទុកឱ្យយុវជនសិក្សាឬយ៉ាងណា?

លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជាបានអះអាងថា នេះមិនមែនជាលើកទី១នោះទេ ដែលទាហានថៃបានល្បិចពុតត្បុតបោកបញ្ឆោតលើទាហាន និងប្រជាពលរដ្ឋកម្ពុជា ពោលគឺជាតិសាសន៍ដែលមានរបងក្បែរកម្ពុជាមួយនេះ តែងមានគំនិតព្រៃផ្សៃយូរណាស់មកហើយ តាំងពីសម័យក្រោយអង្គរមកម្ល៉េះ ដែលបានសម្លាប់ជាតិសាសន៍ខ្មែររាប់រយឆ្នាំមកហើយ។ អ្នកជំនាញរូបនេះកត់សម្គាល់ឃើញថា ពលរដ្ឋខ្មែរភាគច្រើនហាក់មានចិត្តល្អ និងស្មោះត្រង់ ក៏ដូចជាសប្បុរសខ្លាំងពេកដែលជាហេតុនាំឱ្យភ្លេចខ្លួន ដែលកត្តានេះបានធ្វើឱ្យថៃចិញ្ចឹមចិត្តចង់ដណ្ដើមទឹកដីកម្ពុជាជាប្រចាំ។ ទន្ទឹមនឹងនេះ អ្នកជំនាញរូបនេះយល់ឃើញថា កម្ពុជាត្រូវតែអភិវឌ្ឍខ្លួនឱ្យខ្លាំង ជាពិសេសត្រូវពង្រឹងវិស័យយោធា និងសម្ថភាពយោធា ក៏ដូចជាយុទ្ធោបករណ៍ឱ្យទាន់សម័យកាលទំនើប ពីព្រោះកម្ពុជារស់នៅជិតប្រទេសដែលមានបំណងដណ្ដើមទឹកដីគ្រប់ពេលវេលា។

ជាមួយគ្នានេះលោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវបានចាត់ទុកការចាប់ក្រុមទាហានខ្មែរ និងឈានដល់បាញ់សម្លាប់របស់កងទ័ពថៃនេះ ជាអំពើមួយឃោឃៅ និងផ្ទុយពីកិច្ចព្រមព្រៀងឈប់បាញ់ ដែលភាគីទាំងពីរបានចរចា និងឯកភាពគ្នា។ លើសពីនេះលោកបានចាត់ទុកប្រទេសថៃ ជាប្រទេសមួយដែលមិនគួរឱ្យទុកចិត្តនោះឡើយ ដូច្នេះកម្ពុជាគួរតែចារក្នុងសិលាចារឹក ដើម្បីបន្សល់ទុកឱ្យកូនខ្មែរជំនាន់ក្រោយ ក៏ដូចជាជាតិសាសន៍ដទៃ ដែលមានបំណងសិក្សាពីសង្គ្រាមឈ្លានពានរបស់ថៃលើកម្ពុជានាជំនាន់ក្រោយៗទៀត។

គួររំលឹកផងដែរថា កងទ័ពថៃបានប្រើល្បិចពុតត្បុតដ៏គួរឱ្យស្អប់ខ្ពើម ដោយបបួលកងទ័ពកម្ពុជាចរចា ចាប់ដៃ និងថតរូបទុកជាអនុស្សាវរីយ៍ រួចហើយបានបញ្ជាឱ្យកម្លាំងរបស់ខ្លួនដែលបង្កប់ខ្លួននៅក្នុងព្រៃចេញមកភ្ជង់ចាប់កងកម្លាំងកម្ពុជា២១រូបយកទៅធ្វើចំណាប់ខ្មាំង និងបានបាញ់សម្លាប់ទាហានខ្មែរ១ខ្មែរ ដែលជាទង្វើដ៏ស្មោគគ្រោកបំផុត។ បើតាមការអះអាងរបស់អ្នកនាំពាក្យក្រសួងការពារជាតិ គិតត្រឹមល្ងាចថ្ងៃទី៣១ ខែកក្កដា ថៃទើបបញ្ជូនសពទាហានខ្មែរមួយរូបត្រឡប់មកកម្ពុជាវិញប៉ុណ្ណោះ ខណៈ២០រូបទៀតមិនទាន់បញ្ជូនមកនៅឡើយទេ៕
អត្ថបទ​៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


ក្រុមហ៊ុន លី ហួរ អេស ប៊ី អាយ អ៊ិនសួរេន ចុះអនុស្សរណៈយោគយល់ ជាមួយមន្ទីរពេទ្យកុមារ អង្គរ ដើម្បីគាំទ្រសុខភាពកុមារ

ដើម្បីចូលរួមគាំទ្រកិច្ចការសង្គម ទាក់ទងនឹងផ្នែកសុខភាព ក៏ដូចជាបង្កើនឱកាសទទួលបានសេវាសុខាភិបាលដោយឥតគិតថ្លៃ ជូនដល់កុមារកម្ពុជា ក្រុមហ៊ុន ល…

ប្រសិនបើអាម៉េរិកបញ្ចុះពន្ធមកនៅចន្លោះពី១៥%ទៅ២០% តើវាជាអត្រាល្អប្រសើរសម្រាប់សេដ្ឋកិច្ចកម្ពុជា ឬយ៉ាងណា?

បើគ្មានការប្រែប្រួលទេសហរដ្ឋអាម៉េរិកក្រោមការដឹកនាំរបស់លោក ដូណាល់ ត្រាំ នឹងចាប់ផ្តើមអនុវត្តអត្រាពន្ធបដិការលើទំនិញនាំចូលពីប្រទេសកម្ពុជា និង…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ