ការវាយប្រហារពីអាម៉េរិក

ការវាយប្រហារយោធាយ៉ាងចាស់ដៃលើអ៊ីរ៉ង់ កំពុងធ្វើសេដ្ឋកិច្ចតំបន់ជម្ឈិមបូព៌ា និងពិភពលោកប្រឈមហានិភ័យធ្ងន់ធ្ងរ


ចាប់តាំងពីលោក ត្រាំ ឡើងមកកាន់កាប់សេតវិមានជាថ្មីម្តងទៀត តើប្រទេសណាខ្លះដែលបានរងការវាយប្រហារពីអាម៉េរិក? ទោះបីជាធ្លាប់បានសន្យាក្នុងយុទ្ធនាការបោះឆ្នោតថា នឹងបញ្ចប់ការចូលរួមរបស់អាម៉េរិកក្នុងសង្គ្រាមបរទេសដែលនាំឱ្យខាតបង់ថវិកាក៏ដោយ ប៉ុន្តែត្រឹមតែរយៈពេលជាង១ឆ្នាំក្នុងអាណត្តិទី២របស់ខ្លួន ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានបញ្ជាឱ្យធ្វើប្រតិបត្តិការយោធាទ្រង់ទ្រាយធំជាបន្តបន្ទាប់។
ការវាយប្រហារពីអាម៉េរិក
ដោយ

ចាប់តាំងពីការប៉ុនប៉ងផ្លាស់ប្តូររបបនៅអ៊ីរ៉ង់ រហូតដល់ការវាយប្រហារប្រឆាំងភេរវកម្មនៅអាហ្វ្រិក និងមជ្ឈិមបូព៌ា នយោបាយការបរទេសរបស់លោក ត្រាំ កំពុងធ្វើឱ្យពិភពលោក លើកមកជជែកដេញដោលយ៉ាងខ្លាំងជុំវិញច្បាប់អន្តរជាតិ។

Story: ការវាយប្រហារលើប្រទេសអ៊ីរ៉ង់ ដែលត្រូវបានមជ្ឈដ្ឋានអន្តរជាតិចាត់ទុកថា ជាការបំពានច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ គឺជាការបង្ហាញសាច់ដុំយោធាដ៏ខ្លាំងក្លាបំផុតរបស់លោក ត្រាំ ដើម្បីបង្ខំឱ្យរដ្ឋាភិបាលបរទេសអនុវត្តតាមទិសដៅនយោបាយរបស់លោក។ យោងតាមទីភ្នាក់ងារព័ត៌មាន Al Jazeera ទោះបីជាសាធារណជនអាម៉េរិកមានមន្ទិលសង្ស័យលើការប្រើកម្លាំងយោធានៅក្រៅប្រទេសក៏ដោយ ក៏រដ្ឋបាលលោក ត្រាំ នៅតែបន្តប្រតិបត្តិការវាយប្រហារលើអ៊ីរ៉ង់ វេណេស៊ុយអេឡា និងបង្កើនសកម្មភាពប្រឆាំងភេរវកម្មនៅតំបន់អាហ្វ្រិក និងមជ្ឈិមបូព៌ា។ សំណួរសួរថា តើប្រទេសណាខ្លះ ដែលបានរងការវាយប្រហារពីអាម៉េរិកក្រោយការវិលត្រឡប់របស់លោក ដូណាល់ ត្រាំ មកកាន់សេតវិមានជាថ្មី? ប្រទេសដែលរងការវាយប្រហារពីអាម៉េរិករួមមានដូចខាងក្រោម៖ ទី១, អ៊ីរ៉ង់ៈ អ៊ីរ៉ង់បានរងការវាយប្រហាររួមគ្នាទ្រង់ទ្រាយធំពីសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់នៅព្រឹកថ្ងៃសៅរ៍ ទី២៨ ខែកុម្ភៈ ដែលបណ្ដាលឱ្យមានមនុស្សស្លាប់យ៉ាងហោចណាស់ ២០១នាក់។ លោក ត្រាំ បានបញ្ជាក់ថា នេះគឺជាប្រតិបត្តិការដ៏សំខាន់ក្នុងគោលបំណងផ្លាស់ប្តូររបបគ្រប់គ្រងនៅអ៊ីរ៉ង់ ដែលជាការវាយប្រហារធំជាងកាលពីខែមិថុនា ឆ្នាំ២០២៥ កន្លងទៅ។

ទី២, វេណេស៊ុយអេឡា៖ នៅខែមករា ឆ្នាំ២០២៦ អាម៉េរិកបានវាយប្រហារទីក្រុងការ៉ាកាស់របស់វេណេស៊ុយអេឡា និងបានចាប់ខ្លួនប្រធានាធិបតី នីកូឡាស ម៉ាឌូរ៉ូ។ ប្រតិបត្តិការនេះបានសម្លាប់មនុស្ស៨៣នាក់ រួមទាំងមន្ត្រីសន្តិសុខ និងជនស៊ីវិលផងដែរ។ ទី៣, សង្គ្រាមប្រឆាំងគ្រឿងញៀននៅអាម៉េរិកឡាទីនចាប់តាំងពីខែកញ្ញាមក កងទ័ពអាម៉េរិក បានវាយប្រហារលើនាវា ដែលសង្ស័យថា បានដឹកជញ្ជូនគ្រឿងញៀននៅតំបន់ការីប៊ីន ចំនួន៤៥លើក ដោយបានសម្លាប់មនុស្សប្រមាណ១៥១នាក់។

ទី៤, តំបន់អាហ្វ្រិក ដែលរួមមាននីហ្សេរីយ៉ា និង សូម៉ាលី៖ អាម៉េរិកបានបើកការវាយប្រហារតាមអាកាសជាបន្តបន្ទាប់លើប្រទេសនីហ្សេរីយ៉ា ក្រោមរូបភាពប្រឆាំងនឹងការប្រល័យពូជសាសន៍លើគ្រិស្តបរិស័ទ។ ជាមួយគ្នានេះ អាម៉េរិកបានបង្កើនការវាយប្រហារតាមអាកាសយ៉ាងហោចណាស់១១១ លើកទៅលើក្រុមសកម្មប្រយុទ្ធនៅប្រទេសសូម៉ាលី កាលពីឆ្នាំ២០២៥ កន្លងទៅ។

និងទី៥, តំបន់មជ្ឈិមបូព៌ា ដែលរួមមានយេម៉ែន ស៊ីរី និងអ៊ីរ៉ាក់៖ យោធាអាម៉េរិកបានបើកការវាយប្រហារលើក្រុមហ៊ូធី (Houthi) នៅយ៉េមែនចន្លោះខែមីនា និង ឧសភា ឆ្នាំ២០២៥ ដើម្បីកម្ទេចហេដ្ឋារចនាសម្ព័ន្ធ។ ជាមួយគ្នានេះ អាម៉េរិកបានបើកប្រតិបត្តិការយោធានៅខេត្តអាល់អានបា នៅក្នុងប្រទេសអ៊ីរ៉ាក់ នៅក្នុងអំឡុងខែមីនា ឆ្នាំ២០២៥ ដោយបានសម្លាប់មេបញ្ជាការជាន់ខ្ពស់របស់ក្រុម ISIL ម្នាក់គឺលោក Abdallah Al-Rifai។ បន្ទាប់មកនៅអំឡុងខែធ្នូ ឆ្នាំ២០២៥ អាម៉េរិកបានវាយសងសឹកលើក្រុម ISIL ក្នុងទីក្រុងប៉ាលីមរ៉ា នៅប្រទេសស៊ីរី បន្ទាប់ពីទាហានខ្លួន២នាក់ត្រូវបានសម្លាប់។

ទោះបីជាមានការរិះគន់ពីសហគមន៍អន្តរជាតិថា ប្រតិបត្តិការទាំងអស់នេះខ្លះរំលោភលើច្បាប់អន្តរជាតិក៏ដោយ ប៉ុន្តែរដ្ឋបាលលោក ត្រាំ នៅតែបន្តជំហររឹងត្អឹងក្នុងការប្រើប្រាស់កម្លាំងយោធា ដើម្បីការពារផលប្រយោជន៍ និងសន្តិសុខរបស់សហរដ្ឋអាម៉េរិកនៅលើឆាកអន្តរជាតិ៕

អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស




អត្ថបទបន្ទាប់


ការវាយប្រហារយោធាយ៉ាងចាស់ដៃលើអ៊ីរ៉ង់ កំពុងធ្វើសេដ្ឋកិច្ចតំបន់ជម្ឈិមបូព៌ា និងពិភពលោកប្រឈមហានិភ័យធ្ងន់ធ្ងរ

ការវាយប្រហារយោធាយ៉ាងចាស់ដៃលើអ៊ីរ៉ង់ កំពុងធ្វើសេដ្ឋកិច្ចតំបន់ជម្ឈិមបូព៌ា និងពិភពលោកប្រឈមហានិភ័យធ្ងន់ធ្ងរ!! ប្រធានាធិបតីអាម៉េរិកលោក ដូណ…

អ្នកជំនាញព្យាករថា តម្លៃមាសនឹងហក់ឡើងខ្លាំង ប្រសិនបើសង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាបន្តអូសបន្លាយ

អ្នកជំនាញក្នុងទីផ្សារជួញដូរមាសជឿជាក់ថា តម្លៃមាសនឹងហក់ឡើងខ្លាំងនៅពេលបើកផ្សារជួញដូរនាដើមសប្ដាហ៍ក្រោយ ប្រសិនបើការប្រយុទ្ធគ្នារវាងសហរដ្ឋអាម៉េ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ