ព្រីនស៍ គ្រុប

អាជ្ញាធរសិង្ហបុរី រឹបអូសទ្រព្យសម្បត្តិជាង១៥០លានដុល្លារ ដែលជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុន ព្រីនស៍ គ្រុប


ក្រមហ៊ុន ព្រីនហ៍ គ្រុប ដែលត្រូវបានអាជ្ញាធរនៅបណ្តាប្រទេសជាច្រើនដាក់ក្នុងបញ្ជីខ្មៅក្រោមបទចោទជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក៏កំពុងរងចំណាត់ការពីអាជ្ញាធរសិង្ហបុរីផងដែរ។ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន the Straits Times អាជ្ញាធរសិង្ហបុរី បានប្រកាសរឹបអូសទ្រព្យសម្បត្តិជាង១៥០លានដុល្លារ ដែលជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុន ព្រីនស៍ គ្រុប។
ព្រីនស៍ គ្រុប
ដោយ

ប៉ូលិសសិង្ហបុរី នៅថ្ងៃទី៣០ ខែតុលា បានរឹបអូស និងចេញបទបញ្ជាបង្កកទ្រព្យសម្បត្តិ ដែលជាប់ទាក់ទងនឹងលោក ចេន ហ្ស៊ី (Chen Zhi) និងក្រុមហ៊ុនរបស់លោក ព្រីនស៍ គ្រុប ក្រោមបទចោទលាងលុយកខ្វក់ និងក្លែងបន្លំ។ បើតាមការបញ្ជាក់របស់អាជ្ញាធរសិង្ហបុរី ទ្រព្យសម្បត្តិទាំងនោះរួមមានទាំងគណនីធនាគារ គណនីមូលបត្រ និងសាច់ប្រាក់ ដែលមានតម្លៃសរុបប្រមាណជាង១៥០លានដុល្លារ។ ក្រៅពីនោះមានទូកកម្សាន្តមួយគ្រឿង រថយន្ត១១គ្រឿង និងស្រាថ្លៃៗជាច្រើនដបផងដែរ។

លោក ចេន ហ្ស៊ី ដែលមានដើមកំណើតមកពីខេត្តហ្វូជៀន ប្រទេសចិន និងត្រូវបានគេស្គាល់ថា វាំងសង់ (Vincent) នៅសហរដ្ឋអាម៉េរិក ត្រូវបានអាជ្ញាធរអាម៉េរិក ចោទប្រកាន់ពីបទក្លែងបន្លំ និងឃុបឃិតលាងលុយកខ្វក់ និងពីបទដឹកនាំប្រតិបត្តិការបោកប្រាស់តាមប្រព័ន្ធអនឡាញ។ ជាមួយគ្នានេះ អាជ្ញាធរអាម៉េរិក ក៏បានដាក់ពិរុទ្ធលើជនជាតិសិង្ហបុរីចំនួន៣នាក់ ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត ដែលជាប់ទាក់ទងនឹងក្រុមហ៊ុន ព្រីនស៍ គ្រុប ផងដែរ។

មកទល់ពេលនេះទ្រព្យសម្បត្តិរបស់លោក ចេន ហ្ស៊ី ជារូបិយប័ណ្ណ Bitcoin តម្លៃ១៥ពាន់លានដុល្លារ និង ទ្រព្យសម្បត្តិផ្សេងៗរាប់សិបលានដុល្លារផ្សេងទៀត រួមទាំងអចលនទ្រព្យមួយចំនួន ក៏ត្រូវបានរឹបអូសផងដែរ៕




អត្ថបទបន្ទាប់


អិលអូអិលស៊ី ចូលរួមជាមួយធនាគារជាតិនៃកម្ពុជា ក្នុងការលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃការសន្សំប្រាក់ តាមរយៈទិវាសន្សំអាស៊ាន ២០២៥ “សន្សំប្រាក់ដោយភាពឆ្លាតវៃ សន្សំប្រាក់ដោយក្តីស្រលាញ់” នៅក្នុងខេត្តកំពត

ខេត្តកំពត ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥៖ អិលអូអិលស៊ី ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើឈានមុខគេមួយនៅព្រះរាជាណាចក្រកម្ពុជា បានក្លា…

ហ្វតតេ អ៊ិនសួរឹនស៍ និងធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា ផ្តើមកសាងភាពជាដៃគូប៊េងកាសួរេន

ក្រុមហ៊ុន ហ្វតតេ អ៊ិនសួរឹនស៍ (ខេមបូឌា) និងធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (FTB) នៅ ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៥ បានចុះហត្ថលេខាជាផ្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ